អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ឲ្យ​ក្រសួង​សុខាភិបាល​ ពង្រឹង​គុណភាព​ដេញថ្លៃ​សម្ភារៈ

អង្គភាព​ប្រឆាំង​អំពើពុករលួយ(ACU) ​បាន​ប្រាប់​ឱ្យ​ក្រសួង​សុខាភិបាល ពង្រឹង​ដំណើរការ​ដេញថ្លៃ​សម្ភារ ក្រោយពី​បាន​រកឃើញ​នូវចំណុច​ខ្វះខ្វាតដូចជា ក្រុមហ៊ុន​មួយចំនួន ដែល​ចូលរួម​ដេញថ្លៃ មិន​មាន​ទីតាំង​ច្បាស់លាស់ ហើយ​ក្រុមហ៊ុន​ខ្លះមិន​មាន​ភ្ជាប់​នូវ​លិខិត​ប្រាក់​កក់​ធានា​ការដេញថ្លៃ​។​

​លិខិត​របស់​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករ​លុយ កាលពី​ថ្ងៃ​ទី​៣ ​ខែ​សីហា ផ្ញើ​ជូន​ក្រសួង​សុខាភិបាលឲ្យដឹងថា ក្រោយ​ពី​ការចុះ​សង្កេតការណ៍ អង្គភាព​ប្រឆាំង​អំពើ​រលួយ សរសើរ​ពី​ការសហការរបស់​ក្រសួង​សុខាភិបាល ក្នុង​ការពង្រឹង​តម្លាភាព និង​ប្រព្រឹត្ត​ទៅ​តាម​នីតិវិធីនៃ​ការដេញថ្លៃ​។

​ប៉ុន្តែ​លិខិត​របស់ ACU បាន​កត់សម្គាល់​នូវ​ភាពមិនប្រក្រតី​មួយចំនួនដូចជា លក្ខណៈសម្បត្តិ​របស់​ក្រុមហ៊ុន និង​ការជ្រើសរើស​ក្រុមហ៊ុនក្នុងដំណាក់កាល​បើ​កឯ​ក​សារ​ដេញថ្លៃ​។ ACU បាន​រកឃើញថា ក្រុមហ៊ុន​ដែល​ចូលរួម​ដេញថ្លៃ​ខ្លះ គ្មាន​បុគ្គលិក​បម្រើ​ការងារ គ្មាន​លើក​ស្លាក​ក្រុមហ៊ុន និង​គ្មាន​ទីតាំង​ច្បាស់លាស់​។​

​វី​អូ​ឌី(VOD) មិនអាច​ទាក់ទង​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល ដើម្បី​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​បាន​នៅឡើយ​ទេ​។​

​កាលពី​ឆ្នាំ​២០១៣ Global Fund សម្រាប់​គម្រោង​ប្រឆាំងនឹង​ជំងឺអេដស៍ ជំងឺរបេង និង​ជំងឺគ្រុនចាញ់ បាន​ផ្សាយ​លទ្ធផល​នៃ​ការស៊ើបអង្កេតរបស់ខ្លួន ដោយ​រកឃើញថា អតីត​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រឆាំង​ជំងឺ​គ្រុនចាញ់ លោក ដួង សុជាតិ និង​មន្ត្រី​ក្រសួង​សុខាភិបាល​ជា​ច្រើន​រូប​ទៀត បាន​ទទួល​លុយ​សំណូក​រាប់រយ​ពាន់​ដុល្លារ ជា​ថ្នូរ​នឹង​ការ​បំភ្លៃ​កិច្ចសន្យា​ជាមួយ Global Fund ដែល​តម្លៃ​១២លាន​ដុល្លារ​៕


Photo: Headquarter of Anti Corruption Unit (ACU) on Norodom Boulevard. © Tep Sony

This article was originally published on VOD.

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s