ពលរដ្ឋ​តវ៉ា​ឱ្យ​ដោះលែង​សកម្មជន​បរិស្ថាន​ដែល​ប្រឆាំង​ក្រុមហ៊ុន​វៀតណាម​បូម​ខ្សាច់​​

នៅ​ព្រឹក​ថ្ងៃទី​១៩ សីហា​នេះ ប្រជា​សហគមន៍​ប្រមាណ​១០០​នាក់ ដែល​ភាគច្រើន​ជា​ស្ត្រី នៅក្នុង​ខេត្ត​កោះកុងនាំគ្នា​តវ៉ា​នៅ​មុខ​ពន្ធនាគារ​ខេត្ត​កោះកុង ដើម្បី​ស្នើ​ឱ្យមាន​ការដោះលែង​សកម្ម​ជន​បរិស្ថាន​បី​រូបដែល​ពួកគេ​ត្រូវបាន​ចាប់ខ្លួន បន្ទាប់​ពី​តវ៉ា​ប្រឆាំង​នឹង​ក្រុមហ៊ុន​បូម​ខ្សាច់​របស់​វៀតណាម​។

​យុវជន​ទាំង​បី​នាក់​នោះ គឺ​លោក សាន់ ម៉ា​ឡា លោក ទ្រី សុ​វិគា និង​លោក ស៊ិម សំណាង ជា​សមា​ជិក​អង្គការ​មាតា​ធម្មជាតិ ដែល​អង្គការ​នេះ​ដឹកនាំ​ដោយ លោក អា​ឡិច កាល​ពី​រដ្ឋា ភិបាល​​កម្ពុ​ជាមិនទាន់​បណ្តេញចេញ​ពី​កម្ពុជា​។

​ការតវ៉ា​ឲ្យ​ដោះលែង​សកម្មជន​បរិស្ថាន​នេះ ធ្វើឡើង​នៅពេល​ចៅក្រម​តុលាការ​ខេត្ត​កោះកុង​ធ្វើ​ការ​ស៊ើបសួរ​នៅក្នុង​ពន្ធ​ធា​គារ លើ​សកម្មជន​ទាំង​បី​ដែល​ត្រូវបាន​គេ​ចាប់ខ្លួន​។
​អ្នកនាង ជី​ជី ជា​អ្នកស្ម័គ្រចិត្ត​សហគមន៍ ដែល​បាន​ចូលរួម​ការតវ៉ា​នេះ​ដែរ​បាន​ប្រាប់ថា អាជ្ញាធរ​ព្យាយាម​រារាំង​ពួកគាត់​មិន​ឱ្យ​មក​តវ៉ា​។ អ្នកនាង​បញ្ជាក់ថា​៖ “​ពួកគាត់​ត្រូវ​ការទាមទារ​ឲ្យ​​ដោះ​លែង​អ្នក​ទាំង​បី​ហ្នឹង តែ​អាជ្ញាធរ​គេ​ព្យាយាម​មក​សម្របសម្រួល​កុំ​ឲ្យ​គាត់​ស្រែក​ជយ​ឃោស ស្រែក​ទាមទារ​ដោះលែង​អ៊ីចឹង គេ​យក​លេស​ថា វា​រំខាន​កន្លែង​គេ​”​។​

​មន្ត្រី​សម្របសម្រួល​សមាគម​កា​រពារ​សិទ្ធិមនុស្ស​អាដហុក ប្រចាំ​ខេត្ត​កោះកុង លោក ញៀប សំអឿន បាន​ថ្លែងថា ប្រជាជន​មាន​សិទ្ធិ​ធ្វើការ​ទាមទារ​តវ៉ា​នូវ​អ្វី​ដែល​ពួកគាត់​ចង់បាន​។ លោក​ថា​៖ “​យើង​ប្រជាពលរដ្ឋ​ត្រូវ​ការទាមទារ តវ៉ា​ឲ្យ​ដោះលែង​ពី​ពន្ធនាគារ​ហ្នឹង វា​ជា​រឿង​មួយ​ដែល​ត្រឹមត្រូវ​ទៅ​តាម​ពួក​គាត់ ហើយ​ការទាមទារ​ដូច​គ្មាន​បញ្ហា​អ្វី​ដែល​ត្រូវ​ចោទថា គាត់​ត្រូវតែ​តវ៉ា​នៅ​ឯណេះ តវ៉ា​នៅ​ឯ​ណោះ នេះ​ជា​សិទ្ធិ​របស់​គាត់​”​។​

