ការស្រាវជ្រាវ៖ប្រជាជនកម្ពុជា​យល់​ខុស​ពី​ការ​បំបៅដោះ​​កូន​

ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​បាន​បង្ហាញថាអត្រា​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​គោ​ម្សៅនៅ​កម្ពុជាមាន​ការ​កើន​ឡើង​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ ខណៈ​ការ​បំបៅ​ដោះ​​កូន​ដោយ​ទឹក​ដោះ​ម្តាយមាន​ការ​ថយ​ចុះក្នុង​រយៈ​ពេល​ដូច​គ្នា។

​អង្គការ​​ទស្សនៈ​ពិភព​លោករួម​សហការ​ជាមួយ​អង្គការ​ហេឡែន​ខេលល័រ​អន្តរជាតិបាន​ចេញ​ផ្សាយ​​របាយ​ការណ៍សិក្សា​ស្រាវជ្រាវ​​កម្រាស់​២៥​ទំព័រ ​នៅ​ថ្ងៃ​ទី​១៧ ខែសីហានេះ។ ការ​ស្រាវ​ជ្រាវដែល​បាន​ធ្វើ​ឡើង​នៅ​​​ខេត្ត​ចំនួន​៦ក្នុ​ង​ប្រទេស​កម្ពុជា​បាន​បង្ហាញ​ថាការ​ផ្សព្វផ្សាយ​លក់​ផលិត​ផល​ជំនួស​ទឹក​ដោះ​ម្តាយដែល​ម្សៅ​ទឹក​ដោះ​គោ​ផ្សំ​តាម​រូប​មន្តដោយ​មិន​ស្រប​តាម​ច្បាប់​ មាន​ការ​កើន​ឡើង​។ ការសិក្សា​បន្ត​ថា​ការ​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​ម្សៅមាន​ការ​កើន​ឡើង​ជាង​៦​ភាគ​រយ ដោយ​កើន​ឡើង​ពី​១៣,៦​ភាគ​រយ នៅ​ឆ្នាំ​២០១០ កើន​មក​១៩,៨​ភាគ​រយ​ ក្នុង​ឆ្នាំ​២០១៤។

ការ​ស្រាវ​ជ្រាវ​នោះ​បន្ត​ថាអត្រា​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះម្តាយ​មាន​ការ​ធ្លាក់​ចុះប្រមាណ​៩​ភាគ​រយ ពោ​ល​គឺ​ធ្លាក់​ពី​៧៣,៥ ភាគ​រយ​ក្នុង​ឆ្នាំ​២០១០មក​នៅ​ត្រឹម​៦៥​ភាគរយ​នៅ​ឆ្នាំ​២០១៤។

ប្រធាន​ជាន់​ខ្ពស់​នៃ​យុទ្ធការ​លើកក​ម្ពស់​សុខភាព​មាតា​និង​ទារកនៃ​អង្គការ​ទស្សនៈ​ពិភពលោក អ្នក​ស្រី​ សួង​ សុខសោភា បាន​លើក​ឡើង​ថាកំណើន​នៃ​ការ​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះម្សៅអាច​បណ្តាល​មក​ពី​ មាន​ការ​កើន​ឡើង​នូវ​ការ​ផ្សព្វផ្សាយ​ក្នុង​ការ​ជំរុញ​ឲ្យ​មានការ​ប្រើ​​ទឹក​ដោះ​ម្សៅ​ច្រើន​ឡើង។ អ្នក​ស្រី​បាន​បន្ត​ថាការ​កើន​ឡើង​នេះក៏​អាច​ដោយសារ​មាន​ការ​យល់​ច្រឡំដែល​ទឹក​ដោះ​ម្សៅ​មាន​សារធាតុ​ចិញ្ចឹមដូច​ទឹក​ដោះ​ម្តាយ។

អនុក្រឹត្យ​របស់​រដ្ឋា​ភិបាល​លេខ​១៣៣ ស្តី​ពី​ការ​ផ្សព្វផ្សាយ​លក់​ផលិត​ផល​សម្រាប់​ចិញ្ចឹម​ទារក ទាមទារ​ឲ្យ​បណ្តា​​ក្រុម​ហ៊ុន​លក់​ផលិត​ផល​សម្រាប់​ចិញ្ចឹម​ទារក​​វេច​ខ្ជប់​ស្លាក​សញ្ញា​ផលិតផល​របស់​ខ្លួន​ជា​ភាសា​ខ្មែរ​ពេញ​លេញ។​ ក៏ប៉ុន្តែ​ការ​ស្រាវជ្រាវ​នេះ​បាន​រក​ឃើញថាមាន​ការ​រំលោ​ភ​បំពាន​លើ​អនុក្រឹត្យ​នេះ ដោយ​មាន​​ក្រុម​ហ៊ុន​លក់​ផលិត​ផល​តែ​៨ក្នុង​ចំណោម​២៧ប៉ុណ្ណោះ បាន​អនុវត្ត​ទៅ​តាម​​អនុក្រឹត្យ​នេះ។​

នាយិកា​រង​មជ្ឈ​មណ្ឌល​ជាតិ​គាំ​ពា​មាតា​និង​ទារក លោកស្រី​ ប្រាក់ សោភ័ណ​នារី មាន​ប្រសាសន៍​ថា​ការ​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​មាន​សារៈ​សំខាន់​ចំពោះ​សុខភាព​ទារក។ លោក​ស្រី​បន្ត​ថា​ក្នុង​ការ​ចូល​រួម​ចំណែក​កាត់បន្ថយ​ការ​បំបៅកូន​ដោយ​ម្សៅទឹកដោះគោ រដ្ឋាភិបាល​បាន​ចេញអនុក្រឹត្យ​ស្តី​ពី​ការ​ផ្សព្វ​ផ្សាយ​លក់​ផលិ​ត​ផល​សម្រាប់​ចិញ្ចឹម​ទារក។

អង្គការ​​ទស្សនៈពិភព​លោកក៏​បាន​ផ្តល់​អនុសាសន៍ឲ្យ​​ធ្វើ​ការ​បំបៅ​ដោះ​កូន​ដោយទឹក​ម្តាយ​តែ​មួយ​គត់​រហូត​ដល់​ទារក​មាន​អាយុ​៦​ខែនិង​បន្ត​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​ម្តាយរហូត​ដល់​កុមារ​មាន​អាយុ​២៤​ខែ។ អង្គការ​បន្ត​ថា​១០​០០​ថ្ងៃ​ដំបូង​របស់​កុមារ​ ដោយ​គិត​ចាប់ពី​​ពេលបង្កកំណើត រហូត​ដល់​កុមារ​មាន​អាយុ​២​ឆ្នាំ គឺ​ជា​មូល​ដ្ឋាន​សំខាន់​សម្រាប់​កសាងសុខភាព​កុមារ។ អង្គការ​បញ្ជាក់​ថា​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ ក្នុង​អំឡុង​ពេល​១០០០​ថ្ងៃ​នេះអាច​ជះ​ឥទ្ធិ​ពល​អាក្រក់​ដល់​ការ​អភិវឌ្ឍ​របស់​កុមារ​លើ​ផ្នែក​រាង​កាយ​និង​ស្មារតី​របស់​កុមារពេល​ធំ​ពេញ​វ័យ៕


Photo: A new study by World Vision shows that Cambodians misunderstand breastfeeding. © Telegraph

This article was originally published on VOD.

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s