សហគមន៍​ព្រៃ​ឡ​ង់ ស្នើ​នាយករដ្ឋមន្ត្រី​ទប់ស្កាត់​ការកាប់​ព្រៃឈើ​​

សហគមន៍​ព្រៃ​ឡ​ង់ដែល​មកពី​ខេត្ត​ចំនួន​បួន មាន​ខេត្ត​កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង និង​ក្រចេះ បាន​នាំគ្នា​ដាក់​ញត្តិនិង​ប្រគល់​វត្ថុតាង រណារយន្ត​អារឈើ ដើម្បី​ស្នើ​ឱ្យ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​ដកហូត​ម៉ាស៊ីន​អារឈើនិង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ក្នុង​ តំបន់​ព្រៃ​ឡង់​។

ការស្វែងរក​អន្តរាគមន៍​នៅក្រោម​ដើម​ពោធិ៍​មុខ​វត្ត​បទុម​វត្តី ជិត​ផ្ទះ​នាយក​រដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ សីហា​នេះ សកម្មជន​ព្រៃឈើ​ឲ្យដឹងថាធ្វើឡើង​ក្រោយ​ពី​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​រួមមាន រដ្ឋបាល​ព្រៃឈើនិង​រដ្ឋសភា មិនឃើញ​មាន​ចំណាត់ការ​លើ​សំណើ​ពួកគេ​។​

​សកម្មជន​ព្រៃឈើ​មកពី​ខេត្ត​កំពង់ធំ លោក ជុំ យឹន បានបញ្ជាក់​ថាសហគមន៍​មាន​ជំនឿ​ថា លោកនាយក​រដ្ឋមន្ត្រី អាច​បញ្ជា​ឲ្យ​បង្ក្រាប​បទល្មើស​ព្រៃឈើ​បាន ប្រសិន​បើ​លោក​មាន​ចង់​ធ្វើ ដូច​ករណី​តាម​ចាប់ខ្លួន​លោក ឈូក បណ្ឌិត និង​ករណី​លោក​ឧកញ៉ា សុខ ប៊ុន ដែល​វាយ​ពិធីការនី​ម្នាក់​នោះ​។ លោក​បញ្ជាក់ថា​៖ “​សម្តី​ នាយករដ្ឋមន្ត្រី មាន​ប្រសិទ្ធិភាព​សម្រាប់​បញ្ជា​មន្ត្រីក្រោមឱវាទ​ទាំងអស់ ដែល​ធ្វើការ​អនុវត្ត​តាម​សកម្មភាព​របស់​គាត់​ដែល​ត្រូវ​ធ្វើ​”​។​

​សកម្មជន​ព្រៃ​ឡង់​បាន​យក​វត្ថុតាង រណារយន្ត​អារឈើ​ចំនួន​១១​គ្រឿង ដែល​សហគមន៍​ចាប់​បាន​ពេល​ចុះ​ល្បាត​ព្រៃ​នោះ ទៅ​ប្រគល់ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​។ ប៉ុន្តែ​ប្រធាន​គណៈកម្មាការ​ចម្រុះ​ចាំ​ទទួល​យក​ញត្តិ​នៃ​ខុទ្ទកាល័យ​ នាយករដ្ឋមន្ត្រី លោក ប៉ាល់ ចន្ទ​តារា បាន​បដិសេធ​មិន​ទទួលយក​វត្ថុតាង​ទាំងនោះ​ទេ ដោយ​លោក​អះអាងថា ពេល​សកម្មជន​ចុះ​ចាប់​មិន​មាន​ដីកា​ពី​តុលាការ ហើយ​គ្មាន​អាជ្ញាធរ​ចូលរួម​ដឹងឮ​។ លោក​បញ្ជាក់ថា​៖ “​ឥឡូវនេះ ខាង​ខ្ញុំ​ទទួល​យក​ញត្តិ​បងប្អូន តែ​រឿង​រណារយន្ត​ហ្នឹង ទាល់តែ​យក​ទៅ​វិញ​”​។​

យ៉ាងណាក៏ដោយ បណ្តាញ​សហគមន៍​ព្រៃ​ឡង់​បាន​ប្រាប់ថា នា​ពេលកន្លងមក នៅពេល​ដែល​សហគមន៍​ប្រគល់​វត្ថុតាង​បទល្មើស​ព្រៃឈើ​ជូន​អាជ្ញាធរ​មូលដ្ឋាន វត្ថុតាង​នោះ​ត្រូវបាន​ឈ្មួញ មក​លោះ​យក​ពី​អាជ្ញាធរ​ទៅវិញ​។

​របាយការណ៍​របស់​បណ្តាញ​សហគមន៍​ព្រៃ​ឡង់បានបង្ហាញ​ថារយៈពេល​ប្រាំបី​ខែ​ ដើមឆ្នាំ​២០​១៥​នេះ មាន​បទល្មើស​ព្រៃឈើ​ប្រមាណ​២០០០ ករណី​កើតឡើង​ក្នុង​តំបន់​ព្រៃ​ឡង់​។ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​នៅក្នុង​២០១៤ បទល្មើស​មិន​មាន​ការ​ថមថុយ​ចុះ​នោះ​ទេ​។​

ព្រះមហាក្សត្រ​មាន​ព្រះរាជបន្ទូល ក្នុង​រុក្ខទិវា​៩ កក្កដា ដោយ​អំពាវនាវ​ឱ្យ​ប្រជាជន ឈ្មួញ​ឈើ និង​មន្ត្រី​រដ្ឋាភិបាល បញ្ឈប់​ការកាប់​ព្រៃឈើ​ដោយ​ព្រះអង្គ​បាន​បញ្ជាក់ថា បើ​គ្មាន​ការឈប់​កាប់​​ព្រៃឈើ​ទេ ការដាំ​កូនឈើ​ក៏​គ្មាន​ន័យ​នោះដែរ​។​

​កន្លងមក លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សន្យា​កាត់​ក​ខ្លួនឯង ប្រសិន​បើ​លោក​មិន​អាច​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​បាន​ទេ​នោះ​។​

បើ​តាម​ទិន្នន័យ​របស់អង្គការ​មួយ​ឈ្មោះថាOpen Development  Cambodia រយៈពេល​ជាង​៤០​ឆ្នាំ​ចុងក្រោយ​នេះ គម្រប​ព្រៃឈើ​នៅ​កម្ពុជាបាន​ធ្លាក់ចុះ​ប្រមាណ​៣០​ភាគរយ ពោល​គឺ​ថយ​ចុះ​ពី​៧២​ភាគរយ នៅ​ឆ្នាំ​១៩៧០ មក​ត្រឹម​៤៨​ភាគរយ នៅក្នុង​ឆ្នាំ​២០១៤៕


Photo: Prey Lang communities present main findings on deforestation in the Prey Lang forest. The reports shows that there are over 2,000 cases of illegal logging in the area. © Tep Sony

This article was originally published on VOD.

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s