ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជាច្រានចោលការចោទប្រកាន់រឿងពុករលួយ​

ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ​បានច្រានចោលការចោទ​ប្រកាន់ទាំងឡាយណា​មកលើ​រូប​លោក​ ពាក់ព័ន្ធនឹងភាពមិនប្រក្រតីក្នុងការអនុវត្តតួនាទីនិងបក្សពួកនិយម។

សេចក្តីបំភ្លឺរបស់លោកទី នរិន្ទ ដែលផ្សព្វផ្សាយ​ក្នុង​គេហទំព័រ​អង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃអង្គារ​​ ឲ្យដឹងថាលោកមិនបានជាប់ពាក់ព័ន្ធនឹងការបង្កើតក្រុមហ៊ុនខ្មែរអេឡិកទ្រីស៊ីធីសឺវីស ដើម្បី​រកស៊ីលក់​អគ្គិសនីនោះទេ។ លោក នរិន្ទ​ បន្តថាបុគ្គលម្នាក់ឈ្មោះ លោក មិញ ដាវណ្ណ បានសុំការវិនិយោគសាងសង់​ខ្សែបណ្តាញ​តង់​ស្យុង​មធ្យម និងខ្សែបណ្តាញ​តង់ស្យុងទាប ដើម្បីទិញប្រភពអគ្គិសនី​ដុំពីប្រព័ន្ធអគ្គិសនីកម្ពុជា​មកផ្តត់​ផ្គង់​ ដល់ប្រជាពល​រដ្ឋ។​លោកបន្តថា​លោកបានអនុញ្ញាត​ឲ្យក្រុមហ៊ុននោះ​ ទទួលបានអាជ្ញាប័ណ្ណកាល​ពីឆ្នាំ២០០៦។

បើតាមសេចក្តីបំភ្លឺ លោក ទី នរិន្ទ ក៏បានច្រានចោលការចោទប្រកាន់ដែលថា ក្រុមហ៊ុនខ្លះ​បាន​ទទួល​អាជ្ញាប័ណ្ណ​​អគ្គិសនីរួចហើយ ហើយត្រូវបានលោកផ្អាកការផ្តល់អាជ្ញាប័ណ្ណ ដើម្បីយកទៅ​ឲ្យក្រុម​គ្រួសារ​របស់​លោក។ លោកក៏បានច្រានចោលការចោទប្រកាន់ថា មន្រ្តី​អាជ្ញាធរ​អគ្គិសនី​ទទួលបាន​អាជ្ញា​ប័ណ្ណ​អគ្គិសនី​ជាង១៥០ តែលោកថា លោកបានឲ្យនាយកដ្ឋានជំនាញត្រួតពិនិត្យឡើងវិញ តែជាលទ្ធផល​ពុំ​មាន​មន្រ្តីណាមួយទទួលបានអាជ្ញាប័ណ្ណធ្វើសេវាកម្មអគ្គិសនីទេ។

លោក ទី នរិន្ទ ក៏បានបដិសេធ​ការចោទប្រកាន់​ការរៀបចំបងប្អូនបង្កើត​របស់លោកឲ្យ​កាន់តំណែង​ សំខាន់ៗស្ទើរតែទាំងអស់របស់អាជ្ញាធរអគ្គិសនីកម្ពុជា។ ប៉ុន្តែលោកទទួលស្គាល់មានតែប្អូនបង្កើតម្នាក់ឈ្មោះ ទី ថានី ផ្ទេរមកពីអគ្គិសនីកម្ពុជានិងធ្វើជានាយកប្រតិបត្តិថ្មី ក្រោមហេតុផលថាលោកមានបទពិសោធន៍​ជាង​១០​ដប់​ឆ្នាំ ​និងមានសញ្ញា​បត្រ​ថ្នាក់​បណ្ឌិត​ផ្នែក​គ្រប់​គ្រង់​ពាណិជ្ជ​កម្ម​។

លោក ទី នរិន្ទ ក៏បានឲ្យដឹងទៀតថារាល់ក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណរួចហើយ លោកតែងតែការពារចំពោះការតវ៉ារឿងតម្លៃអគ្គិសនីឬបាតុកម្មទាមទារបញ្ចុះតម្លៃប្រើប្រាស់ចរន្តអគ្គិ ​សនី។ លោកច្រានចោលការចោទប្រកាន់ថាលោកទទួលនូការដឹងគុណពីបណ្តាក្រុមហ៊ុនដែល​​ទទួលបា​ ន​អាជ្ញាប័ណ្ណ​​ផ្គត់​ផ្ទង់​ ដោយអញ្ជើញលោក​ទៅដើរលេងនៅក្រៅប្រទេស រួមទាំង​ទទួលស្រោមសំបុត្រជាដើម។

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) លោក ឱម យ៉ិនទៀង ប្រាប់វីអូឌី(​VOD)នៅ​ព្រឹក​ថ្ងៃ​ទី​៩​ កញ្ញា​ ថា​សំណុំ​រឿង​នេះ​បាន​កើត​ឡើង​យូរ​មក​ហើយ ហើយ​អង្គ​ភាពប្រឆាំងអំពើ​ពុក​រលួយ​ក៏​បាន​ដោះ​ស្រាយ​ចប់​សព្វ​គ្រប់​ដែរ។ ក៏​ប៉ុន្តែ​នៅ​ពេល​VODសួរ​បញ្ជាក់​ពី​ដំណោះ​ស្រាយ​ដែលACU​បាន​ធ្វើ​ចំពោះ​ រឿង​ចោទ​ប្រកាន់​នេះ លោក ​ ឱម យ៉ិនទៀង មាន​ប្រសាសន៍ថា លោក​​មិន​អាច​និយាយ​អ្វី​បន្ថែមទៀត​ទេ។

លោក​ ឱម យ៉ិនទៀង ក៏​មិន​បាន​បង្ហាញ​ពី​អត្ត​សញ្ញាណ​អ្នក​បាន​ដាក់​ពាក្យ​ប្តឹងប្រធាន​ អាជ្ញាធរ​អគ្គីសនី​កម្ពុជា​ លោក ទី​ នរិន្ទ ចំពោះ​ការចោទប្រកាន់រឿងពុករលួយនិងបក្សពួកនិយមនោះដែរ​។

នាយិកា​គណៈ​កម្មាធិការ​កម្ពុជា​ឯក​រាជ្យប្រឆាំង​អំពើ​ពុក​រលួយ លោកស្រី ម៉ម ស៊ីថា​ យល់​ថា​ការ​ដោះ​ស្រាយរបស់​​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយនេះ​ ហាក់​ដូចជា​ខ្វះ​តម្លាភាពនិង​មិន​ប្រក្រតី​។ លោក​ស្រីថាករណី​នេះពាក់​ព័ន្ធ​នឹង​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល ដែលអាច​ជា​រឿង«ពុក​រលួយ​លើ​ពុក​រលួយ»។​

ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា លោក ​ ព្រាប កុល  ធ្លាប់​មាន​ប្រសាសន៍​​​ថារដ្ឋាភិបាលកម្ពុជា​​បាន​ចាត់វិធាន​ការ​ចំពោះ​ មន្រ្តី​មួយ​ចំនួនដែល​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ​ហើយ​អង្គភាពប្រឆាំងអំពើ​ពុក​រលួយ​ដោះ​ស្រាយ​បណ្តឹង​​របស់ប្រជា​ពលរដ្ឋនិង​ ការ​អប់រំ​ប្រជា​ពលរដ្ឋ​ឲ្យ​ចូល​រួម​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ពុក​រលួយ​៕​


This article was originally published on VOD.

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s