​ពលរដ្ឋ​ជិត​ពីរពាន់​គ្រួសារ ​ប្តឹង​អ្នកម៉ៅការ​អគ្គិសនី ដោយ​ចោទ​ថា​រំលោភ​កិច្ចសន្យា​​

ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​ចំនួន​បួន នៃ​ខេត្ត​កំពង់ធំ បាន​នាំគ្នា​ប្តឹង​អ្នកម៉ៅការ​ផ្គត់ផ្គង់​អគ្គិសនី​ក្នុងស្រុក​បារាយណ៍ ដោយ​ចោទប្រកាន់​ថា លោក ងិន គង់ ម្ចាស់​អាជ្ញាប័ណ្ណ​អគ្គិសនី​នៅ​ផ្សារ​តាំងគោក រំលោភ​កិច្ចសន្យា​។​

បើ​តាម​ពលរដ្ឋ​ពាក្យបណ្តឹង​នោះ គឺ​មាន​ប្រជាពលរដ្ឋ​ចំនួន​១៨០៣​គ្រួសារ ជា​អ្នក​ប្តឹង​ទៅ​កាន់​អគ្គិសនី​កម្ពុជា កាលពី​ថ្ងៃ​ទី​៣១ កក្កដា ឆ្នាំ​២០១៥​។​

លោក ឈុន សំណាង ជា​អ្នកតំណាង​ឲ្យ​ម្ចាស់​បណ្តឹង​នោះ ប្រាប់​វី​អូ​ឌី​(VOD)​ថា ប្រជាជន​ចំនួន​៣៣​ភូមិ នៅ​ឃុំ​ទូ​យោង ឃុំ​ពង្រ ឃុំ​ច្រនាង និង​ឃុំ​ស្វាយ​ភ្លើង នៃ​ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ តាមដាន​ឃើញថា ម្ចាស់​អាជីវកម្ម​អគ្គិសនី មិនទាន់​ធ្វើ​តាម​លក្ខខណ្ឌ​ក្នុង​កិច្ចសន្យា​ជាមួយ​អ្នក​ប្រើប្រាស់​ដូចជា មិន​ដាក់​បង្គោល​ភ្លើង​តាម​ផ្លូវ យក​ថ្លៃ​ភ្ជាប់​ចរន្ត​ថ្លៃ និង​មិន​ដាក់​អំពូល​ភ្លើង​បំភ្លឺ​ផ្លូវ​។ លោក​ថា ប្រជាជន​ស្នើ​ឱ្យ​ម្ចាស់​ភ្លើង បញ្ចុះ​តម្លៃ​អគ្គិសនី​ពី​១២០០​រៀល មក​ត្រឹម​១០០០​រៀល ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង​។ លោក​ថា​៖ “​គាត់​មិន​ បោះបង្គោល ចូល​តាម​ភូមិ​ប្រជាពលរដ្ឋ ដោយសារ​គាត់​ចង់​ចំណេញ​។ អ៊ីចឹង​គាត់ ភូមិ​ណា​ដែល​មាន​គ្នា​ច្រើន​ក៏​ដោយ កាលណា​ប្រជាជន​ហ្នឹង​ក្រ គាត់​មិន​បោះបង្គោល​ចូល​ទេ គាត់​ចង់​ឲ្យ​ប្រជាជនទិញ​បង្គោល​ដាក់​ចូល​ខ្លួន​ឯង​”​។​

លោក អ៊ុក វិ​ន្ធោ ជា​ម្ចាស់​បណ្តឹង​ម្នាក់ទៀត បាន​រៀបរាប់​ពី​ការលំបាក ដោយសារ​មិន​មាន​អគ្គិសនី​បំភ្លឺ​ផ្លូវ​ថា កន្លងទៅ​មាន​ករណី​ចោរកម្ម​កើតឡើង នៅពេល​យប់​ខែងងឹត ដោយសារ​ប្រជាជន​មិនអាច​តាមដាន​សកម្មភាព​ចោរ​បាន​ច្បាស់​។​

