សង្គម​ស៊ីវិល​រិះគន់​គណបក្ស​ប្រជាជន​កម្ពុជាដែល​ឲ្យ​គ្រូ​និង​សិស្ស​ធ្វើ​ញត្តិ​គាំទ្រ​នាយករដ្ឋមន្ត្រី​​

សង្គម​ស៊ីវិល យល់ថា​សេចក្តីណែនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ឲ្យ​គ្រូបង្រៀន សិស្ស និង​និស្សិត​ធ្វើ​ញ​តិ្ត​គាំទ្រ​ប្រសាសន៍នាយករដ្ឋមន្ត្រីរឿង​ព្រំដែន​នោះ ជា​គំរូ​មិនល្អ និង​ជា​ការអនុវត្ត​មិន​ស្មើគ្នា បន្ទាប់​ពី​ក្រសួង​អប់រំ បាន​ចេញ​បំរាម​មិនឲ្យ​មាន​សកម្មភាព​នយោបាយ​ក្នុង​គ្រឹះស្ថានសិក្សា​។​

​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ(CITA)​ លោកស្រី អ៊ុក ឆាយ៉ា​វី រិះគន់ថា លិខិត​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ណែនាំ​ឲ្យ​គ្រូ សិស្ស​ និស្សិត​ធ្វើ​ញត្តិ​គាំទ្រ​ពាក្យសម្តី​ប្រមុខ​រដ្ឋាភិបាល ស្តីពី​បញ្ហា​ព្រំដែន គឺ​វា​ផ្ទុយ​ទៅ​នឹង​បម្រាម​របស់​ក្រសួង​អប់រំ​។ លោកស្រីបញ្ជាក់ថា៖ “ឱ្យ​ក្រសួង​អប់​រំហ្នឹង ឈរ​នូវ​អ្វី​ដែល​ជា​យុត្តិធម៌​ ឯករាជ្យ មិន​ចង់​ឱ្យ​ក្រសួង​​អប់រំ​បម្រើ​គណបក្ស​នយោបាយ​”

​កន្លងទៅ ក្រសួង​អប់រំបាន​ចេញបម្រាម​មិន​ឲ្យ​គ្រូបង្រៀន ធ្វើ​សកម្មភាព​នយោបាយ​ក្នុង​សាលារៀន​នោះឡើយ​។ ​ប៉ុន្តែ​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យកត់សំគាល់ថា បម្រាមនេះ​ធ្វើ​ឡើង​មិន​ស្មើភាព​គ្នា​នោះទេ ដោយ​លោកស្រី អ៊ុក ឆាយ៉ា​វី និយាយថា ការបង្កើត​សមាគម​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​អាច​ធ្វើ​បាន​នៅក្នុង​សាលារៀន តែបើ​សមគម​គ្រូ​បង្រៀន​ធ្វើ​សកម្មភាព​នេះ​ត្រូវ​ក្រសួង​ហាមឃាត់​។

លោក សន ជ័យ តំណាង​សម្ព័ន្ធគណនេយ្យភាព​សង្គម​អាស៊ី​បូ​ព៌ា និង​ប៉ាស៊ីហ្វិក​ប្រចាំ​នៅ​កម្ពុជា ថ្លែងថា ការណែនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នេះ ជា​គំរូ​មួយ​មិន​ល្អ និង​បាន​បង្ហាញ​ពី​ភាព​មិន​ស្មើគ្នា ចំពោះ​ការធ្វើ​សកម្មភាព​របស់​គណបក្សនយោបាយ​។

លោក សន ជ័យ បន្តថា ការណែនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នេះ រំលោភ​ទៅ​លើ​ច្បាប់​ស្តីពីការអប់រំ​។ លោកថា៖ “យើង ​ចង់​ឱ្យ​មាន​ការ​ញែក​ឱ្យ​ដាច់​ រវាង​ឯករាជ្យ​ភាព​នៅក្នុ​ងនយោបាយនៅក្នុង​គ្រឹះ​ស្ថាន​សិក្សា​។ វា​មិនមែនតែគណបក្សកាន់​អំណាច​នោះទេ វា​បាន​ខ្លឹម​សារ​នៃ​ការ​ទាម​ទារ​ឲ្យ​មាន​ឯករាជ្យ​ហ្នឹងគឺ​ គ្រប់​គណបក្ស​នយោបាយ​ទាំងអស់​”

