​កម្មករ​ព្រមាន​ដុត​រោងចក្រ ដោយសារ​ថៅកែ​រត់ចោល​មិន​បាន​ទូទាត់​សំណង​​

កម្មករ​ជាង​១០០​នាក់ ​ដែល​ថៅកែ​រត់​ចោល​នោះ បាន​នាំគ្នា​តវ៉ា​ដុត​កង់ឡាននៅ​មុខ​រោងចក្រ​ដេរខោ​ខោ​ប៊ូ​យឈ្មោះ​ ធាន​ធាន ស្ថិតក្នុង​ខេត្ត​កណ្តាល នៅ​ព្រឹក​ថ្ងៃទី​៣១ ខែសីហា​នេះ ដើម្បី​ទាមទារ​រក​ដំណោះស្រាយលើ​ប្រាក់ខែ​ចុងក្រោយ​។

​កម្ម​ការ​នី ឌុ​ត សុភ័ក្ត្រ ដែល​ចូលរួម​ការតវ៉ា​នេះបានឲ្យដឹងថា កម្មករ​បាន​ដាក់ពាក្យ​បណ្តឹង​ទៅ​តុលា​ការខេត្តកណ្តាល បន្ទាប់​ពី​ថៅកែ​រោងចក្របាន​លួច​រត់ចោល​កម្មករ ហើយ​តុលាការបាន​ចេញ​ដីកា ឲ្យ​ដាក់​លក់ឡៃ​ឡុង​នូវ​សម្ភារ​រោងចក្រ ដើម្បី​យកប្រាក់​ទូទាត់​ឲ្យ​កម្មករ​។

​ក៏ប៉ុន្តែបើ​តាម​កម្ម​ការ​នី​រូបនេះ ជាង​មួយខែ​បន្ទាប់ពី​មាន​ដីកា​ពី​តុលាការ គឺ​មិន​ទាន់​ឃើញ​មាន​ដំណោះស្រាយ​ជូន​កម្មករ​នៅឡើយ​ទេ​។​ កញ្ញាបញ្ជាក់ថា៖ “ឥឡូវ​នេះ​ជាង​មួយ​ខែហើយ មួយ​ខែ​ជិត​ពីរខែហើយ ចូលក្បាលពីរ​ខែ​ហើយ គាត់​អត់​មាន​ធ្វើអីបានទេ។ ពួក​ខ្ញុំ​ទូរស័ព្ទទៅសួរ​គាត់​ព្រឹក​មិញ គាត់​ថា គាត់​អត់​ទាន់​ធ្វើ​អី​បាន​ផង ហើយ​គាត់​សន្យាជាមួយ​ពួក​ខ្ញុំ​ តាំងពីថ្ងៃ​អង្គារសប្តាហ៍មុន គាត់ថា​ គាត់ជួ​យចុះមក​ថ្ងៃចន្ទហ្នឹង គាត់​ជួយសម្រេច​ឲ្យ​បាន​ថ្ងៃចន្ទហ្នឹង។ ហើយ​ឥឡូវ Call ទៅគាត់​ គាត់​បិទ​ទូរស័ព្ទ​។ គាត់​លើក​និយាយ​មួយមាត់ គាត់​ថា​មិន​ទាន់​បាន​ធ្វើអី ហើយ​គាត់​បិទទូរស័ព្ទរបស់​គាត់ លែង​និយាយជាមួយ​កម្មករ​។ អ៊ីចឹងពួក​ខ្ញុំ​គិតថា មាន​តែធ្វើ​វិធីអស់ហ្នឹងហើយ​”

​ទោះជា​យ៉ាងណា នៅ​មិន​មាន​ការ​ប្រឈម​ដោយ​អំពើហិង្សារវាង​អាជ្ញាធរ​ និង​អ្នក​តវ៉ា​នោះទេ​។

ទោះជាយ៉ាងណាក៏ដោយ ប្រធាន​សហព័ន្ធ​សហជីព​សាមគ្គី​ឯករាជ្យ និង​ប្រជាធិបតេយ្យ លោក យ៉​ត ផានី បាន​ចេញ​មក​ណែនាំ​ឲ្យ​កម្មករ​ផ្អាក​ការតវ៉ា​ដុត​កង់ឡាន​នេះ ដោយ​ផ្តល់​យោបល់​ឲ្យ​ក្រុមកម្មករ​ទៅ​ស្វែង​អន្តរាគមន៍​ពី​តុលាការ​ជា​ លើកចុងក្រោយ​។​ លោកថា៖ “ព្រោះដោយ​សារមាន​កំហឹង មាន​ការ​ឈឺចាប់​របស់​គាត់ហើយ​បន្តអ៊ីចឹងមក ហើយ​ខ្ញុំ​បាន​ឃាត់ទៅគាត់ ហើយ​គាត់​មិនស្តាប់ទៀត​ គាត់​ចង់​គាស់​សោគាស់​អី យក​ម៉ាស៊ីនលក់​ចែក​គ្នា។ នេះ​ខ្ញុំ​ពន្យល់​លក្ខណៈផ្លូវ​ច្បាប់​ទៅគាត់ ថា​ទ្រាំបន្តិចទៅ បើបង់​ប្អូន​ចង់​បាន​ឲ្យ​លឿន​ដល់ទៅសួរ​ព្រះរាជអាជ្ញាហ្នឹង​ឲ្យ​ហើយទៅ ឲ្យ​ដឹង​ថា​ឥឡូវ​យ៉ាង​ម៉េច​”

នៅពេលនេះក្រុមកម្មករ​បាន​ផ្អាក​ការតវ៉ា ហើយ​នាំគ្នា​ទៅ​តុលាការដើម្បី​រក​ដំណោះស្រាយ។​

ព្រះរាជអាជ្ញាតុលាការខេត្ត​កណ្តាល ដែល​កាន់​សំណុំរឿង​នេះ បាន​បដិសេធ​មិន​ធ្វើ​ការអត្ថាធិប្បាយ ដោយ​បាន​ប្រាប់ថា​ជាប់រវល់ ហើយក៏​បាន​បិទ​ទូរ​ស័ព្ទ ខណៈ​មិន​ទាន់​បាន​ស្គាល់​ឈ្មោះ​ផង​៕


This article was originally published on VOD.

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s