​តំណាងរាស្ត្រ​សង្គ្រោះ​ជាតិស្នើ​លោក ហ៊ុន សែន ពន្យល់​រឿង​បូម​ខ្សាច់​នៅ​កោះកុង​​

សមាជិកសភា​មក​ពី​គណបក្សប្រឆាំង បាន​ស្នើ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពន្យល់​ពី​បែបបទ និង​ការគ្រប់គ្រង​អាជីវកម្ម​បូម​ខ្សាច់ របស់​ក្រុមហ៊ុន​វៀតណាម​ចំនួន​ពីរ នៅ​ខេត្ត​កោះកុង​។

​លិខិត​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ កាលពី​ថ្ងៃ​ទី​៣០ ខែកក្កដា បានសរសេរថា ក្រុមហ៊ុន​វៀតណាម​ទាំងនោះ បាន​ប្រើប្រាស់​កប៉ាល់​បូម​ខ្សាច់​ចំនួន​១៧​គ្រឿង និង​សាឡង​ដឹក​ខ្សាច់​ចំនួន​៤១​គ្រឿង ដែល​លោក​ថា​ប៉ះពាល់​ដល់​បរិស្ថាន ”​យ៉ាងធ្ងន់ធ្ងរ​” ដោយ​បណ្តាល​ឱ្យ​បាក់​ច្រាំង និង​បង្ក​ឱ្យ​ទឹកខ្មៅ​កង្វក់​។​

​លោក សុន ឆ័យ បាន​អះអាង​ដោយ​ផ្អែក​លើ​សេចក្តីរាយការណ៍​ព័ត៌មាន​ថា ក្រុមហ៊ុន​ដែល​វៀតណាម​​កំពុង​ធ្វើការ​បូម​ខ្សាច់​នោះ ឈ្មោះ International Rainbow និង​ក្រុមហ៊ុន Direct Access។​ លោក​ថា​ សកម្មភាព​បូម​ខ្សាច់​នោះធ្វើ​ “​យ៉ាង​អនាធិបតេយ្យ”​ នៅ​ព្រែក​អណ្តូងទឹក ក្នុងស្រុក​បុ​ទុម​សាគរ ខេត្ត​កោះកុង ដោយ​បាន​បូម​ខ្សាច់​ជម្រៅ​១៦ម៉ែត្រ ដែល​ជា​ការ​ខុស​បច្ចេក​ទេស ហើយ​បាន​បូម​ខ្សាច់​នៅ​ក្រៅ​តំបន់​អនុញ្ញាត​ដោយ​ច្បាប់​។​

អ្នកនាំពាក្យ​ក្រសួង រ៉ែ និង​ថាមពល លោក ម៉េង សក្តិ​ធារ៉ា បាន​ប្រាប់វី​អូ​ឌី(VOD)​ថា ក្រសួង​បាន​ចុះ​ត្រួតពិនិត្យ វាយតម្លៃ​ផល​ប៉ះពាល់ និង​បាន​ធ្វើ​វេទិកា​ជាមួយ​ប្រជាជន ស្តីអំពី អាជីវកម្ម​បូម​ខ្សាច់​នេះដែរ​។​

លោក ធារ៉ា មានប្រសាសន៍ថា​៖ “​ក្រុមអធិការកិច្ច​របស់​ក្រសួង បាន​ទៅ​ត្រួតពិនិត្យ ហើយ​បាន​រាយការណ៍​ថា ក្រុមហ៊ុន​ហ្នឹង​បាន​អនុវត្ត​ត្រឹមត្រូវ តាម​បទដ្ឋាន​បច្ចេកទេស​ហើយ អត់​មាន​អី​ខុស​ទេ​”។​

ការស្នើ​របស់​លោក សុន ឆ័យ គឺ​បន្ទាប់ពី​ប្រជា​សហគមន៍ និង​សមាជិក​អង្គការ​មាតា​ធម្មជាតិ ប្រមាណ​១០០នាក់ កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា បាន​រារាំងសាឡង​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​វៀតណាម​ទាំង​ពីរ ដោយ​អះអាង​ថា សកម្មភាព​នេះបាន​ធ្វើឱ្យ​ប៉ះពាល់​លំនៅឋាន​ប្រជាជន ដែល​រស់នៅ​ក្បែរ​ព្រែក ព្រមទាំង​ធ្វើឱ្យ​ប៉ះពាល់​ជម្រក​មច្ឆជាតិ និង​ការនេសាទ​ត្រី​របស់​ប្រជាជន​។​

​លោក ម៉េង សក្តិ​ធារ៉ា បាន​បញ្ជាក់​ឱ្យដឹងថា ក្រសួង​រ៉ែ និង​ថាមពល បាន​ស្នើ​ឱ្យ​ក្រុម​សកម្មជន​បរិស្ថាន បញ្ជូន​ឯកសារ​ភស្តុតាង ដែល​អះអាង​ពី​ភាពមិនប្រក្រតី ក្នុងការ​បូម​ខ្សាច់​នេះ ដើម្បី​ផ្ទៀងផ្ទាត់​។​ លោកបញ្ជាក់ថា៖ ” ​គាត់​បាន​ទាក់ទង​មក​ខ្ញុំ​ផ្ទាល់ ពី​រឿង​ខុស​នឹង​ដែរ​។ ខ្ញុំ​បាន​ជម្រាប​ថា ឱ្យ​ប្រមូល​ភស្តុតាង​ដែល​បញ្ជាក់​ពី​ការ​ខុស​ហ្នឹង មក​យក​បង្ហាញ​ក្រសួង ដើម្បី​ឱ្យ​ខាង​យើងខ្ញុំ​ពិនិត្យមើល​។ ប៉ុន្តែ​ខាង​មាតា​ធម្មជាតិ មកដល់​ថ្ងៃនេះ អត់​ទាន់​បាន​យក​ភស្តុតាង​ហ្នឹង​យក​មក​បញ្ជាក់​ទេ”​

​កាលពី​ឆ្នាំ​២០០៩ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​វិធានការ​ឱ្យ​បញ្ឈប់​ការនាំចេញ​ខ្សាច់​ទៅ​បរទេស​៕


Photo: CNRP lawmaker Son Chhai speaks to the press. © Tep Sony

This story was originally published on VOD.

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s