ថៃ​កំពុង​កសាង​ផ្លូវ​រថភ្លើង​ឆ្លងកាត់​កម្ពុជានិង​វៀតណាម​​

​រដ្ឋាភិបាល​ថៃ​កំពុង​កសាង​ផ្លូវ​រថភ្លើង​មួយ​ខ្សែ ដែល​ត្រូវ​ឆ្លងកាត់​ប្រទេស​កម្ពុជា និងប្រទេស​វៀតណាម ដើម្បី​បង្ក​ភាពងាយស្រួល​ក្នុង​ការដឹកជញ្ជូន ឲ្យមាន​លក្ខណៈ​ល្អប្រសើរ​ឡើង​នៅ​ក្នុង​បណ្តា​ប្រទេស​អនុ​តំបន់​ទន្លេមេគង្គ​។

​លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន់​អូ​ចា ថ្លែង​ប្រាប់​លោក ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​កម្ពុជា នៅក្នុង​កិច្ចប្រជុំ​ដើម្បី​រឹតចំណង​មិត្តភាព​តាម​ព្រំដែន​នៃ​ប្រទេស​ទាំង​ ពីរ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា ប្រទេស​ថៃ​កំពុង​ទន្ទឹង​ចាំមើល​ដំណើរ​ការតភ្ជាប់​ផ្លូវដែក​ឡើងវិញ​រវាង​ ប្រទេស​ទាំង​ពីរ​នេះ ហើយ​នឹង​ភ្ជាប់​បន្ត​ទៅកាន់​ប្រទេស​វៀតណាម​ទៀត​។​

​អង្គភាព​ផ្លូវ​រថភ្លើង​របស់​ថៃ​កំពុង​ស្ដាឡើងវិញ​នូវ ផ្លូវដែក​ប្រវែង៦​គីឡូ​វ​ម៉ែត្រ ដែល​ភ្ជាប់​ពី​ស្ថានីយ​រថភ្លើង​អា​រ៉ា​ន់​យ៉ាប្រៈ​ថេត នៅក្នុង​ខេត្ដ​សា​កែវ ទៅកាន់​ព្រំប្រទល់ Ban Khlong Luek ដែល​នៅ​ទប់​មុខ​ក្រុង​ប៉ោយប៉ែត​ ក្នុង​ខេត្ត​បន្ទាយមានជ័យ​របស់​កម្ពុជា​។ កិច្ចការ​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​នេះ​។ នេះបើ​តាម​ការ​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍​របស់​ថៃ​។​

ជាមួយគ្នានេះដែរ កម្ពុជា​ក៏​កំពុងតែ​សាងសង់​ផ្លូវ​ពី​ស៊ីសុផុន(បច្ចុប្បន្នហៅថាក្រុង​សិរីសោភ័ណ)ទៅ​ប៉ោយប៉ែត​ផងដែរ​។​

​ការតភ្ជាប់​ផ្លូវ​រថភ្លើង​រវាង​ស្ថានីយ​រថភ្លើងអា​រ៉ា​ន់​យ៉ាប្រៈ​ថេត និង​ស៊ីសុផុន​ត្រូវបាន​ផ្អាក​ក្នុង​ទស្សវត្ស​ឆ្នាំ១៩៧០ អំឡុង​ពេល​កម្ពុជា​មាន​សង្គ្រាមស៊ីវិល​។​

​លោក ប្រា​យុទ្ធ បាន​និយាយថា តំណ​ភ្ជាប់​ផ្លូវ​រថភ្លើង​នេះ​នឹង​ជួយ​ក្នុង​គម្រោង​អភិវឌ្ឍ​ន៍តំបន់​ សេដ្ឋកិច្ច​ពិសេស​រវាង​ប្រទេស​ទាំង​ពីរ និង​ផ្ដល់​អត្ថប្រយោជន៍​ដល់​កំពុងផែ Dawei deepsea នៅក្នុង​ប្រទេស​ភូមា​ក្នុង​ពេល​អនាគត​៕


Photo: Thailand will extend its railway across Cambodia and Vietnam. © Bangkok Post

This article was originally on VOD.

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s