តំណាងរាស្រ្ត​សង្គ្រោះជាតិ​យល់ព្រម​ប្រគល់ផែនទី​ឌីជីថលមក​ឲ្យ​លោក សុខ ទូច​

តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ លោក អ៊ុំ សំអាន បាន​ឯក​ភាព​ក្នុង​ការ​ប្រគល់ផែនទី​ដែល​លោក​ទើប​រក​ឃើញពី​សហរដ្ឋអាមេរិក​មក​ ឲ្យ​ប្រធានក្រុមស្រាវជ្រាវ​បញ្ហាព្រំដែននៃ​រាជបណ្ឌិត្យ​សភា លោក សុខ ទូច តាម​ការ​​ស្នើ​។

លោក អ៊ុំ សំអាន បាន​ប្រាប់​វីអូឌី​តាមរយៈអ៊ីម៉េលនៅព្រឹកថ្ងៃសុក្រនេះ​​ថា​លោក​យល់ព្រម​ក្នុង ​ការ​ប្រគល់ផែនទី​មក​ឲ្យ​លោក​ សុខ ទូច នៅសប្តាហ៍ក្រោយ។​ លោក​បន្ត​ថា​លោក​បាន​ទាក់​ទង​លោក សុខ ទូច តាមរយៈ​ហ្វេសប៊ុក ហើយ​លោក​នឹង​ផ្ញើផែនទី​ឌីជីថល(Digital)តែ​ប៉ុណ្ណោះ​មក​ឲ្យ​លោក សុខ ទូច។

លោក អ៊ុំ សំអាន បញ្ជាក់​ថា​នៅពេល​លោក​ត្រឡប់មក​កម្ពុជាវិញ លោក​នឹង​មិន​នាំ​យក​ផែនទី​ក្រដាសមក​នោះទេ ដោយ​លោកអះអាង​​ថា​ផែនទីនោះធំ ហើយ​លោក​ទុក​នៅជាមួយ​មិត្តភ័ក្រ្ត​របស់លោក​នៅ​សហរដ្ឋអាមេរិក។​

លោក សុខ ទូច មានប្រសាសន៍​ថា​លោក​បាន​ទាក់​ទង​តាមរយៈអ៊ីម៉េល​ជាមួយ​លោក អ៊ុំ សំអាន។ លោក​បន្ត​ថា​រហូត​មក​ដល់ពេលនេះ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​យ៉ាងណា​នោះទេ។​

លិខិត​របស់​លោក សុខ ទូច​ ចេញផ្សាយកាលពីថ្ងៃ​ព្រហស្បតិ៍​ឲ្យ​ដឹង​ថា”ដើម្បី​ឯក​ភាព​ជាតិនិង​ អាយុជីវិតជាតិនិង​ដើម្បី​ដោះ​ស្រាយ​​និង​ការ​ពារ​ព្រំដែន​ប្រទេស​​កម្ពុជា​ ជាមួយ​ប្រទេស​ជាតិ​ខាង” ក្រុម​ស្រាវជ្រា​ស្នើ​សុំផែន​​​ទី​បោ​ន​របស់កម្ពុជា​ទាំង​២៦ផ្ទាំងនោះពីលោក អ៊ុំ សំអាន​​។ លិខិត​បន្ត​ថា​រហូត​មក​ដល់ពេលនេះ ក្រុមស្រាវជ្រាវ​មាន​ផែនទី​ពីរដ្ឋាភិបាល២៦ផ្ទាំង ផែនទីពីគណបក្ស​សង្រ្គោះជាតិ​២៤ផ្ទាំង ផែនទីពីបណ្ណាល័យ​ព្រឹទ្ធសភាអាមេរិក​ចំនួន​២៦ផ្ទាំង ពី​អង្គការ​សហប្រជាជាតិ​១៨ផ្ទាំង​ និង​ពីបណ្ណាល័យ​វិទ្យាស្ថាន​ភូមិ​សាស្រ្ត​ជាតិ​បារាំង​ ចំនួន​២៦ផ្ទាំង។

កាលពីថ្ងៃ​ព្រហស្បតិ៍ លោក អ៊ុំ សំអាន បាន​ប្រកាស​ថា​លោក​រក​ឃើញ​ផែនទី​ចំនួន​២៦ផ្ទាំង​ដែលលោកអះអាង​ថា​ជា​ផែនទីបោន ​និង​ពុំមានត្រាវៀតណាម ហើយ​​​​ព្រះបរមរតនកោដ្ឋ​តម្កល់ទុក​នៅ​សហរដ្ឋអាមេរិក​កាលពីឆ្នាំ​​១៩​៦៤​។ […]


Photo: Opposition lawmaker Om Sam An will give the shows he has found in US Library of Congress to chair of border committee Sok Touch. © VOD

This article was originally written by Sun Narin and published on VOD.


Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s