មន្ត្រី​កម្ពុជា​ថា បារាំង​និង​អាមេរិក​គ្រោង​ឲ្យ​ផែនទី​កម្ពុជា​ខ្ចី​​

​មន្ត្រី​ផ្លូវការ​របស់​កម្ពុជាឲ្យដឹងថា ប្រទេស​បារាំង​យល់ព្រម​ប្រគល់​ផែនទី តាម​ការស្នើ​របស់​កម្ពុ​ជា ខណៈ​សហរដ្ឋអាមេរិកកំពុង​សិក្សា​លម្អិត​ពី​ផែនទី មុននឹង​បញ្ជូន​មក​ឲ្យ​កម្ពុជា​។

នេះ​ជា​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស លោក ជុំ សុន្ទ​រី នៅ​ព្រឹក​ថ្ងៃទី​១៣ ខែសីហានេះ ដែល​បាន​ប្រាប់​អ្នកសារព័ត៌មាន បន្ទាប់​ពី​ជំនួប​រវាង​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ជាមួយ​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អារ​មេរិក លោក William E. Todd​។​

ទោះជា​យ៉ាងណា លោក ជុំ សុន្ទ​រី នៅ​មិនទាន់​ដឹង​ពី​កាលបរិច្ឆេទ​ច្បាស់លាស់ ដែល​ប្រទេស​បារាំង​នឹង​បញ្ជូន​ផែនទី​មក​កម្ពុជា​ទេ​។

​ឆ្លើយ​នឹង​សំណួរ​របស់​អ្នកកាសែត ពាក់ព័ន្ធ​នឹង​សំណើ​សុំ​ខ្ចី​ផែនទី​ពី​សហរដ្ឋអាមេរិក លោក សុន្ទ​រី បាន​លើកឡើង​ថា ដោយសារ​សហរដ្ឋអាមេរិកមាន​ផែនទី​កម្ពុជា​ច្រើន ដូច្នេះ​គេ​ត្រូវការ​ពេលវេលាដើម្បី​ធ្វើ​ការសិក្សា​ឲ្យបាន​ច្បាស់ មុន​នឹង​ប្រគល់​មក​ឲ្យ​កម្ពុជា ចៀសវាង​ការភ័ន្តច្រឡំ​។​

​លោកបាន​បន្ថែមទៀតថា លោក ហោ ណាំហុង បាន​ប្រាប់​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ថា បើទោះជា​មាន​វប្បធម៌​សន្ទនា ប៉ុន្តែ​គណបក្ស​ប្រឆាំង​នៅតែ​យក​បញ្ហា​ព្រំដែន ដើម្បី​កេងចំណេញ​នយោបាយ​។​

​គួរ​ជម្រាប​ថា នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា លោកនាយក​រដ្ឋមន្ត្រី​បាន​សរសេរ​លិខិត ស្នើ​ទៅ​ថ្នាក់ដឹកនាំ មហាអំណាច​ចំនួន​៣​គឺ​ប្រទេស​បារាំង អង់គ្លេស និង​សហរដ្ឋអាមេរិក ដើម្បី​សុំ​ខ្ចី​ផែនទី និង​សុំ​ជំនួយ​ឱ្យ​មាន​អ្នកជំនាញ​ខាង​ផែនទី ដើម្បី​ជួយ​កម្ពុជា​ក្នុង​ការផ្ទៀងផ្ទាត់​ផែនទី ដែល​រដ្ឋាភិបាល​កំពុង​តែ​ប្រើប្រាស់​៕​​


Photo: Foreign Affairs Minister Hor Namhong shakes hands with US Ambassador William Todd during their final meeting in Phnom Penh on Thursday. ©Siv Channa/The Cambodia Daily

This article was originally published on VOD.

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s