លោក ហ៊ុន សែន​ បញ្ជា​ឲ្យ​មន្ត្រី​របស់​ខ្លួន​បន្ត​បោះបង្គោល​ព្រំដែន​ដោយ​ម៉ឺងម៉ាត់​​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​មន្ត្រី​របស់​ខ្លួន​បន្តការងា​រ​បោះបង្គោល​ព្រំដែន​ជាមួយ​ ប្រទេសជិតខាង ដោយ​ទន់ភ្លន់ និងម៉ឺងម៉ាត់ ដោយ​លោក​បញ្ជាក់ថា ការងារ​ផ្ទៀងផ្ទាត់​ផែនទី ដើម្បី​បំភ្លឺ​ជូន​ប្រជាជន​ទូទៅ​បាន​បញ្ចប់​ហើយ​។​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ណែនាំ​លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ឲ្យ​បន្ត​កិច្ចការ​បោះបង្គោល​ព្រំដែន​នេះ កាលពី​ថ្ងៃ​សុក្រ​ ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​។​

តាម​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​ប្រជុំ​គណៈរដ្ឋមន្ត្រី ​កាលពី​ថ្ងៃ​សុក្រ​នោះ គឺលោក ហ៊ុន សែន ថ្លែង​សរសើរ​ដល់​មន្ត្រី​របស់ខ្លួន និង​ភាគី​ដែល​ពាក់ព័ន្ធ ដែល​បាន​សហការ​ធ្វើ​កិច្ចសម្របសម្រួល​ទទួល ប្រគល់ និង​ផ្ទៀងផ្ទាត់​ផែនទី​។ លោក ហ៊ុន សែន បញ្ជ​ក់ថា ការផ្ទៀងផ្ទាត់​ផែន​បាន​ចប់​ហើយ​។​

​យ៉ាងណាក៏ដោយ លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ​ ដែលសកម្មក្នុងកិច្ចការព្រំដែន​ ថ្លែងថាការបិទ​បញ្ចប់​ការផ្ទៀងផ្ទាត់​ផែនទី​នេះ ហាក់ដូច​លឿន​ពេក ដោយសារ​មិន​ទាន់​បាន​ផ្ទៀងផ្ទាត់​រវាង​ផែនទី​ជាមួយ​ដី​ជាក់ស្តែង​នៅ​ឡើយ​ទេ។ លោក​មានប្រសាសន៍ថា៖ ​ ដូច្នេះ គួរតែ​ផ្ទៀងផ្ទាត់​ផែនទី​ជាមួយ​ដី​ជាក់ស្តែង ព្រោះ​ប្រជាពលរដ្ឋ​គាត់​បាត់​ដី​ស្រែ​ចម្ការ​នៅតាម​ជាយដែន ហើយ​ប្រជាពលរដ្ឋ​នៅតាម​ជាយដែន​ហ្នឹងហើយ ដែល​ជា​សាក្សី​រស់ ដែល​បញ្ជាក់ថា​[​មាន​]​ការបាត់បង់​ដី​នៅតាម​ជាយដែន ហើយ​កាលណា​បាត់បង់​ដី​នៅតាម​ជាយដែន មានន័យ​ថា​បាត់បង់​ដី​ខ្មែរ​យើង​ហើយ​”។​

​លោក អ៊ុំ សំអាន បញ្ជាក់ថា កម្ពុជា​គួរប្រើ​ផែនទីបោន​ខ្នាត ១/១០០០០០ របស់​បារាំងដើម្បី​បោះបង្គោល​ព្រំដែន ជាជាង​ប្រើ​ផែនទី​​UTM ខ្នាត​១/៥០០០០របស់​អាមេរិក​៖ ផែនទីបោន ​ខ្នាត​១/១០០០០០ ហ្នឹងឯង​ដែល​ផ្ទៃក្រឡា​ពិត​របស់​កម្ពុជា មាន​ផ្ទៃក្រឡា​១៨១ ០៣៥​គីឡូម៉ែត្រ​ការ៉េ បើ​ផែនទី​អាមេរិកាំង ខ្នាត​១/៥០០០០ហ្នឹង ប្រាកដ​ជា​ផ្ទៃក្រឡា​មិន​បាន​គ្រប់​ចំនួន​ប៉ុណ្ណឹង​ទេ​”។ លោក​បន្ថែម​ថា៖ “លោកស្រី កុយ ពិសី (អនុប្រធានគណៈកម្មាធិការ​ព្រំដែន​) គាត់​និយាយ​ថា ផ្ទៃក្រឡា​(ផ្ទៃ​ដី​កម្ពុជា​)​យើង​មិនដឹង​មាន​ប៉ុន្មាន តែ​តាមពិត​ក្មេងៗ​អាយុ​១០​ឆ្នាំ​ជាង ឬ​អ្នករៀន​ថ្នាក់​ទី​១​ក៏​ដឹង​ដែរ​ថាគឺមាន ១៨១ ០៣៥គីឡូម៉ែត្រ​ការ៉េ ហើយ​សម្តេច​តា​ក៏​ធ្លាប់​មាន​បន្ទូល​សារព័ត៌មាន​ពី​​ផ្ទៃក្រឡា​ហ្នឹង”​។​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​សុំ​ខ្ចី​ផែនទី​ពី​អាមេរិក ដើម្បី​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​របស់​រដ្ឋាភិបាល ប៉ុន្តែ​អាមេរិក មិនទាន់​បាន​ប្រគល់​ផែនទី​ឲ្យ​កម្ពុជា​នៅឡើយ ខណៈ​រដ្ឋា​ភិបាល​​កម្ពុជា ធ្វើការ​ផ្ទៀងផ្ទាត់​ផែនទី​របស់​បារាំង​កាលពី​ថ្ងៃ​ទី​៣ ខែកញ្ញា​ និងផ្ទៀងផ្ទាត់​ផែន​ទី​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ទី​២០ ​ខែ​សីហា ហើយ​ថា ផែនទី​ទាំងនេះ​ដូចគ្នា​និង​ផែនទី​ដែល​រដ្ឋាភិបាល​កំពុង​ប្រើប្រាស់​សម្រាប់​ បោះបង្គោល​ព្រំដែន​៕


This article was originally published on VOD.

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s