កម្ពុជា​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍ​ឧស្សាហកម្ម ដើម្បី​ដើរ​ចេញពី​ភាពក្រីក្រ​​

​រដ្ឋាភិបាល​បាន​ដាក់ចេញ​គោលនយោបាយ​អភិវឌ្ឍ​ឧស្សាហកម្ម​រយៈពេល​១០​ឆ្នាំ (២០១៥-២០២៥) ដើម្បី​តម្រង់ទិស​ទីផ្សារ និង​បង្កើត​លក្ខខណ្ឌ​អំណោយផល ក្នុង​គោលបំណង​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​។

​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា លោក ហ៊ុន សែន ដែល​បាន​ប្រកាស​ដាក់ឲ្យ​អនុវត្ត​នូវ​គោលនយោបាយ​នេះ ថ្លែង​នៅ​វិមាន​សន្តិភាព នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​សីហា​នេះ​ថា គោលនយោបាយ​នេះ​មាន​ភាព «​ចាំបាច់​បំផុត​» សម្រាប់​ផ្តល់​នូវ​យុទ្ធសាស្ត្រ​កំណើនសេដ្ឋកិច្ច និង​ដើម្បី​ឆ្លើយតប​ចំពោះ​សេចក្តីត្រូវការ​របស់​កម្ពុជា នៅក្នុង​បរិបទ​នៃ​ការផ្លាស់​ភូមិសាស្ត្រ​នយោបាយ និង​ការធ្វើសមាហរណកម្ម​នៅក្នុង​តំបន់​។​

​លោក ហ៊ុន សែន បញ្ជាក់ថា គោលនយោបាយ​នេះ នឹង​ក្លាយជា​ឧបករណ៍​សំខាន់ ដើម្បី​សម្រេច​នូវ​យុទ្ធសាស្ត្រ​ចតុកោណ ដើម្បី​កំណើន​ការងារ សមធម៌ និង​ប្រសិទ្ធភាព​។​

​គោលនយោបាយ​នេះ ត្រូវបាន​អនុវត្ត​ស្របពេល​ដែល​វិស័យ​ឧស្សាហកម្ម​របស់​ប្រទេស​កម្ពុជា នៅ​មាន​ភាពទន់ខ្សោយ​នៅឡើយ​។ នេះ​បើ​តាម​ការលើកឡើង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។

​លោក​បាន​អះអាង​ថា ផលិតកម្ម​ផ្នែក​ឧស្សាហកម្ម នៅ​មាន​លក្ខណៈសាមញ្ញ និង​តូចចង្អៀត  ដោយ​ឧស្សាហកម្ម​កម្ពុជា​មួយ​ភាគ​ធំ ពឹងផ្អែក​លើ​ផលិតកម្ម​សម្លៀកបំពាក់ សំណង់ និង​ការកែច្នៃ​ម្ហូបអាហារ ហើយ​មូលដ្ឋាន​នៃ​ការផលិត ភាគច្រើន​នៅ​ជា​លក្ខណៈ​គ្រួសារ និង​មិន​ទាន់​អាច​ប្រកួតប្រជែង ក្នុង​ទីផ្សារ​អន្តរជាតិ​បាន​។​
​តាមរយៈ​គោលនយោបាយ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សង្ឃឹមថា ប្រទេស​កម្ពុជា​នឹង​អាច​វិវត្ត​ខ្លួន​ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ ខ្ពស់ ដោយ​ប្រែក្លាយ​ពី​វិស័យ​ឧស្សាហកម្ម​អតិពលកម្ម ទៅ​ជា​ឧស្សាហកម្ម​ដោយ​ប្រើប្រាស់​ជំនាញ​៕​


This article was originally published on VOD.

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s