លោក សម រង្ស៊ី ចង់ឲ្យ​ក្រសួង​សុខាភិបាល ​យកគំ​រូតា​ម​ពេទ្យ​គន្ធបុប្ជា​​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី លើកឡើងថា ក្រសួង​សុខាភិបាល​គួរ​កែទម្រង់​របៀប​គ្រប់គ្រង​មន្ទីរពេទ្យ​ឡើងវិញ​ដោយ​ ត្រូវ​យក​គំរូ​តាម​មន្ទីរពេទ្យ​គន្ធបុប្ជា ដោយ​លោក​បញ្ជាក់ថា ប្រព័ន្ធ​សុខាភិបាល​សព្វថ្ងៃ​កំពុង​ស្ថិតក្នុង​ស្ថានភាព​ទ្រុឌទ្រោម និង​ត្រូវ​ការរៀបចំ​ឡើងវិញ​។​

​លោក សម រង្ស៊ី បាន​លើកឡើង​បែប​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​របស់​លោក​នៅ​ថ្ងៃ​សុក្រ​នេះ ដោយ​លោក​សរសេរថា ការបំបាត់​អំពើពុករលួយ​ក្នុង​ស្ថាប័ន​សុខាភិបាល និង​ការពង្រឹង​ក្រមសីលធម៌​គ្រូពេទ្យ​ជា​ចំណុច​គ្រឹះ ដើម្បី​ធ្វើឲ្យ​ប្រសើរឡើង​នូវ​វិស័យ​សុខាភិបាល​ក្នុង​ប្រទេស​កម្ពុជា​។​

​ប្រធាន​គណបក្សប្រឆាំង​រូបនេះ​បាន​កោតសរសើរ​ការខិតខំ​ប្រឹងប្រែង​របស់​បុគ្គលិក​មន្ទីរពេទ្យ​គន្ធបុប្ជា​ថា​៖ ” ​នៅក្នុង​មន្ទីរពេទ្យ [​គន្ធបុប្ផា​]​ទាំង​បួន​នោះ មិន​មាន​អំពើ​ពុករលួយ​ទេ សូម្បី​តែ​បន្តិច​ក៏​គ្មាន​ដែរ​។ គ្រូពេទ្យ និង​បុគ្គលិក​សុខាភិបាល​ទាំងអស់ គោរព​ក្រមសីលធម៌ ដ៏​ល្អ​ប្រសើរ គឺ​ពួកគេ​ចេះ​គោរព​អ្នកជំងឺ មិន​ថា​អ្នកមាន ឬ​អ្នកក្រ​ឡើយ​”​។​

​វី​អូ​ឌី (VOD)​បាន​សុំ​ការឆ្លើយតប​ពី​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល លោក លី សូ​វ៉ាន់ តែ​លោក​បាន​បដិសេធ​ធ្វើ​ការបកស្រាយ ដោយ​លើកឡើង​ថា លោក​អាច​ឆ្លើយបំភ្លឺ​តែ​ពី​បញ្ហា​ជំងឺឆ្លង និង​រាតត្បាត​ប៉ុណ្ណោះ​។​

​គួរបញ្ជាក់​ថា មន្ទីរពេទ្យ​គន្ធបុប្ផា​ត្រូវបាន​បង្កើតឡើង និង​ដឹកនាំ​ដោយ​លោក​វេជ្ជបណ្ឌិត​សញ្ជាតិ​ស្វីស ឈ្មោះ Beat Richner តាំងពី​ឆ្នាំ​១៩៩១ ដើម្បី​ផ្តល់​ការព្យាបាល​ដល់​កុមារ​កម្ពុជា​ដោយ​មិន​គិតថ្លៃ​។ មន្ទីរពេទ្យ​នេះ​មាន​បួន​ទីតាំង​គឺ​នៅ​រាជធានី​ភ្នំពេញ និង​ទី​រួម​ខេត្តសៀមរាប​។​

​បើ​យោង​តាម​លោក សម រង្ស៊ី កុមារ​កម្ពុជា​ប្រមាណ​៨៥​ភាគរយ នៅ​ទូទាំង​ប្រទេស​កម្ពុជា​បាន​ទទួល​សេវា​ព្យាបាល​ពី​មន្ទីរពេទ្យ​គន្ធបុប្ផា ​។ លោក​ថា ថវិកា​ដែល​ទ្រទ្រង់​ការព្យាបាល​កុមារ​កម្ពុជា​របស់​មន្ទី​រ​ពេទ្យ​នេះ​បានមក ​ពី​ការដើរ​រៃអង្គាស​ពី​សប្បុរសជន ការបរិច្ចាគ​របស់​កា​ក​បាទ​ក្រហម និង​រដ្ឋាភិបាល​កម្ពុជា​។ លោក​បន្ត​ទៀត​ថា ថវិកា​ប្រចាំឆ្នាំ​នៃ​មន្ទីរពេទ្យ​ទាំង​៤​នោះ ត្រូវ​ចំណាយ​ចំនួន​ប្រមាណ​៤៣​លាន​ដុល្លារ​អាមេរិក គឺ​តិចជាង​២០​ភាគរយ​នៃ​ថវិកា​ជាតិ​សរុប ដើម្បី​ចំណាយ​លើ​វិស័យ​សុខាភិបាល​៕


Photo: CNRP President Mr. Sam Rainsy talks to the press at National Assembly. © Tep Sony

This article was originally published on VOD.

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s