ការប្រែប្រួល​អាកាសធាតុ​គំរាមកំហែង​ខ្លាំង​ដល់​សហគមន៍​ជនបទ​​

សហគមន៍​ដែល​រស់នៅ​ពឹងផ្អែក​លើ​អនុផល​ព្រៃឈើ បាន​ថ្លែងថា ពួកគាត់​មាន​ការលំបាក​ក្នុងកា​រប​ន្ស៉ាំ​ទៅ​នឹង​បម្រែបម្រួល​អាកា​ស​ធាតុ ដោយសារ​ជួបប្រទះ​នឹង​គ្រោះ​រាំងស្ងួត ធ្វើស្រែ​ចម្ការ​មិនបាន​ផល ជាហេតុ​បង្ខំ​ឱ្យ​ពួកគាត់​ដើរ​ស៊ីឈ្នួល​គេ និង​ធ្វើ​ចំណាកស្រុក​។

​តំណាង​សហគមន៍​ជី​អោក ក្នុង​ខេត្ត​ព្រះវិហារ លោក  ចាន់ ភូ​ន បាន​រៀបរាប់​ប្រាប់ថា ក្រោយពី​មាន​ការកាប់​ឈើ​នៅ​ក្នុង​តំបន់​អភិរក្ស​បឹង​ពែរ ប្រជាជន​នៅក្នុង​ភូមិ​គាត់​មួយ​ចំនួន​ដែល​ធ្លាប់​ចូល​ព្រៃ រក​អនុផល​ព្រៃឈើ​ដើម្បី​ចិញ្ចឹមជីវិត បាន​បង្ខំចិត្ត​ធ្វើជា​កម្មករ​សម្អាត​ស្មៅ​ក្នុង​ចម្ការ​កៅស៊ូ​។​ លោក​ថា៖ “ភាគច្រើនពី​ដើមមក មាន​ឈើ​យើង​រក​ជ័រ​ រក​វល្លិ៍​ដង​ជ័រ​ ប្រកប​អាជីវ​កម្ម​តែក្នុងព្រៃ​ ប៉ុន្តែ​ឥឡូវ​មាន​អី​ រកស៊ីឈ្នួល​គេ ពិបាក​ដែរ បើថា​យើង​វាយ​តម្លៃ​ទៅ មិនដឹងខុស​ឬ​ត្រូវ​ ប៉ុន្តែពី​ដើមយើង​សម្បូរ​ដោយ​ព្រៃឈើ​ ប៉ុន្តែ​ឥឡូវ​ព្រៃឈើ​បាត់​បង់​ មិនថា​និយាយក្នុង​ប្រទេស​ខ្មែរ​ មិនមែន​តែ​ភូមិ​ខ្ញុំ​ វា​ចង់​ទូ​ទៅ​រាល់​ថ្ងៃហ្នឹង​​”

អង្គការសហប្រជាជាតិ បាន​និយាយ​នៅក្នុង​របាយការណ៍​ឆ្នាំ​២០១៤​ថា ប្រទេស​ដែល​មាន​ចំណូល​ទាប ដូចជា​កម្ពុជា នឹង​ទទួល​រងគ្រោះ​អាក្រក់​បំផុត ដោយសារ​បម្រែបម្រួល​អាកាស​មានដូចជា គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ការខ្វះខាត​ស្បៀង​អាហារ និង​ទិន្នផល​កសិកម្ម​ចុះថយ​។​

​ប៉ុន្តែ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល NGO Forum, GermanWatch, UNDP និង​បណ្តាញ​អង្គការ​មក​ពី​ប្រទេស​មី​យ៉ាន់​ម៉ា ឡាវ និង​វៀតណាម កំពុង​ជួប​ជជែក​គ្នា ស្តីពី​ការផ្តល់​មូលនិធិ​សម្រាប់​បន្ស៉ាំ​ទៅ​នឹង​បម្រែបម្រួល​អាកាសធាតុ​នេះ​។​

