ក្រសួង​កសិកម្ម​បញ្ជា​ឲ្យ​ផ្អាក​ចរាចរណ៍​ជ្រូក​នៅ​តំបន់​ផ្ទុះជំងឺ​ត្រចៀកខៀវក្នុង​ខេត្តសៀមរាប​

ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់និងនេសាទ បាន​បញ្ជា​ឲ្យស្ថាប័ន​ពាក់ព័ន្ធ​ចាត់វិធាន​ការ​ដោះ​ស្រាយ​សុវត្ថិភាព​តាម​​ កសិដ្ឋាន​នៅក្នុង​តំបន់​ផ្ទុះជំងឺត្រចៀកខៀវ(PRRS)ក្នុង​ខេត្ត​សៀមរាប ដោយ​បញ្ជា​ឲ្យ​ផ្អាក​ជា​បណ្តោះ​អាសន្ន​​ការដឹកជញ្ជូន​ជ្រូក​រស់​ចូល​ចេញ​ តំបន់ទាំង​នោះ។​

ថ្មីៗនេះ សត្វ​ជ្រូក​​រាប់ពាន់ក្បាល​ក្នុង​ស្រុក​សូទ្រនិគមនិងស្រុក​​ជីក្រែង​នៃ​ ខេត្ត​សៀមរាបបាន​ងាប់​និង​ឈឺ​ ​ ដោយ​​​សារ​ការ​ផ្ទុះ​ជំងឺត្រចៀកខៀវ។​

ប្រកាស​ស្តីពី​ការកំណត់តំបន់ផ្ទុះជំងឺ​ជូ្រ​កត្រចៀកខៀវរបស់​ ក្រសួងចេញផ្សាយ​នៅថ្ងៃ​ព្រហ​ស្បតិ៍នេះ​ឲ្យ​ដឹង​ថា​​តំបន់​ជំងឺត្រចៀក​ខៀវមាន ​ចំនួន​៤កន្លែងក្នុង​ខេត្ត​សៀមរាប គឺ​​នៅ​ភូមិ​ឬ​ស្សីលក ឃុំ​ឬស្សីលក​ ក្នុង​ស្រុកជី​ក្រែង និង​ភូមិ​ជីគៀក​ ភូមិ​ជ្រៃ​ជើង ក្នុង​ឃុំគៀន​សង្កែ​  ភូមិ​បាក់ផ្កា​ ឃុំ​តាយែក ឃុំ​ដាន​វ៉ុង​ ក្នុង​ស្រុក​សូទ្រ​និគម​​។ ក្រសួង​កសិកម្ម​បាន​បញ្ជា​ឲ្យ​នាយកដ្ឋាន​ផលិតកម្ម​និង​បសុ​ព្យាបាល​ត្រូវ​ ចាត់វិធាន​ការ​បសុពេទ្យ​នៅ​​តំបន់​ផ្ទុះ​ជំងឺ​ជ្រូក​ត្រចៀកខៀវ ដោយ​ចាត់វិធាន​ការ​ជីវសុវត្ថិភាព​នៅ​តាម​កសិដ្ឋាន​ កន្លែង​ចិញ្ចឹម​ជ្រូក​ក្នុង​តំបន់​​ផ្ទុះ​​ជំងឺ។

ក្រសួង​កសិកម្ម​ក៏​បាន​បញ្ជា​ឲ្យ​ផ្អាក​ជា​បណ្តោះ​អាសន្ន​ការទិញ​ ការ​លក់ឬ​ការ​ដឹកជញ្ជូន​ជ្រូក​រស់​ចូល ចេញ​ឬ​​ឆ្លងត​កាត់​ក្នុង​រង្វង់​កាំប្រវែង​១​គីឡូម៉ែត្រ​ពីចំណុច​ផ្ចិត​នៃ​ តំបន់​ផ្ទុះ​ជំងឺ​ ដោយ​ថា​តំបន់​នេះ​​ជាតំបន់​ត្រូវ​ការ​ពារ​ តាម​ដាន​ សិក្សា​ស្រាវជ្រាវ​ក្នុង​រយៈ​ពេល​៣០ថ្ងៃ​និង​ត្រូវ​ត្រួតពិនិត្យ​ឃ្លាំមើល​ ចលនា​ជ្រូក​រស់​ជា​ប្រចាំ​ក្នុង​រង្វង់​​១០គី​ឡូម៉ែត្រ​ពីចំណុច​ផ្ចិត​នៃ​ តំបន់​ផ្ទុះ​ជំងឺ។

ក្រសួង​កសិកម្ម​ឲ្យ​ដឹង​ទៀ​ត​ថា​ក្នុង​ករណី​ម្ចាស់​កសិដ្ឋាន​ឬ​ប្រជា​ ពលរដ្ឋ​ចង់​ចិញ្ចឹម​ជ្រូក​សាច់​ឬ​ជ្រូក​ពូជ​នៅ​ក្នុង​​តំបន់​​ផ្ទុះ​ជំងឺ​ ជ្រូក​ខៀវ​ ត្រូវ​រាយការណ៍​ជូន​បសុពេទ្យ ដើម្បី​ចាត់វិធានការ​ជីវភាពនិង​សម្លាប់មេរោគ​ស្រប​តាម​​វិធាន​ការ​បច្ចេកទេស ​ជា​មុនសិន រហូត​ដល់​តំបន់​នេះ​ត្រូវ​ប្រកាស​រំសាយ​ជំងឺ​ជ្រូក​​ត្រចៀកខៀវ។​

