​គណបក្ស​ថ្មី​រិះគន់​បម្រាម​របស់​ក្រសួង​អប់រំ​​

​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ​ដែល​ទើប​បង្កើតឡើង​នោះ បាន​រិះគន់​ទៅនឹងបម្រាម​របស់​ក្រសួង​អប់រំ ដែល​ហាម​មិន​ឲ្យ​សមាគម ឬ​អង្គការធ្វើ​សកម្មភាព​នៅ​តាម​សាលារៀន ដែល​ក្រសួង​នេះចាត់ទុកថា​ជា​រឿង​នយោបាយ​នោះ​។​

​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​ប្រជាធប​តេ​យ្យ​មូលដ្ឋាន​ នៅ​ថ្ងៃ​សុក្រ​នេះ បាន​លើកឡើង​ថា បម្រាម​របស់​ក្រសួង​អប់រំ មិន​បាន​រួមចំណែក​ធ្វើឲ្យ​សង្គម​រីកចំរើន​នោះ​ទ ផ្ទុយ​ទៅ​វិញ​ធ្វើ​សង្គម​ខ្មែរ​មានការ​ថយចុះ​ផ្នែក​អប់រំ​។​

សេចក្តីថ្លែងការណ៍​នេះបាន​ស្នើ​ថា រដ្ឋាភិបាល​ត្រូវ​មាន​វិធានការ​ទប់ស្កាត់​ កុំ​ឲ្យមាន​ក្រុមការងារ​ចុះ​ពង្រឹង​មូលដ្ឋាន​របស់​គណបក្ស​នយោបាយ ដែល​មនុស្សទាំងនោះ​ជាថ្នា​ក់ដឹកនាំ​ចេញពី​ស្ថាប័ន​អប់រំ និង​គ្រឹះស្ថាន​សិក្សា និង​កុំឲ្យ​មាន​ការរៀបចំ​សាខាប​ក្ស​នៅ​តាម​ស្ថាប័ន​ទាំងនេះ​។​

ប៉ុន្តែរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន ថ្លែងក្នុង​សន្និសិទមួយ​នៅរសៀលថ្ងៃសុក្រនេះថា អ្នកដែលរិះគន់លើបម្រាមនោះ គឺជាអ្នកដែលមិនយល់ពីច្បាប់។

ទោះជាយ៉ាងណា សេចក្តីថ្លែងការណ៍​របស់​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ បាន​ហៅ​បម្រាម​ក្រសួង​អប់រំ ថា​ធ្វើ​ឡើង​ក្នុង​គោលបំណង​បំបិទ​សិទ្ធិ សេរីភាព​របស់​គ្រូបង្រៀន និង​រឹតត្បិត​សេរីភាព​របស់​សមាគម​អង្គការ​នានា ដែល​ធ្វើ​ការការពារ​និង​លើកស្ទួយ​សិទ្ធិ​របស់​គ្រូបង្រៀន និង​ពង្រឹង​វិស័យ​អប់រំ​នៅ​កម្ពុជា​។ សមាគម​គ្រូបង្រៀន​បាន​បញ្ជ​ក់ថា​៖“​សេចក្តីណែនាំ​នេះ​ គឺផ្ទុយទៅនឹង​ច្បាប់​ទាំងស្រុង រួមមាន​ច្បាប់​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រង់​មាត្រា​៤២ ច្បាប់​ស្តីពី​ការអប់រំ​ត្រង់​មាត្រា​៣៧ និង​ច្បាប់​ស្តីពី​សហលក្ខន្តិក​មន្ត្រីរាជកា​រ​ស៊ីវិល​ត្រង់​មាត្រា៣៦”​។​

សេចក្តីណែនាំ​របស់​ក្រសួង​អប់រំ ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី លោក ហង់ ជួន ណារ៉ុន កាលពី​ថ្ងៃ​អង្គារ មាន​ខ្លឹមសារ​ថា កន្លងមក​នៅ​តាម​គ្រឹះស្ថាន​សិក្សា​ទាំង​សាធារណៈ ទាំង​ឯកជន មាន​សមាគម អង្គការ បុគ្គលិក​អប់រំ​និង​គ្រូ​បង្រៀន​ជាប់​កិច្ចសន្យា​មួយ​ចំនួន​បានធ្វើ​សកម្មភាព ដែល​ក្រសួង​ចាត់ទុកថា​មិន​ប្រក្រតី ដោយ​បាន​ផ្សព្វផ្សាយ​បោះឆ្នោត​ជ្រើសរើស​ថ្នាក់ដឹកនាំ​របស់​សមាគម ឬ​អង្គការ​ទាំងនោះ​នឹង​”​ឃោសនា​បំផុសគំនិត​ឲ្យ​បុគ្គលិក​អប់រំ​ចូលរួម​សកម្មភាព​នោះ​”​។ ក្រសួង​ក៏​មិន​អនុញ្ញាត​ឲ្យធ្វើ​សកម្មភា​ព​នយោបាយ​និង​ការឃោសនា​នយោបាយ ឲ្យ​គណបក្សនយោបាយ​ណាមួយ​នៅក្នុង​គ្រឹះស្ថាន​សិក្សា​សាធារណៈ​ ឬ​ស្ថាប័ន​អប់រំ​ឡើយ ដែល​ស្រប​តាម​មាត្រា​៣៤​នៃ​ច្បាប់​ស្តីពី​ការអប់រំ​៕


Photo: Ministry of Education bans political activities in public schools. © Tep Sony

This article was originally published on VOD.

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s