ពលរដ្ឋ​ក្រុង​បាន​លុងបារម្ភ​បាត់​ដី​ក្នុង​គម្រោង​ពង្រីក​ផ្លូវ​ជាតិ​​

ប្រជាជន​ក្រុង​បាន​លុង ដែល​រស់នៅ​តាម​ផ្លូវជាតិ​លេខ​៧៨A សម្តែង​ការបារម្ភ​បាត់​ដី​របស់​ខ្លួន ខណៈ​អាជ្ញាធរ​មាន​គម្រោង​ពង្រីក និង​កែលម្អ​ផ្លូវ​ដោយ​ពួក​គាត់​ថា អាជ្ញាធរ​មិន​បាន​ពិភាក្សា​ជាមួយ​ប្រជាជន មុន​នឹង​អនុវត្ត​គម្រោង​។

​អាជ្ញាធរ​ក្រុង​បាន​លុង បាន​ចេញ​លិខិត​ជូនដំណឹង​ឱ្យ​ប្រជាជន ដែល​រស់នៅ​តាម​បណ្តោយ​ផ្លូវ ពី​ចំណុច​ស្ថានីយ​ប្រេង​ឥន្ទនៈ​តេលា ឆ្ពោះ​ទៅ​បឹង​កំសាន្ត ត្រូវ​រុះរើ​ផ្ទះ តូប​លក់ដូរ និង​ទ្រព្យសម្បត្តិ​ផ្សេងៗ ថយ​ឱ្យ​ផុត​ពី​គំនូស​ក្រហម ត្រឹម​ថ្ងៃ​ទី​១៣ ខែ​សីហា​នេះ​។​

​អ្នកស្រី ជួន ម៉ា​នី ជា​ម្ចាស់​ដី​ដែល​ត្រូវ​ប៉ះពាល់​ដោយ​គម្រោង​ពង្រីង​ផ្លូវ​នោះ បានឲ្យដឹងថា អ្នកស្រី​មិន​ជំទាស់​ទេ​ចំពោះ​ការ​ពង្រីង​ចំណីផ្លូវ ប៉ុន្តែ​អ្នកស្រី​ស្នើឱ្យ​អាជ្ញាធរ​ធានាថា គម្រោង​នោះ​មិន​ត្រូវ​ធ្វើឱ្យ​បាត់បង់​ដី​ប្រជាជន និង​ត្រូវ​ផ្តល់​សំណង​សមរម្យ ប្រសិនបើ​មាន​ការ​ឈូសឆាយ​ពង្រីង​ផ្លូវ ចូល​ដី​ប្រជាពលរដ្ឋ​។​

​អភិបាលក្រុង​បាន​លុង លោក អ៊ុក សំអុល បាន​បកស្រាយ​ថា អាជ្ញាធរ​និង​ក្រុម​ជំនាញ នឹង​សិក្សា​ឱ្យបាន​លម្អិត លើ​គម្រោង​នេះ ហើយ​ថា​ប្រសិនបើ​ត្រូវ​ឈូសឆាយ​ប៉ះ​ដី​ប្រជាជន​ណា ដែល​មាន​លិខិតស្នាម​ត្រឹមត្រូវ អាជ្ញាធរ​នឹង​ផ្តល់​សំណង​សមរម្យ​ជូន​ពួកគាត់​។

ប៉ុន្តែ​ប្រជាពលរដ្ឋ​បាន​សម្តែង​ការខកចិត្ត ដោយ​ចោទ​ថា​អាជ្ញាធរ​ពុំ​បាន​ធ្វើ​ការពិភាក្សា​ជាមួយ​ពួក​គាត់ នៅ​មុន​ពេល​គម្រោង​នេះ​ត្រូវបាន​អនុវត្ត​។

​ឆ្លើយតប​ការចោទប្រកាន់​នេះ លោក អ៊ុក សំអុល បាន​ប្រាប់ថា អាជ្ញាធរ​បាន​ជួបពិភាក្សា​ជាមួយ​ពលរដ្ឋ​ជាង​១០​នាក់ ដែល​តំណាងឱ្យ​គ្រួសារ​ដែល​ប៉ះពាល់ ដោយ​គម្រោង​ពង្រីង​ផ្លូវ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​។ លោក​បាន​ឱ្យដឹងថា អាជ្ញាធរ​បាន​ចុះ​ជួប​ជាមួយ​ប្រជាជន​ម្តង​មួយ​គ្រួសារៗ តាំងពី​ខែ​មិថុនា​មក​ម្ល៉េះ​។​

​ជុំវិញ​ឱសានវាទ​នៃ​ការរុះរើ​ផ្ទះសម្បែង និង​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ អភិបាលក្រុង​បាន​លុង​បាន​អះអាងថា អាជ្ញាធរ បានសម្រេច​ទុក​ពេល​ដល់​ចុងខែ​សីហា ដើម្បី​ឱ្យ​ប្រជាជន​រុះរើ​ឥ​វ៉ាន់​៕


Photo: People living along the road 78A concern they would loose property because of the road expanding project. © VOD Citizen Journalist

This article was originally published on VOD.


Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s