ប្រធានការិយាល័យ​លទ្ធ​កម្មនិង​បសុព្យាបាល ខេត្ដ​សៀមរាប លោក​ព្រំ វ៉ិ​ច ថ្លែងថា លោក​បាន​ទទួល​ប្រកាស​របស់ក្រសួង ហើយ​កំពុង​អនុវត្ត​តាម​ប្រកាសនេះ។ លោក មាន​ប្រសាសន៍ថាក្រុម​កាងារ​លោក ដាក់​ចេញ​នូវ​ផែន​ការបច្ចេកទេស​​ចំនួន​៣​សម្រាប់​ទប់​ស្កាត់​​និង​បំបាត់​ ការ​រាត​ត្បាត​ ជំងឺ​ជ្រូក​ត្រចៀក​ខៀវ​នេះ។ លោក​បាន​បញ្ជាក់​ថា​៖ “ទី​ មួយ​ យើង​ចុះ​បាញ់​ថ្នាំជូន​កសិករ អ​ប់រំប្រជា​កសិករ​ដែល​អ្នក​ចិញ្ចឹម​ជ្រូក​និង​ចុះ​ជួយ​បាញ់​ថ្នាំ​តាម​ កន្លែង​ចិញ្ចឹម​ជ្រូក​ដែល​មិន​ទាន់​ឈឺនិង​ឈឺ​។ ចុះ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ជា​ប្រចាំ​។ ទី​ពីរ​ មិន​ឲ្យ​បង​ប្អូន​អាជីវករ​ ប្រមូល​​ទិញ​ជ្រូ​ក​ដែល​ឈឺ​និង​ងាប់​។ យក​ទៅ​កាប់​នៅសត្ត​ឃាតគឺ​អត់ទេ។ តែ​ត្រូវ​យកទៅ​ដុត​ចោល ព្រោះ​បាន​ផ្សាយ​[ប្រកាស]រួច​ហើយ​។ ហើយ​អត់​ថា​ខាត​ ថា​ចំណេញ​អី​ទេ។ ជ្រូក​ឈឺ​ មិន​អាច​យក​មក​កាប់​លក់​បាន​ទេ។ ហើយ​​យើង​​បាញ់​ថ្នាំ​សម្លាប់​មេរោគ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​ជ្រូកជា​ប្រចាំ ​”

​លោកបាន​បន្ថែម​ថា៖ “ហើយ​នៅ​សត្តឃាតដ្ឋាន​ យើង​មាន​អ្នក​ជំនាញ​ពិនិត្យមើល យើង​​មិន​ឲ្យ​ជ្រូក​ឈឺ​ចូល​ទេ។ ហើយ​ម៉ូតូ​ដែល​ចេញ​ចូល​ យើង​បាញ់​ថ្នាំ[សម្លាប់​មេ​រោគ]។ ហើយ​វិធានការ​ចុងក្រោយ យើង​អប់​រំ​ប្រជាពលរដ្ឋឲ្យ​ចេះ​ប្រើប្រាស់​ថ្នាំ​ព្យាបាល​ជ្រូក​ ដើម្បី​ធ្វើ​ម៉េច​នៅ​ពេល​ជ្រូក​ឈឺ​ ឲ្យ​ជ្រូក​ឆាប់​ជា​វិញ”

បើ​តាម​លោក ព្រំ​​ វ៉ិច អត្រា​ជ្រូក​ឈឺ​ ងាប់និង​ជ្រូក​ដែល​ឆ្លង​​ជំងឺ​ជ្រូក​ត្រ​ចៀក​ខៀវនៅ​ក្នុង​ខេត្ត​​សៀម​ រាបធ្លាក់​ចុះ បើ​ធៀប​ទៅ​នឹង​ពេល​​ផ្ទុះជំងឺ​នេះ​​លើកដំបូង។​ លោក​ពន្យល់​ថា ជំងឺ​​នេះមិន​បណ្តាល​ឲ្យ​ជ្រូក​ឈឺរាលដាល​​ច្រើន​ទេ ពី​ព្រោះ​វា​ជា​ជំងឺ​ផ្លូវ​ដង្ហើម​មួយ​ដែល​​អាច​​ព្យាបាល​បាន។

​របាយការណ៍របស់លោក ព្រំ​ វិច ឲ្យដឹងថាក្នុង​​ស្រុក​ជី​ក្រែង ជ្រូក​ឈឺ​មាន​ចំនួន​១៧២៥​ក្បាល ក្នុងនោះ​​ងាប់​ចំនួន​៥៨៣​ក្បាល។ ចំណែក​ក្នុង​ស្រុក​សូទ្រនិគម​ សត្វ​ជ្រូក​ឈឺ​មាន​​​ចំនួន​៩៣៦​ក្បាល ងាប់​មាន​ចំនួន​៤១៨​ក្បាល។

ប្រជា​ពលរដ្ឋឲ្យដឹងថាសត្វ​ជ្រូក​ចិញ្ចឹម​រាប់ពាន់​ក្បាល នៅ​ស្រុក​សូទ្រនិគមនិង​ស្រុក​ជី​ក្រែង​បាន​​ងាប់​ជា​បន្ដបន្ទាប់និង​ជា​ ច្រើន​រយ​ក្បាល​ទៀត​កំពុងកើតមាន​ជំងឺ បន្ទាប់ពី​កើតមាន​ចេញ​រោគ​សញ្ញា​អុចៗ​​ពណ៌​ក្រហម​នៅលើ​ខ្លួន​៕


This article was originally published on VOD.

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s