​អង្គការ​មួយ​ស្នើ គ​.​ជ​.​ប សម្រួល​ដល់​អ្នក​ជួល​ផ្ទះ​បាន​បោះឆ្នោត​នៅ​ជិត​កន្លែង​ការងារ​​

អង្គការ​តម្លាភាព​កម្ពុ​ជា បាន​ផ្តល់​អនុសាសន៍​មួយចំនួន ដល់​គណៈកម្មាការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប ដើម្បី​បង្ក​ភាពងាយស្រួល​សម្រាប់​ប្រជាពលរដ្ឋ ក្នុង​ការអនុវត្ត​តាម​នីតិវិធី និង​បទបញ្ជា​នៃ​ការចុះឈ្មោះ​បោះឆ្នោត​។​

​ក្នុង​ស​ន្និសីទ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​ក​ម្ពជា ថ្លែងថា គ​.​ជ​.​ប គួរ​ពិភាក្សា​ជាមួយ​ក្រសួង​មហាផ្ទៃ ដើម្បី​រក​ដំណោះស្រាយ​សម្រួល​ដល់​អ្នក​ស្នាក់នៅ​ផ្ទះជួល ឬបន្ទប់​ជួល អាច​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ជិត​កន្លែង​ការងារ​របស់​ពួកគេ ដោយ​មិន​ចាំបាច់​ធ្វើដំណើរ​ទៅ​ស្រុកកំណើត​។

លោក ព្រាប កុល បានឱ្យដឹងថា ប្រសិនបើ​អ្នក​ស្នាក់នៅ​ផ្ទះជួល អាច​ធ្វើ​លិខិតបញ្ជាក់​ការ​ស្នាក់នៅ​បច្ចុប្បន្ន​បាន​ងាយស្រួល អាច​ជួយ​បង្កើន​ការចូលរួម​បោះឆ្នោត​របស់​ប្រជាពលរដ្ឋ​។ លោក​ថ្លែងថា​៖ “ ​ដូច្នេះ​យើងខ្ញុំ​ស្នើឲ្យ គ​.​ជ​.​ប ជជែក​គ្នា​ជាមួយ​ក្រសួង​មហាផ្ទៃ រក​ដំណោះស្រាយ​ត្រង់​ចំណុច​ហ្នឹង​សម្រាប់​ប្រជាពលរដ្ឋ​ជួល​ផ្ទះ ដែល​ម្ចាស់ផ្ទះ​មិន​ធ្វើ​លិខិតបញ្ជាក់ ឬ​កុងត្រា​ជួល​ឲ្យ តើ​មាន​ដំណោះស្រាយ​អី​ដើម្បី​កុំ​ឲ្យ​គាត់​បាត់​សិទ្ធិ​នឹង​ការចុះបញ្ជី​ បោះឆ្នោត​”​។​

អ្នកស្រី ស៊ាន សុផល អ្នក​ធ្វើការ​នៅ​រោងចក្រ​កាត់ដេរ ដែល​ស្នាក់នៅ​ផ្ទះជួល​បាន​និយាយថា ប្រសិនបើ​មិន​បាន​បោះឆ្នោត គឺជា​រឿង​គួរឱ្យ​សោកស្តាយ ព្រោះ​មិន​អាច​ជ្រើសរើស​អ្នកដឹកនាំ ដែល​គាត់​ពេញ​ចិត្តបាន​។ អ្នកស្រី​បញ្ជាក់ថា​៖ “​យើង​ក្នុង​ម្នាក់​ បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ ដូច​ថា​សំខាន់​សម្រាប់​យើង​ណាស់ ប្រសិន​ជា​បាត់ឈ្មោះ​យើង គឺ​ស្តាយ​ណាស់​រយៈពេល​ប្រាំ​ឆ្នាំ​ទម្រាំ​បាន​បោះ​ម្តង​”​។​

លិខិត​របស់​អង្គការ​តម្លាភាព​កម្ពុជា ដែល​ផ្តល់​អនុសាសន៍​ដល់ គ​.​ជ​.​ប បាន​រកឃើញថា ម្ចាស់​ផ្ទះជួល ឬ​ម្ចាស់​បន្ទប់​ជួល​មួយចំនួន​មិន​ព្រម​ធ្វើ​កិច្ចសន្យា​ជួល​ឲ្យ​អ្នក​ជួល​ បន្ទប់​ឬ​ផ្ទះ​នោះទេ ជាហេតុ​នាំ​ឲ្យ​ឃុំ​-​សង្កាត់​មិន​ចេញ​លិខិតបញ្ជាក់​ទីលំនៅ​ជូន​អ្នក​ជួល​ ផ្ទះ​សម្រាប់​ចុះ​ឈ្មោះ​បោះឆ្នោត​។ អង្គការ​តម្លាភាព​កម្ពុ​ជា ចាត់​ទុក​បញ្ហា​នេះ ជា​ឧបសគ្គ​ក្នុង​ការចូលរួម​បោះឆ្នោត​របស់​អ្នក​ជួល​ផ្ទះ ឬ​កម្មករ​ដែល​ជួល​បន្ទប់​ស្នាក់នៅ​។​

ករណីនេះ អ្នកនាំពាក្យគណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា គ​.​ជ​.​ប ទទួលយក​នូវ​អនុសាសន៍​របស់​អង្គការ​តម្លាភាព​កម្ពុជា​។ លោក​បញ្ជាក់ថា ប្រជាពលរដ្ឋ​គួរ​ត្រៀម​ឯកសារ​ឱ្យបាន​គ្រប់គ្រាន់ មុន​ពេល​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​។ លោក​ថា ប្រសិនបើ​ពលរដ្ឋ​ផ្លាស់​ទីលំនៅ គួរ​ធ្វើ​លិខិតបញ្ជាក់​ការប្តូ​រលំ​នៅ​ពី​ឃុំ​សង្កាត់​របស់​ខ្លួន​។ លោក​បញ្ជាក់ថា​៖ “​គោលការណ៍​គឺ​អ្នក​ដែល​រស់នៅ​ខេត្ត​ក៏​ដោយ គាត់​មក​ធ្វើការ​និង​ស្នាក់នៅ​ទីក្រុង​ភ្នំពេញ គាត់​អាច​ចុះ​ឈ្មោះ​បោះឆ្នោត​បាន ហើយ​ឯកសារ​តម្រូវ បើ​ដឹង​ថា មិន​មាន​ឯកសារ​អី​សមី​ខ្លួន​អាច​នឹង​រៀបចំ​ឯកសារ​ពី​ពេលនេះ​តទៅ ហើយ​ប្រជាពលរដ្ឋ​ម្នាក់​គឺ​អាច​ចុះ​ឈ្មោះ​នៅ​កន្លែង​ណា​ក៏​បាន​ដែរ ឲ្យតែ​ខ្លួន​សម្រេច​ចិត្ត​ក្នុង​ការបោះឆ្នោត​នៅ​ទី​ហ្នឹង​”​។​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​អះអាង​ថា​កម្មករ​ប្រមាណ​១៥នាក់ ដែល​បាន​ជួល​ផ្ទះ ឬ​ជួល​បន្ទប់​ដើម្បី​ស្នាក់​នៅ​ពេល​បំពេញ​ការងារ​ក្នុង​វិស័យ​កាត់ដេរ​៕


Photo: Director of Transparency International Cambodia Mr. Prap Kol speaks in a press conference. © Tep Sony

This article was originally published on VOD.

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s