សង្គ្រោះជាតិ ហៅការចាប់ខ្លួនសកម្មជន ថាជារឿងនយោបាយ

នៅ​​ថ្ងៃ​ទី​០៤ សីហា អាជ្ញាធរ​បាន​ចាប់​សកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​រូប​ ពាក់​ព័ន្ធ​នឹង​អំពើ​ហិង្សា​ កើត​ឡើង​នៅ​ទី​លាន​ប្រជាធិបតេយ្យ នាឆ្នាំ​២០១៤​កន្លង​ទៅ។ គណបក្ស​សង្គ្រោះ​ជាតិ​​ និង​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស បាន​ហៅ​ការ​ចាប់​ខ្លួន​នេះ ថា​ជា​រឿង​នយោបាយ។​

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ អ៊ូ ច័ន្ទ​រឹទ្ធិ​ ហៅ​កា​រ​ចាប់​ខ្លួន​សកម្ម​ជន​គណ​បក្ស​សង្គ្រោះ​ជាតិ ថា​ជា​រឿង​នយោបាយ​។ លោក​បាន​ ថ្លែង​ថា ការ​ចាប់​ខ្លួន​នេះ​ បាន​កើត​ឡើង​ក្រោយ​ពេល​ដែល​លោក​នាយករដ្ឋ​មន្ត្រី​​ ហ៊ុន​ សែន​ ប្រាប់​ឱ្យ​អាជ្ញាធរ​តាម​ចាប់ខ្លួន​អ្នក​ដែល​ជាប់​ពាក់ព័​ន្ធក្នុង​អំពើ​ហិង្សា​ នៅ​ទីលាន​ប្រជាធិបតេយ្យ​ កាល​ពី​ឆ្នាំ​២០១៤ និងនិងព្រមាន​វិធាន​​ការ​​ផ្លូវ​ច្បាប់​លើ​តំណាងរាស្រ្ត​​សង្រ្គោះជាតិ​៧រូប។

លោក អ៊ូ ច័ន្ទ​រឹទ្ធិ៖ «តុលា​ការ​បាន​ធ្វើ​អ្វី​ ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​ លោក​មាន​ប្រសាសន៍ ឱ្យ​ចាប់​ខ្លួន​ថែម​ទៀត យើង​ឃើញ​ថា​ មាន​ការ​ចាប់​ឃើញ កាល​ពី​យប់​មិញ​មែន»។

លោក ច័ន្ទ​រឹទ្ធ​ បញ្ជាក់​បន្ថែម​ថា ការ​ចាប់​ខ្លួន​របស់​សកម្ម​ជន​សង្គ្រោះ​ជាតិ​ចំនួន​១១​ នាក់​មុន​នេះ គឺ​ជា​រឿង​នយោបាយផង តែ​មិន​មែន​ជារឿង​តុលាការ​ និង​នីតិ​វិធី​ច្បាប់ទេ ព្រោះ​​ការ​ធ្វើ​បាតុកម្ម ជា​ការ​សម្តែង​ភាព​មិន​ពេញ​ចិត្ត​របស់​ប្រជា​ពល​រដ្ឋ​ ។​ លោក​បន្ត​ថា តុលា​ការ​មិន​បាន​ពិនិត្យ​មើល​ភស្តុតាង ដូច​ជា​វីដេអូឯកសារ ឱ្យ​ច្បាស់​លាស់​ទេ មុន​នឹង​ធ្វើ​ការ​ដាក់​បន្ទុកចោទ​ប្រកាន់​។​

អ្នក​គ្រប់គ្រង​បច្ចេកទេស​ស៊ើបអង្កេត ​នៃ​អង្គការ​លីកាដូ លោក អំ សំអាត បាន​លើក​ឡើង​ថា អំណាច​ទាំង​បី​ រួម​មាន​អំណាច​តុលាការ អំណាច​នីតិ​បញ្ញត្តិ និង​អំណាច​ប្រតិបត្តិ មិន​មាន​ឯក​រាជ្យ​ភាព​។ លោក​​គូស​បញ្ជាក់ថា នាយករដ្ឋ​មន្ត្រី មាន​ឥទ្ធិ​ពល​លើ​តុលាការ​កម្ពុជា។

លោក​ អំ សំអាត៖ «តាម​រដ្ឋ​ធម្មនុញ្ញ អំណាច​ទាំង​បី ត្រូវ​បែង​ចែក​ដាក់​ពី​គ្នា។ ប៉ុន្តែ​នៅ​ពេល​នេះ នៅ​ពេល​ដែល​សម្តេច​នាយករដ្ឋ​មន្ត្រី​លោក​ស្រែក ឃើញ​មិន​ដល់​២៤​ម៉ោង​ផង​(ដែល​មាន​ការ​ចាប់​ខ្លួន)។ នេះ​ហើយ​ដែល​មាន​ការរិះ​គន់​ថា ទាល់​តែ​មាន​ការ​ស្រែក​ ឬ​ប្រសាសន៍​ពី​នាយក​រដ្ឋ​មន្ត្រី ទើប​ដំណើរ​ការ​លឿន»។

លោក​ អ៊ូរ វីរៈ អ្នក​វិភាគ​ឯករាជ្យ បាន​បក​ស្រាយ​ថា ទង្វើ​នេះ​ជា​យុទ្ធ​សាស្ត្រ​បំបែក​បំបាក់​ របស់​គណបក្ស​ប្រជាជន​ជន ដើម្បី​ឱ្យគណបក្ស​សង្គ្រោះ​ជាតិចុះ​​ទន់​ខ្សោយ។​

ចំពោះ​ចំណាត់​ការ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ តប​នឹង​ការ​ចាប់​ខ្លួន​សកម្មជនរបស់​ខ្លួន​នេះ លោក​ អ៊ូ ច័ន្ទ​រឹទ្ធិ ​មាន​ប្រសាសន៍​ឱ្យ​ដឹងថា​ ភាគី​ទាំង​ពីរ​ គួរ​យក​វប្បធម៌​សន្ទនា ផ្អែកលើ​​ការ​ចរចាកាល​ពី​ខែ​ កក្កដា​​ ឆ្នាំ​២០១៤ ដើម្បី​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​នយោបាយ៕


Photo: CNRP activist Yea Thong arrives at Phnom Penh Municipal Court on August 05 2015 after a warrant for his arrest was issued on Tuesday. © Heng Chivoan

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s