សង្គម​ស៊ីវិល​ស្នើ​ឲ្យ​បញ្ឈប់​ការ​រឹតត្បិត​សេរីភាព​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​​

​អង្គការ​សង្គម​ស៊ីវិល បាន​ស្នើ​ឲ្យ​រាជរដ្ឋាភិបាលធ្វើ​សកម្មភាព​ជា​បន្ទាន់ ដើម្បី​ការពារ​សិទ្ធិមនុស្ស និង​បញ្ចប់​ការ​រឹតត្បិត​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត ក្រោយពី​មាន​ការចាប់ខ្លួន​អ្នកប្រើប្រាស់​ហេ្វស​ប៊ុក​ជា​បន្តបន្ទាប់​។

​ប្រតិកម្ម​នេះ​កើតឡើង ក្រោយពី​សមត្ថកិច្ច​បាន​ចាប់ខ្លួន​យុវជន គង់ រ៉ៃ​យ៉ា វ័យ​២៥​ឆ្នាំ ជា​និស្សិត​នៅ​សាកលវិទ្យាល័យ​ខេមរៈ កាលពី​ថ្ងៃ​សុក្រ ទី​២១ ខែ​សីហា ពី​បទ​ញ៉ុះញ​ង់​ធ្វើ​[​បដិវត្តន៍​ពណ៌​]​តាមរយៈ​សារ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​។ ​

នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៤ ខែ​សីហា មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​(CCIM) បាន​ហៅ​ការចាប់ខ្លួន​យុវជន គង់ រ៉ៃ​យ៉ា នោះ​ថា​បាន​បញ្ជាក់ឲ្យ​ឃើញ​ច្បាស់​ពី​ការ​រឹតត្បិត​របស់​រដ្ឋាភិបាល​ទៅលើ​ សេរីភាព​បញ្ចេញ​មតិ​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​។​

​នាយក​ប្រត្តិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ឯករាជ្យ​(CCIM)​លោក ប៉ា ងួនទៀង មានប្រសាសន៍ថា ការបង្ក្រាប​លើ​ការបញ្ចេញ​មតិ​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​នេះ បង្កើតឲ្យមាន​រូបភាព​មិនល្អ​ចំពោះ​អនាគត​នៃ​សេរីភាព​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ ណែ​ត នៅក្នុង​ប្រទេស​កម្ពុជា​។ លោក​មានប្រសាសន៍ថា​៖ “​ចំណុច​នេះ បើ​ទោះ​ជា​រដ្ឋាភិបាល ដឹង​ថា​សេរីភាព​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត និង​តាមរយៈ​ប្រព័ន្ធ​ផ្សេងៗ​ហ្នឹង វា​ជា​ការធានា វា​ជា​សេរីភាព​ឬ​សិទ្ធិ ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា ធានា​ដោយ​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ ដែល​ប្រទេស​កម្ពុជា ជា​ហត្ថលេខី​ក៏ដោយ ប៉ុន្តែ​រដ្ឋាភិបាល​លែង​ខ្វល់​នឹង​គោលការណ៍ នឹង​កាតព្វកិច្ច​របស់​ខ្លួន​ហើយ គឺ​ធ្វើ​តាម​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ ដែល​ជា​សញ្ញា​ដែល​រដ្ឋាភិបាល​ដើរ​ទៅ​រក​ផ្លូវ​ផ្តាច់ការ​”​។​

សម្រាប់​នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព ការ​ចាប់ចង និង​ឃុំខ្លួន​យុវជន​ដោយ​សម្អាង​លើ​ការ​បង្ហោះ​សារ​លើ​ហ្វេ​សប៊ុក​នេះ ហាក់ដូចជា​ធ្ងន់ធ្ងរ​ពេក​។ អ្នកស្រី​ពន្យល់ថា ករណីនេះ គឺ​គួរតែ​ហៅ​យុវជន​នោះ​មក​ធ្វើ​ការណែនាំ និង​ព្រមាន​ដើម្បី​ផ្តល់​ឱកាស​ឲ្យ​គាត់​កែ​ខ្លួន​វិញ​។​