​លោក តឹក វណ្ណា​រ៉ា នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល បាន​ថ្លែងថា ប្រជាជន​ដែល​រស់នៅ ពឹង​លើ​ព្រៃឈើ ជួបប្រទះ​នឹង​បញ្ហា​មួយចំនួន ដែល​មិន​អាច​ឱ្យ​ពួកគាត់​សម្រប​ខ្លួន​នឹង​បម្រែបម្រួល​អាកាសធាតុ​បាន​ឆាប់រហ័ស​។ លោក​ពន្យល់​ថា ចំណេះដឹង​របស់​ប្រជាជន​ទាំងនោះ​នៅ​មាន​កម្រិត ហើយ​កង្វះ​ថវិកា និង​មិន​បាន​ទទួល​ព័ត៌មាន​ច្រើន ពី​ការ​បន្ស៉ាំ​នឹង​បម្រែបម្រួល​អាកាសធាតុ​។​ លោក​បញ្ជាក់​ថា៖ “ខ្ញុំ​ឃើញថា ទី​១ សមត្ថភាព​នៅ​មាន​កម្រិត​ ទី​២ ទាក់​ទង​នឹង​ធន​ធាន​ ទាំង​ធនធាន​ថវិកា​ ធន​ធាន​មនុស្ស​យើង​ក៏​នៅ​មាន​កម្រិត​ ចំនុចទី​៣ ទាក់​ទង​នឹង​ព័ត៌មាន​ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ​ ការ​ទំនាក់ទំនង​គ្នា​ពីថ្នាក់ជាតិ​ ដល់​ថ្នាក់​មូល​ដ្ឋាន​ ក៏​នៅមាន​កម្រិត​ដែរ​ វា​អត់​មាន​លំហូរ​ឲ្យ​បាន​គ្រប់ជ្រុង​ជ្រោយ​ ឲ្យ​បាន​ច្បាស់​ទាន់ពេល​វេលា​​”

​អគ្គលេខាធិការ ក្រុមប្រឹក្សា​ជាតិ​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព លោក ទិន ពន្លក បាន​ពន្យល់ថា ប្រជា​សហគមន៍​គួរ​ត្រៀម​លក្ខណៈ​មួយ​ចំនួន ដើម្បី​បន្ស៉ាំ​នឹង​បម្រែបម្រួល​អាកាសធាតុ​ដូចជា ប្រជាជន​គួរ​រៀន​ជំនាញ​ចិញ្ចឹមសត្វ ដាំ​ដំណាំ​កសិកម្ម​។

បើទោះជា​មាន​ការកាប់​ព្រៃឈើ លោក ពន្លក បញ្ជាក់ថា​មិនមាន​ការប៉ះពាល់​ព្រៃ​សហគមន៍ ហើយ​បច្ចុប្បន្ន​រដ្ឋាភិបាល​កំពុង​ពិនិត្យ និង​កែលម្អ​គម្រោង​ដី​សម្បទាន​សេដ្ឋកិច្ច​ឡើងវិញ​។​ លោកបន្ថែមថា៖ “ទី​១ ព្រៃ​សហគមន៍​ហ្នឹង គឺ​យើង​អត់មានប៉ះពាល់​គាត់ទេ សហគមន៍​ហ្នឹងគឺ​គាត់​ដី​របស់​គាត់​ គាត់​មាន​សិទ្ធិ​ក្នុង​ការ​គ្រប់​គ្រងអនុផល​ព្រៃឈើ មានសិទ្ធិ​ក្នុង​ការ​ដកទាញអនុផល​ព្រៃឈើ​នេះ​តាម​លក្ខន្តិករបស់​គាត់​ គាត់​មាន​សិទ្ធិ​ក្នុង​ការ​គ្រប់​គ្រង​ហ្នឹង​”

កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៣ រដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​១០​ឆ្នាំ ស្តីពី​ការ​ទប់ទល់​នឹង​បម្រែបម្រួល​អាកាសធាតុ ដើម្បី​កាត់បន្ថយ​គ្រោះមហន្តរាយធម្មជាតិ​។​

បើ​យោង​តាម​ក្រសួង​បរិស្ថាន ទឹកប្រាក់​ប្រមាណ​២៥០​លាន​ដុល្លារ ត្រូវបាន​ប្រើប្រាស់​ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​កន្លង​ទៅ ដើម្បី​គាំទ្រ​គម្រោង​កាត់បន្ថយ​បម្រែបម្រួល​អាកាសធាតុ​៕


Photo: A man plants a tree in a parched field in Prey Veng province in April, 2012. World Bank President Jim Yong Kim said Asian countries should find ways to mitigate climate change. © Vireak Mai/Phnom Penh Post

This article was originally published on VOD.

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s