អ្នក​ល្បាត​ព្រៃ​ឡង់​ថា ត្រូវ​គេ​គំរាម​សម្លាប់​​

​អ្នក​ល្បាត​ព្រៃ​ឡង់​ម្នាក់អះអាងថា ខ្លួន​ត្រូវបាន​គេ​គំរាម​សម្លាប់ កាលពី​ថ្ងៃ​ទី​១៥ ខែ​សីហា បន្ទាប់ពី​បើក​យុទ្ធនាការ​ដើរ​ល្បាត​ព្រៃ​អស់​រយៈពេល​ជិត​មួយ​សប្តាហ៍​។

លោក ជ័យ វៀង រស់​នៅក្នុង​ខេត្ត​កំពង់ធំ ដែល​បាន​ចូលរួម​ល្បាត​ព្រៃ​ឡង់ បាន​ប្រាប់​វី​អូ​ឌី(VOD) នៅ​ថ្ងៃ​ចន្ទ​នេះ​ថា លោក​ត្រូវបាន​បុរស​ម្នាក់​គំរាម​សម្លាប់ដោយ​ចោទ​គាត់​ថា បាន​វ៉ៃ​ចាន​ឆ្នាំង​របស់គេ ក៏​ប៉ុន្តែ​លោក ជ័យ វៀង សង្ស័យថា គេ​គុំកួន​នឹងគាត់ ដោយសារ​ដើរ​ល្បាត​ព្រៃប៉ះពាល់​ដល់​របរ​រក​ស៊ី​កាប់​ឈើ​របស់​គេ​។​

​លោក ជ័យ វៀង ស្នើឱ្យ​អាជ្ញាធរ ជួយ​អន្តរាគមន៍​ករណី​គំរាម​សម្លាប់​មក​រូបគាត់ ខណៈ​លោក​អះអាងថា គាត់​បាន​រង​ការ​គំរាម​នេះជាច្រើន​លើក​មក​ហើយ ហើយ​គាត់​ក៏​បាន​ស្គាល់​អត្តសញ្ញាណ​អ្នក​គំរាម​នោះ​ហើយ​។​

ជំទប់​ទី​២​ឃុំ​មាន​ជ័យ ស្រុក​សណ្តាន់ លោក តូ ឌុ​ច មានប្រសាសន៍ថា លោក​ទទួលបាន​ដំណឹង​ស្តីពី​ការ​គំរាម​សម្លាប់​អ្នក​ល្បាត​ព្រៃ​នេះ​ហើយ ហើយ​លោក​គ្រោង​ហៅ​អ្នក​ដែល​គំរាម​នោះមក​ធ្វើការ​អប់រំ​។​

សកម្មជន​ការពារ​បរិស្ថាន​ដែល​ល្បីឈ្មោះ គឺ​លោក ឈុត វុទ្ធី ត្រូវបាន​គេ​បាញ់សម្លាប់ នៅ​គ្រា​ដែល​លោក​នាំ​អ្នកសារព័ត៌មាន ចុះ​ស៊ើបអង្កេត​ពី​ការកាប់​ឈើ​នៅ​ខេត្ត​​កោះកុង កាលពី​ឆ្នាំ​២០១២​។​

​ប៉ុន្តែ​ការសម្លាប់​ក្រៅ​ច្បាប់​នេះ មិនបាន​ធ្វើឲ្យ​សកម្មជន​បរិស្ថាន​ផ្សេងទៀត ឈប់​តាមដាន​បទល្មើស​ព្រៃឈើ​នោះទេ​។ ប្រជា​សហគមន៍​ព្រៃ​ឡង់​ជាង​៣០០​នាក់ មកពី​ខេត្ត​ចំនួន​បួនមាន​ខេត្ត​កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង និង​ខេត្ត​ក្រចេះ បាន​ចុះ​ល្បាត​ព្រៃ​រយៈពេល​៥​ថ្ងៃ ពី​ថ្ងៃ​ទី​១០ ដល់​១៤ ខែសីហា​នេះ​។

​អ្នក​ដើរល្បាត​ព្រៃ​ឡង់​ម្នាក់ទៀត លោក សេង សុខ​ហេង បាន​ប្រាប់ថា អ្នក​ល្បាត​ព្រៃបាន​ប្រទះ​គំនរ​ឈើ​ដែល​អារ​ហើយ គល់ឈើ​ធំៗ​ដែល​គេ​រំលំ​រួច និង​ចាប់​បានរ​ណារ​អារឈើ​។​

​លោក សុខ​ហេង បាន​អះអាង​ថា បទល្មើស​ព្រៃឈើ​នៅ​តែ​បន្ត​កើត​ឡើង បើទោះជា​មាន​ការ​ល្បាត​ព្រៃ​។ លោក​ស្នើ​ឱ្យ​រដ្ឋាភិបាលចាត់​វិធាន​ឲ្យបាន​តឹងរ៉ឹង ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​។​

ប្រមុខ​រដ្ឋាភិបាល ធ្លាប់​បាន​ដាក់ចេញ​នូវ​វិធានការ​តឹងរ៉ឹង និង​បាន​ព្រមាន​ដក​មន្ត្រី​រដ្ឋាភិបាល​ទាំងឡាយណា ដែល​ពាក់ព័ន្ធ​នឹង​ការកាប់បំផ្លាញ​ព្រៃឈើ​។ ​ប៉ុន្តែ​បណ្តាញ​សហគមន៍​ព្រៃ​ឡ​ង់បញ្ជាក់ថា ​រយៈពេល​២០​ឆ្នាំ​ចុងក្រោយ​នេះ ព្រៃឈើ​នៅ​កម្ពុជាត្រូវបាន​ប្រើប្រាស់​សម្រាប់​តែ​អ្នកមានអំណាច និង​ឈ្មួញ​ក្រោមរូបភាព​ដី​សម្បទាន ដោយ​បង្ក​ឲ្យមាន​ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ​ដល់​ប្រជា​សហគមន៍ និង​បរិ​សា្ថន​៕​


Photo: Environmental activist Mr. Chhut Vuthy was killed while he guided journalists to illegal logging site in Koh Kong. © Phnom Penh Post

This article was originally published on VOD.

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s