គ្រួសារ​យោធិន​នៅក្នុង​ខណ្ឌ​ព្រែក​ព្នៅ​មិន​ព្រម​ទទួលយក​សំណង​ជា​ថ្នូរ​និង​ការរុះរើ​ផ្ទះ​​

គ្រួសារ​យោធិន​មួយ​គ្រួសារ ដែល​បាន​ត្រូវ​អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ឲ្យ​រុះរើ​ផ្ទះ​ដើម្បី​ធ្វើ​ផ្លូវ​នោះ អះអាងថា គាត់​មិន​ពេញចិត្ត​ចំពោះ​សំណង​តិចតួច និង​តម្រូវ​ឲ្យទៅ​រស់នៅ​កន្លែង​ថ្មី ជា​ទីតាំង​ដែល​គ្មាន​មនុស្ស​រស់​នៅ​នោះទេ​។​

​អ្នកស្រី ស៊ូ ស្រី​នាង វ័យ​៤៨​ឆ្នាំ ដែល​មាន​ប្តី​ជា​អតីត​យោធិន​បាន​ស្លាប់ចោល​ច្រើន​ឆ្នាំ​នោះ បាន​រៀបរាប់​ប្រាប់​វី​អូ​ឌី (VOD)​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែសីហា​ថា អាជ្ញាធរ​ខណ្ឌ​ព្រែក​ពៅ បាន​ស្នើ​ឱ្យ​គាត់​រុះរើ​ផ្ទះ​ដើម្បី​ពង្រីក​ផ្លូវ​។​

​ពលរដ្ឋ​រូប​នេះ​ឲ្យដឹងថា អាជ្ញាធរ​ខណ្ឌ​យល់ព្រម​ផ្តល់​សំណង​ជា​ទឹកប្រាក់​៤០០០​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​ផ្តល់​ដី​មួយ​កន្លែង​នៅក្នុង​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ​ដដែល​នោះ​។ តែ​អ្នកស្រី​ថា នៅ​ទីនោះ​គ្មាន​មនុស្ស​រស់​នៅ គ្មាន​ចរន្តអគ្គិសនី គ្មាន​ទឹកស្អាត ដែល​លំបាក​សម្រាប់​គាត់​ប្រកប​របរ​ចិញ្ចឹមជីវិត​។​

ស្ត្រី​មេម៉ាយ​រូបនេះ​បាន​បញ្ជាក់ទៀតថា ផ្ទះ​អ្នកស្រី​សព្វថ្ងៃ​នៅ​ជិត​តំបន់​ប្រជុំជន មាន​ផ្សារ ដែល​អាច​ឲ្យ​គាត់​បើក​របរ​លក់ដូរដើម្បី​ចិញ្ចឹម​ក្រពះ​បាន​។​

​អ្នកស្រី ស៊ូ ស្រី​នាង បាន​ថ្លែងថា គាត់​មិន​ជំទាស់​នឹង​គម្រោង​អភិវឌ្ឍន៍​ពង្រីក​ផ្លូវ​របស់​អាជ្ញាធរ​នោះ​ទេ តែ​ស្នើសុំ​ឲ្យ​ផ្តល់​សំណង​សមរម្យ ដែល​អាច​ឲ្យ​គាត់​មាន​លទ្ធភាព​បើក​របរ​លក់ដូរ​ដើម្បី​ចិញ្ចឹម​កូន ឲ្យបាន​ទៅ​សាលា​នឹង​គេ​។

VOD បាន​ទាក់ទង​អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ ក៏ប៉ុន្តែ​ត្រូវ​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ ក្រោម​មូលហេតុ​ជាប់រវល់​ប្រជុំ​។ ចំណែក​លោក ឡុង ឌី​ម៉ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ ក៏​បញ្ជាក់​ថា លោក​កំពុង​ជាប់​ប្រជុំ​ដែរ​។

​អ្នកស្រី ស៊ូ ស្រី​នាង បញ្ជាក់ថា គាត់​ទិញ​ដី​នៅ​ទីនោះ​តាំងពី​ឆ្នាំ​១៩៩៧​មក ហើយ​មាន​ការដឹងឮ​ពី​អាជ្ញាធរ​មូលដ្ឋាន​។ ចំណែក​ប្តី​របស់​អ្នកស្រី​ជា​យោធា​ស្លាប់​កាលពី​ឆ្នាំ​២០០០ មាន​ជំងឺ​ពេល​ចុះ​បំពេញការងារ​៕


This article was originally published on VOD.

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s