កម្ពុជា​អនុវត្ត​បាន​ល្អ​លើ​ការកាត់បន្ថយការ​ប្រែប្រួល​អាកាសធាតុ​​

មន្ត្រី​បរិស្ថាន​ពិភពលោកនិង​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ កម្ពុជាអះអាងថាកម្ពុជា​ធ្វើ​បាន​ល្អ​នូវ​ការអនុវត្តគម្រោង​កាត់បន្ថយ​ ការប្រែប្រួល​អាកាសធាតុ បើ​ប្រៀបធៀប​ទៅ​នឹង​បណ្តា​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​។

​ការអះអាង​ដូចគ្នានេះគឺធ្វើឡើង​ក្នុង​កិច្ច​ពិគ្រោះ​យោបល់​ក្នុង​ ការអនុវត្ត​អនុសញ្ញា​ក្របខណ្ឌ​សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​ នៅ​ថ្ងៃ​ពុធ​នេះ​។ អនុសញ្ញា​ក្របខណ្ឌ​សហប្រជា​ជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ ត្រូវអនុម័ត​ឡើង​នៅ​សហរដ្ឋអាមេរិកកាលពី​ឆ្នាំ​១៩៩២ ដើម្បី​ធានា​ឲ្យមាន​ស្ថិរភាព​នៃ​កំហាប់​ឧស្ម័ន​ផ្ទះ​កញ្ចក់​ក្នុង​បរិយាកាស ក្នុង​ការបញ្ចៀ​សសកម្ម​ភាពគ្រោះថ្នាក់​ដែល​បង្ក​ដោយ​មនុស្ស មក​លើ​ប្រព័ន្ធ​អាកាសធាតុ​។ ប្រទេស​កម្ពុជាបាន​ផ្តល់​សច្ចាប័ន​ដល់​អនុសញ្ញា​នេះ នៅ​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ១៩៩៥ បន្ទាប់​ពី​បង្កើត​ក្រសួង​បរិស្ថាន​បាន​ពីរ​ឆ្នាំ​។​

​អ្នក​ប្រឹក្សា​ជាន់ខ្ពស់​នៃ​មូលនិធិ​បរិស្ថាន​ពិភពលោក ​តាមរយៈ​កម្ម​វិធី​បរិស្ថាន​សហប្រជាជាតិ​(UNEP) លោក Sudhir Sharma វាយតម្លៃថាប្រទេស​កម្ពុជា​ធ្វើ​បាន​ល្អ​នូវ​ការអនុវត្តគម្រោង​កាត់បន្ថយ​ ការប្រែប្រួល​អាកាសធាតុ បើ​ប្រៀបធៀប​ទៅ​នឹង​បណ្តា​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន កាល​ពី​ប្រទេស​ទាំងនោះ​ស្ថិត​នៅក្នុង​ដំណាក់កាល​អភិវឌ្ឍ​ដូចកម្ពុជា​។ ក៏ប៉ុន្តែនៅ​ពេល​នេះ ​លោក​មិន​ធ្វើ​ការប្រៀបធៀប​រវាង​ប្រទេស​កម្ពុជានិង​ប្រទេស​សមាជិក​អាស៊ាន​ ផ្សេង​ទៀត ដោយសារ​ស្ថានភាព​សេដ្ឋកិច្ច​ប្រទេស​ទាំងនេះ​គម្លាត​គ្នា​ឆ្ងាយ​។​

​លោកបង្ហាញថាកម្ពុជាប្រឈម​នឹង​ឧបសគ្គ​ជាច្រើន ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុង​ការកាត់បន្ថយ​បម្រែបម្រួល​អាកាសធាតុ​។​

​រដ្ឋ​ម​ន្រី្ត​ក្រសួង​បរិស្ថាន លោក សាយ សំ​អាល់ ថ្លែង​នៅក្នុង​កិច្ច​ពិគ្រោះ​យោបល់​លើ​របាយការណ៍​នេះ នៅ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី នា​ថ្ងៃ​ទី​១៦ ខែកញ្ញាថា ប្រទេស​កម្ពុជាងាយ​ទទួល​រងគ្រោះ​ខ្លាំងពី​ផលប៉ះពាល់​នៃ​ការប្រែប្រួល​ អាកាសធាតុ បើ​ទោះបី​កម្ពុជាជា​ប្រទេស​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​តិចតួច​ក៏ដោយ​។​

លោក សាយ សំ​អាល់ បង្ហាញ​ពី​ការខិតខំ​របស់​កម្ពុជា​ដើម្បី​កាត់បន្ថយ​ការ​បញ្ហា​ប្រែប្រួល​ អាកាសធាតុ ដោយ​ចាត់ទុកថាជា​បញ្ហា​អាទិភាព​របស់​ជាតិ​។

​នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា លោក តឹក វណ្ណា​រ៉ា ស្នើ​ឲ្យ​រដ្ឋា​ភិបាល​គួរ​ទទួល​ស្គាល់​ភាពស្របច្បាប់​នៃ​សហគមន៍​អភិរក្ស​ បរិស្ថាន​នៅ​តាម​មូលដ្ឋាននិង​ពង្រឹង​សហគមន៍​ទាំងនោះ ធ្វើយ៉ាងណា​ឲ្យ​ប្រជាជន​យល់ដឹងនិង​ត្រៀម​ខ្លួន​បានល្អ ក្នុងកា​រប​ន្សាំ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​។

​លោក តឹក វណ្ណា​រ៉ា កត់សម្គាល់ថាឥទ្ធិពល​នៃ​បម្រែបម្រួល​អាកាសធាតុកំពុង​ប៉ះពាល់​ដល់​ប្រជា​ ជនដូចជា​គ្រោះរាំងស្ងួតនិង​គ្រោះ​ទឹកជំនន់ ដោយ​នៅ​ឆ្នាំ​២០១៥​នេះ ប្រជាកសិករមិន​មាន​ទឹក​គ្រប់គ្រាន់ដើម្បី​ធ្វើ​ស្រែចម្ការ​។​

​រដ្ឋ​ម​ន្រី្ត​ក្រសួង​បរិស្ថាន លោក សាយ សំ​អាល់ មានប្រសាសន៍ថាដើម្បី​ធានា​នូវ​សុវត្ថិភាព​ស្បៀងអាហារ ក្រសួងបានបញ្ចប់​ការផ្តល់​ដី​សម្បទាននិង​បាន​ដកហូត​ដី​សម្បទាន​មួយចំនួន​មក​ វិញ​។ លោកអះអាងថាផែនការ​នេះធ្វើឡើង​ដើម្បី​ធានាថា មិន​មាន​ដីចម្ការ​ត្រូវ​ទុក​ចោល ខណៈ​តម្រូវការ​ស្បៀង​កើនឡើង​៕​


This article was originally published on VOD.

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s