​វី​អូ​ឌី​(VOD)​មិនអាច​សុំ​ការបំភ្លឺ​ពី​ចៅក្រម​ស៊ើបសួរ លោក ស៊ុន ដាវី ដែល​កាន់​សំណុំរឿង​សកម្មជន​បរិស្ថាន​នេះ​បានទេ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​សីហា ដោយ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល​។​

​សមត្ថកិច្ច​ខេត្ត​កោះកុង បាន​ចាប់​ខ្លួន​សកម្មជន​អង្គការ​មាតា​ធម្មជាតិ​ចំនួន​បី​នាក់ ​បន្ទាប់ពី​មាន​ការកោះហៅ​ឱ្យ​ចូល​បំភ្លឺ​ចំនួន​ពីរលើក តែ​សកម្មជន​ទាំងនោះ​មិនបាន​ធ្វើ​តាម​ការកោះហៅ​នោះទេ ដោយ​លើកឡើង​ថា​ពួកគេ​មិន​បាន​ធ្វើ​អ្វី​ខុស​ច្បាប់​នោះឡើយ​។​

​យោងតាម​សេចក្តីប្រកាស​ចេញ​ថ្ងៃទី​១៨ ខែ​សីហា របស់​សាលា​ខេត្តកោះកុង ការចាប់ខ្លួន​របស់​​ស​កម្ម​ជន​ទាំង​បី គឺធ្វើឡើង​តាម​ការប្តឹង​របស់​ក្រុមហ៊ុន​បូម​ខ្សាច់ និង​អាជ្ញាធរ​។​
​ដើមប​ណ្តឹង​ទាំងពីរ ចោទ​យុវជន​ទាំងនោះ​ថា បានធ្វើ​សកម្មភាព​បំផុសបំផុល​ឱ្យមាន​ការតវ៉ា​ប្រឆាំង​នឹង​ការ​បូម​ខ្សាច់​របស់​ក្រុមហ៊ុនDirect Access ដែល​អាជ្ញាធរ​អះអាងថា ជា​ក្រុមហ៊ុន​ស្របច្បាប់ ទទួល​អាជ្ញាប័ណ្ណ​ពី​ក្រសួង​រ៉ែ និង​ថាមពល​។

​ប៉ុន្តែ​សកម្មជន​បរិស្ថាន​ទាំងនោះ បាន​តវ៉ា​យ៉ាង​ខ្លាំងក្លាប្រឆាំង​នឹង​ក្រុម​បូម​ខ្សាច់​របស់​វៀត​ណាមចំនួន​ពីរនៅ​ខេត្ត​កោះកុង ដោយ​អះអាង​ថាការ​បូម​ខ្សាច់​នោះ​ធ្វើឲ្យ​ខូច​បរិស្ថាន​។​

មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ប្រចាំ​ខេត្ត​កោះកុង លោក អ៊ិន គង់​ចិត្រ យ​ល់​ថាការចោទប្រកាន់​​របស់​តុលាការគឺ​ធ្វើឡើង​ដើម្បី​បំបាក់ស្មារតី​នៃ​ការតវ៉ា​របស់​យុវជន​ប្រឆាំងនឹង​ក្រុមហ៊ុន​បូម​ខ្សាច់​វៀតណាម​។

ប៉ុន្តែ​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក ម៉េង សក្តិ​ធារ៉ា បាន​បញ្ជាក់​ប្រាប់VODថាក្រុមហ៊ុន​បូម​ខ្សាច់​ខាងលើ​បាន​អនុវត្ត​ត្រឹមត្រូវ តាម​បទដ្ឋាន​បច្ចេកទេស​ហើយ​៕


Photo: Three environmental activists were arrested in Koh Kong. © Mother Nature Cambodia

This article was originally published on VOD.

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s