​យ៉ាងណាក៏ដោយ លោក ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំយល់ថា សេចក្តីណែនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ដែល​ចេញ​ញត្តិ​គាំទ្រ​ប្រសាសន៍​នាយករដ្ឋមន្ត្រី​រឿង​ព្រំដែន​នោះ គឺ​សម្តៅ​តែ​លើ​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​សិស្ស​និស្សិត​។ លោក​បញ្ជាក់ថា សិស្ស​និស្សិត មាន​សេរីភាព​ពេញលេញ​ពេល​នៅ​ក្រៅ​សាលា ដើម្បី​ធ្វើ​សកម្មភាព​នយោបាយ​។​ លោក​មាន​ប្រសាសន៍ថា៖ “សិស្ស​និស្សិត​ ហ្នឹង​ គឺ​គាត់​អាច​មាន​ជំហរ​ក្រៅ​ផ្លូវ​ការ​ យើង​មិន​ឱ្យ​ឃោសនា​ក្នុង​គ្រឹះស្ថាន​សិក្សា​ ប៉ុន្តែ​មនុស្ស​ម្នាក់​ៗ​តែង​មាន​ជំហរ នយោបាយ​របស់​ខ្លួន ហ្នឹងគេ​ហៅសិទ្ធិ​មនុស្ស​។ សិទ្ធិ​មនុស្ស​នោះ មាន​ខាង​ផ្នែកនយោបាយ​ សិទ្ធិ​ខាង​ផ្នែក​សេដ្ឋកិច្ច​ សិទ្ធិ​ក្នុង​កាយ​វប្បធម៌។ សិទ្ធិ​ទាំងអស់នេះ គេ​មិន​អា​ចដក​ចេញពីមនុស្ស​បាន​ទេ ​​អ៊ីចឹង​ជា​មនុស្សគាត់​អាចធ្វើ​បាន ប៉ុន្តែ​គាត់​មិន​អាច​ឃោសនា​នៅក្នុង​សាលាបាន​ទេ សាលាត្រូវការ​ឯករាជ្យ​”

​លិខិតផ្លូវការ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បោះត្រា​«​សម្ងាត់​» ចេញផ្សាយ​ថ្ងៃ​ទី​៩ ខែកញ្ញា បាន​ណែនាំ​ឲ្យ​ប្រធាន​គណបក្ស​ខ្លួន​នៅ​ខេត្ត​ទាំងអស់ ណែនាំ​ឲ្យ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រូបង្រៀន ព្រះសង្ឃ អាជីវករ កម្មករ កសិករ សិស្ស និស្សិត និង​អង្គការ​សង្គម​ស៊ីវិល ធ្វើញត្តិ​គាំទ្រ​នូវ​សេចក្តីថ្លែងការណ៍​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ស្តីពី​បញ្ហា​ផែនទី និង​បញ្ហា​ព្រំដែន​កម្ពុជា ដែល​បាន​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា​កាលពី​ថ្ងៃ​ទី៨ ខែកញ្ញា ឆ្នាំ២០១៥​។

ប៉ុន្តែ​កាលពី​ខែ​សីហា ក្រសួង​អប់រំ​បាន​ចេញ​បម្រាម មិន​អនុញ្ញត​ឲ្យធ្វើ​សកម្មភាព​នយោបា​យ និង​ការឃោសនា​នយោបាយ​ឲ្យ​គណបក្សនយោបាយ​ណាមួយ នៅក្នុង​គ្រឹះស្ថានសិក្សា​សាធារណៈ​ ឬ​ឯកជន​ឡើយ​។ ក្រសួងអប់រំបាន​ពន្យល់ថា សកម្មភាព​នយោបាយ​ក្នុង​សាលារៀន វា​ផ្ទុយ​ទៅនឹង​មាត្រា​៣៤​នៃ​ច្បាប់​ស្តីពី​ការអប់រំ​៕​


This article was originally published on VOD.

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s