​ខុម​ហ្វ្រែល​៖​ តំណាងរាស្ត្រ​គណបក្សប្រឆាំង​ចុះ​មូលដ្ឋាន​ច្រើន​ជាង​បក្ស​កាន់អំណាច​

អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​មួយ កត់សំគាល់ថា តំណាងរាស្ត្រ​គណបក្សប្រឆាំង បាន​ចុះ​មូលដ្ឋាន​ជួប​ម្ចាស់ឆ្នោត​ច្រើន តំណាងរាស្ត្រ​គណបក្សកាន់អំណាច​។​


​របាយការណ៍​នេះ​ត្រូវ​បាន​បង្ហាញដោយ​អង្គការ​ខុមហ្វ្រែល​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

លោក ស៊ិន ទិត្យ​សីហា មន្ត្រី​ផ្នែក​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល ដែល​បានបង្ហាញ​របាយការណ៍​នេះបានឲ្យដឹងថា ការចុះ​មូលដ្ឋាន​របស់​តំណាងរាស្ត្រ​សរុប​ចំនួន​៦១២​លើក ក្នុង​រយៈពេល​ប្រាំមួយ​ខែ​ឆ្នាំនេះ គឺ​កើន​ឡើង​ជាង​ឆ្នាំមុន ដែល​មាន​តែ​៤០០​លើក ក្នុង​រយៈពេល​ដូចគ្នា​។

របាយការណ៍​បង្ហាញ​ថា តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៣៨​រូប បាន​ចុះ​មូលដ្ឋាន​ចំនួន​៨៥​លើក ខណៈ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៣២​រូប បាន​ចុះ​សកម្មភាព​មូលដ្ឋាន ចំនួន​៥២៧​លើក​។

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថ្លែងថា ការចុះ​មូលដ្ឋាន​របស់​សមាជិក​សភាជា​ការចាំបាច់ ដើម្បី​បាន​ដឹង​ព័ត៌មានពី​តម្រូវការ និង​ពី​សុខទុក្ខ​របស់​ប្រជាជន​នៅ​មូលដ្ឋាន​។​ លោក​មាន​ប្រសាសន៍​ថា៖ “ការងាររបស់តំណាងរាស្ត្រជាការងារចុះមូលដ្ឋានស្នូល ជាភារកិច្ចស្នូលរបស់តំណាងរាស្ត្រហើយ ហើយតំណាងរាស្ត្រគណបក្សប្រជាជន លោកទៅ(ចុះមូលដ្ឋាន)មិនមានការឲ្យដំណឹងទៅអ្នកនេះ អង្គការនេះ អង្គការនោះ ដើម្បីស្រង់ស្ថិតិ ដើម្បីថាវាបានច្រើន ឬតិចទេ អត់ទេ គឺថាភារកិច្ចម្នាក់ៗដឹងរៀងខ្លួន”

​លោក យឹម សុវណ្ណ ក៏​ឱ្យដឹងទៀតថា កាលពីដើម​អាណត្តិ​ទី​៥ គណបក្ស​សង្គ្រោះ​ជាតិ ជាប់រវល់​ដោះស្រាយ​បញ្ហា​ជាប់​គាំង​នយោបាយ ជា​ហេតុ​ធ្វើ​ឲ្យ​ខកខាន​ចុះ​មូលដ្ឋាន​។​

តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន បាន​ថ្លែងថា លោក​មិន​មាន​ប្រតិកម្ម​យ៉ាងណាទេ​ចំពោះ​របាយការណ៍​ខុម​ហ្វ្រែល​នេះ​។ យ៉ាងណាក៏ដោយ លោក​បាន​បញ្ជាក់ តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​តម្លៃ​ខ្ពស់​ចំពោះ​ការចុះ​មូលដ្ឋាន ហើយក៏​មាន​កាលវិភាគ​ច្បាស់លាស់​ក្នុង​ការចុះ​ជួប​ជាមួយ​ប្រជាជន​តាម​ មូលដ្ឋាន​។ លោក​ថា៖ “គណបក្សសង្រ្គោះជាតិចាត់ទុកម្ចាស់ឆ្នោតជាម្ចាស់អំណាច។ ខ្លួនបានអំណាចដោយសារប្រជាពលរដ្ឋបោះឆ្នោតឲ្យ ហើយយើងក៏មានកាតព្វកិច្វធ្វើតាមសំណូមពររបស់ប្រជាពលរដ្ឋ ធ្វើតាមឆន្ទៈរបស់ប្រជាពលរដ្ឋ ធ្វើអ្វីៗដើម្បីផលប្រយោជន៍ជាតិ”

​លោក​អះអាង​ថា ការចុះ​មូលដ្ឋាន​របស់​សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា គឺ​មិនមែន​ធ្វើឡើង​ដើម្បី​ឱ្យ​មាន​តែ​ចំនួន​នោះ​ទេ​។​

ចំណែករបាយការណ៍​របស់​ខុម​ហ្វ្រែលបញ្ជាក់ថា សកម្មភាព​របស់​តំណាង​បក្ស​សង្គ្រោះ​ជាតិ ដែល​ចុះ​មូលដ្ឋាន​ជួប​ម្ចាស់ឆ្នោត​មាន​ការកើនឡើង បន្ទាប់ពី​ពួកគេ​បាន​ព្រម​ចូល​រដ្ឋ​សភា​។​

​បើ​តាម​អង្គការ​ខុមហ្វ្រែល កាលពី​អាណត្តិ​មុនៗ គណបក្សប្រឆាំង ក៏​មាន​សកម្មភាព​ចុះ​មូលដ្ឋាន​ច្រើន​ជាង​គណបក្ស​កាន់អំណាច​ដែរ បើ​ទោះជា​គណបក្ស​ប្រឆាំង​មាន​ចំនួន​តំណាងរាស្ត្រ​តិច​ជាង​គណបក្ស​ប្រជាជន​ កម្ពុជា​ក៏​ដោយ​៕


Photo: Comfrel shows that opposition lawmakers pays more visits at grassroots than lawmakers from ruling party. © Tep Sony

This article was originally published on VOD.

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s