អ្នក​ល្បាត​ព្រៃ​ឡង់​រកឃើញ​បទល្មើស​ព្រៃឈើ​​

​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ដែល​ចូល​ល្បាត​ព្រៃ​បាន​រកឃើញ​គំនរ​ឈើ​ប្រមាណ​២០​ម៉ែត្រគូប ព្រមទាំង​គល់ឈើ​ដែល​គេ​អារ​ហើយ​មួយចំនួន នៅត្រង់​ចំណុច​ដំណាក់​សន្តាន់ ក្នុង​ខេត្ត​ព្រះវិហារ​។​

​លោក សេង សុខ​ហេង អ្នកសម្របសម្រួល​លេខាដ្ឋាន​បណ្តាញ​សហគមន៍​ព្រៃឡ​ង់​ប្រាប់​វី​អូ​ឌី​(VOD)​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ប្រភេទ​ឈើ​ដែល​ប្រជា​សហគមន៍​បាន​ប្រទះឃើញ ជា​ប្រភេទ​ឈើទាល ប៊ូ​ចែម និង​កកោះ​។ លោក សុខ​ហេង បានឱ្យដឹង​ទៀត​ថា អ្នក​ល្បាត​ព្រៃ មិនបាន​ជួប​អ្នក​អារឈើ​នោះទេ​។

​យ៉ាងណាក៏ដោយ លោក សុខ​ហេង បាន​ធ្វើការ​សន្និដ្ឋាន​ថា អ្នក​ដែល​ចូល​អារឈើ មិនមែន​ដើម្បី​កាប់​ឈើ​ប្រើ​ជា​លក្ខណៈ​គ្រួសារ​ទេ ភាគច្រើន​អារ​ទុក​លក់​ឱ្យ​ថៅកែ​ដែល​ចាំ​ទិញ​។​

​នៅ​មិនទាន់មាន​ព័ត៌មាន​ថ្មី ពី​លទ្ធផល​របស់​សកម្មភាព​អ្នក​ល្បាត​ព្រៃ នៅ​ខេត្ត​កំពង់ធំ ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​ក្រចេះ នៅឡើយ​ទេ ដោយ​មិន​អាច​ទំនាក់ទំនង​ពួកគាត់​បាន​។​

​យ៉ាងនេះក្តី បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ជាង​៣០០​នាក់ មកពី​ខេត្ត​ចំនួន​បួន​រួម​មាន​ខេត្ត​កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង និង​ខេត្ត​ក្រចេះ បាន​និង​កំពុង​ចុះ​ល្បាត​ព្រៃ ដើម្បី​ទប់ស្កាត់​និង​អប់រំ​បទល្មើស​ព្រៃឈើ​នៅ​ក្នុង​តំបន់​ព្រៃ​ឡ​ង់​។ យុទ្ធនាការ​នេះ​ធ្វើឡើង​រយៈពេល​៥​ថ្ងៃ ចាប់​ពី​ថៃ្ង​ទី​១០ ដល់​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៥​។

​យោងតាម​របាយការណ៍​របស់​អង្គការ​អភិរក្ស​អន្តរជាតិ Conservation International ហៅ​កាត់​ថា CI ព្រៃ​ឡង់​គឺជា​ព្រៃ​ដ៏​ធំ​មួយ ដែល​នៅ​សេសសល់​ចុងក្រោយ​ក្នុងប្រទេស​កម្ពុជា និង​តំបន់​ឥ​ណ្ឌូ​-​ភូមា​។ ព្រៃ​ឡង់​ជា​តំបន់​មាន​ជីវៈចម្រុះ​សំខាន់ៗ​ចំនួន​១០​នៅលើ​ពិភពលោក ហើយ​មាន​ប្រជាជន​ប្រហែល​២៥​ម៉ឺន​នាក់​រស់នៅ​។​

​បើ​តាម​សកម្មជន​ព្រៃឈើ នា​រយៈពេល​១០​ឆ្នាំ​ចុងក្រោយ​នេះ ព្រៃ​ឡង់​កំពុង​រង​នូវ​ការកាប់បំផ្លាញ និង​រង​ការគំរាមកំហែង​ពី​គម្រោង​អភិវឌ្ឍ​ដី​សម្បទាន​សដេ្ឋកិច្ច សម្បទាន​រ៉ែ និង​ការកាប់​ឈើ​ខុសច្បាប់​។​

​កន្លងទៅ ប្រមុខ​រដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​វិធានការ​តឹងរ៉ឹង និង​បាន​ព្រមាន​ដក​មន្ត្រី​រដ្ឋាភិបាល​ទាំងឡាយណា ដែល​ពាក់ព័ន្ធ​នឹង​ការកាប់បំផ្លាញ​ព្រៃឈើ​៕


Photo: Timbers were found by environment activists in Preah Vihear province. © Prey Lang Communities

This article was originally published on VOD.

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s