គ្រូបង្រៀន​រូបនោះ​បន្ត​ថា សិស្ស​មួយចំនួន ដែល​ត្រូវ​រៀន​បន្ថែម​នៅ​ពេលយប់ ហើយ​ផ្ទះ​នៅ​ឆ្ងាយ​ពី​សាលា ប្រឈម​នឹង​ការឆក់ប្លន់ និង​បញ្ហា​អសន្តិសុខ​ផ្សេងទៀត​។ លោក​ថា​៖ “​ ការធ្វើដំណើរ​ពេលយប់​ហ្នឹង គឺ​វា​អាច​មាន​គ្រោះថ្នាក់ ជួនកាល​ប៉ះគ្នា ឬ​ក្មេង​ទំនើ​ង ប្រើប្រាស់​ថ្នាំញៀន វា​ចេះតែ​បង្ក​បញ្ហា​ខ្លះៗ​ដែរ ហើយ​សិស្ស​ហ្នឹង​ក៏​គ្នា​ខ្លាច​”​។​

​លោក ងិន គង់ ម្ចាស់​អាជ្ញាប័ណ្ណ​អគ្គិសនី ដែល​រង​ការចោទប្រកាន់ បាន​ឆ្លើយតប​ថា ក្រុមហ៊ុន​លោក​រៀបចំ​ដំឡើង​បង្គោល​អគ្គិសនី​រួចហើយ និង​កំពុង​សហការ​ជាមួយ​អាជ្ញាធរ​ភូមិ​ឃុំ ដើម្បី​ដាក់​អំពូល​ភ្លើង​បំភ្លឺ​ផ្លូវ​។ ចំពោះ​ថ្លៃ​ត​ចរន្តអគ្គិសនី លោក​ពន្យល់​ថា ប្រជាជន​ខ្លះ​ត្រូវកា​រតភ្លើង​ស្ថិតនៅ​ឆ្ងាយ​ពី​បង្គោល​ភ្លើង ជាហេតុ​ធ្វើឱ្យ​គាត់​ចំណាយ​ប្រាក់​ច្រើន​។ លោក​បញ្ជាក់ថា​៖ “​តម្លៃ​ ភ្លើងអគ្គិសនី​ដែល​ប្រជាជន​ប្រើ​ហ្នឹង អាហ្នឹង​វា​មិនមែន​លើ​ខ្ញុំ​អ្នក​ដាក់​ឯណា បើ​ភ្លើង​នេះ​ខ្ញុំ​ទិញ​ត​ពី​ខ្សែ​បញ្ជូន​រង ចេញពី​ស្ថានីយ​កំពង់ចាម​មក​។ អ៊ីចឹង​តម្លៃ​ហ្នឹង​នៅលើ​(​ស្ថានីយ​)​បញ្ជូន​រង​គេ​កំណត់​ឲ្យ​ប៉ុន្មានៗ ហើយ​មិនមែន​លក់​តែ​កន្លែង​ហ្នឹង​ទេ មួយ​ខេត្ត​កំពង់ធំ​ហ្នឹង​តម្លៃ​ប៉ុណ្ណឹង ១២០០​រៀល​ឥឡូវនេះ​”​។​

​រដ្ឋាភិបាល​បាន​ចេញ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ដើម្បី​ធានា​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ កុំឱ្យ​ករណី​ចោរលួច ចោរ​ប្លន់​កើតឡើង​។​

លោក ឈុន សំណាង បាន​អំពាវនាវ​ឱ្យ​អគ្គិសនី​កម្ពុជា ជួយ​ដោះស្រាយ​បណ្តឹង​ប្តឹង​ម្ចាស់​អគ្គិសនី​នៅ​តំបន់​ទីប្រជុំ​ផ្សារ​ តាំងគោក ពី​ការរំលោភ​បំពាន​ច្បាប់​អគ្គិសនី ឱ្យបាន​ឆាប់​។​
​តាម​ច្បាប់​អគ្គិសនី​កម្ពុជា ត្រូវ​ផ្តល់​ការឆ្លើយតប​មក​អ្នកប្តឹង រយៈពេល​១៥​ថ្ងៃ​យ៉ាងយូរ គិត​ចាប់ពី​ថ្ងៃ​ដាក់​ពាក្យបណ្តឹង​៕


Photo: 1803 families in Kampong Thom province sue a complaint to a power supply owner. © San Sel

This article was originally published on VOD.

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s