នៅក្នុង​រយៈពេល​ចុងក្រោយ​នេះ មាន​ការចាប់ខ្លួន​សមាជិក​ព្រឹទ្ធសភា គណបក្ស សម រង្ស៊ី លោក ហុង សុខ​ហួរ បន្ទាប់ពី​លោក​និយាយ​ពី​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា និង​វៀតណាម ហើយ​ត្រូវបាន​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​ហ្វេ​សប៊ុក​។ ចំណាត់ការ​នេះ គឺ​បន្ទាប់ពី​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ត្រូវបាន​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ចោទថា សរសេរ​តាម​ហ្វេ​សប៊ុក ប្រមាថ លោក ហេង សំរិន ប្រធានរដ្ឋសភា ហើយ​រដ្ឋសភា​បាន​ពិន័យ​ដោយ​កាត់​ប្រាក់ខែ និង​មិនឲ្យ​ចូល​រដ្ឋសភា​មួយរយៈ​។​

លោកស្រី ចក់ សុភាព បានឲ្យដឹងថា បើទោះជា​មាន​ការគាបសង្កត់​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដូចជា កាសែត វិទ្យុ ទូរទស្សន៍​ក្តី ក៏​សេរីភាព​នៅលើ​បណ្តាញ​អ៊ី​ន​ធើ​ណែ​ត ហាក់ដូចជា​មាន​ភាពល្អ​ប្រសើរ​។ ក៏ប៉ុន្តែ លោកស្រី ការចាប់​ចង​ប្រជាជន​លើ​ករណី​បង្ហោះ​សារ​លើ​ហ្វេ​សប៊ុក ដែល​រដ្ឋាភិបាល​អះអាង​ថា បាន​ធ្វើឲ្យប៉ះពាល់​ដល់​សង្គមជាតិ ត្រូវបាន​អ្នកស្រី  ចក់ សុភាព ហៅថា​ជា​សញ្ញា​មួយ​ដែល​បង្ហាញ​ថា សេរីភាព​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម មាន​ភាព​ចង្អៀត ដែល​បង្ខំ​ឲ្យ​អ្នកប្រើប្រាស់​ចាប់​ពិរុទ្ធ​ខ្លួនឯង ហើយ​ត្រូវ​ការបង្កើន​ការប្រុងប្រយ័ត្ន​ជាង​មុន​។  លោកស្រី​បញ្ជាក់​ថា​៖ “ ​រដ្ឋធម្មនុញ្ញ​យើង បាន​ធានា​នូវ​សិទ្ធិ​របស់​ពលរដ្ឋ​ក្នុង​ការចូលរួម​ដោយ​សកម្ម ក្នុង​សកម្មភាព​សេដ្ឋកិច្ច សង្គម និង​នយោបាយ​។  ប្រសិនបើ​យើង ចាប់ផ្តើម​ឡើង ដោយ​ចាប់ចង ចោទប្រកាន់​ដាក់​ទៅ​តុលាការ វា​ជា​សញ្ញា​មួយ បំបាក់​ដល់​យុវជន​ដទៃ ដែល​គាត់​ចង់​ចូលរួម​ជា​បន្តបន្ទាប់​”​។​

សេចក្តីថ្លែងការណ៍​រួម​របស់​សង្គម​ស៊ីវិល ដែល​បាន​ដាក់ជូន​ឧត្តមស្នងកា​រ​អង្គការសហប្រជាជាតិទ​ទួលបន្ទុក​ផ្នែក​ សិទ្ធិមនុស្ស កាលពី​ថ្ងៃ​ទី​២០ ខែ​សីហា ស្តីពី​ស្ថានភាព​សិទ្ធមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា បានឲ្យដឹងថា រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​សេចក្តីព្រាងច្បាប់​ប្រឆាំង​ឧក្រិដ្ឋកម្ម​លើ​ ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត និង​ច្បាប់​ស្តីពី​សារគមនាគម​ន៍​។

សេចក្តីថ្លែងការណ៍​នេះ បាន​អះអាង​ថា ប្រសិនបើ​ច្បាប់​ទាំងនេះ​ត្រូវបាន​អនុម័ត នោះ​រដ្ឋាភិបាល​នឹង​មាន​សិទ្ធិ​ក្នុង​ការតាមដាន​នូវ​រាល់​សកម្មភាព​របស់​ អ្នកប្រើប្រាស់​អ៊ី​ន​ធើ​ណែ​ត​។ ជា​អ្វី​ដែល​សង្គម​ស៊ីវិល ព្រួយបារម្ភ​ថា នឹង​រឹតត្បិត​ដល់​សេរីភាព​បញ្ចេញមតិ​របស់​ប្រជាជន​៕


Photo: A man is leaning how to social media via smartphone in Phnom Penh. © VOD

This article was originally published on VOD.

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s