​ក្រសួង​ការងារ​ផ្តល់​អាហារូបករណ៍​ផ្នែក​ជំនាញ​បច្ចេកទេស​៧​០០០​កន្លែង​​

​ក្រសួង​ការងារនិង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ប្រកាស​ផ្តល់​អាហារូបករណ៍​ជា​ង​៧​០០០​កន្លែង ដល់​សិស្ស​ដែល​មាន​សញ្ញាបត្រ​ឌី​ប្លូម និង​សិស្ស​ដែល​ជាប់​ឬ​ធ្លាក់​បាក់​ឌុប​។​

បើតាម​សេចក្តីប្រកាស​របស់​ក្រសួង​ការងារចេញផ្សាយ​កាលពី​ថ្ងៃ​១៤ ខែកញ្ញា សិស្សានុសិស្ស​ដែល​បាន​រៀន​ត្រឹម​ថ្នាក់​ទី​៩ ឬ​បាន​ប្រឡង​បាក់​ឌុប​ជាប់ ឬ​ធ្លាក់ អាច​ទទួលបាន​ឱកាស​សិក្សា​ដោយ​មិន​បង់ប្រាក់ លើ​ជំនាញ​បច្ចេកទេស​មួយ​ចំនួនរួមមាន ជំនាញ​អគ្គិសនី អេឡិចត្រូនិច រថយន្ត សំណង់ កុំព្យូទ័រ ធនាគារ និង​បដិសណ្ឋារកិច្ច​។

​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ហេង សួរ បាន​ប្រាប់​វីអូឌី(VOD)ថាជំនាញ​ទាំង​នេះកំពុង​ត្រូវការ​ក្នុង​ទីផ្សារ​ ការងារ​កម្ពុជា​។ លោក​បន្តថាជំនាញ​បច្ចេកទេស​នេះនឹង​ផ្តល់​ជំនាញ​មួយ​ពិតប្រាកដ​ដល់​ សិស្សានុសិស្ស ហើយ​ងាយស្រួល​រក​ការងារ​ធ្វើ ព្រមទាំង​មាន​ប្រាក់​បៀវត្ស​សមរម្យ​។​

​ឆ្លើយតប​នឹង​សាធារណៈមតិ​ដែល​យល់​ថារៀន​ជំនាញ​បច្ចេកទេសមិនសូវ​មាន​តម្លៃ ​ដូច​សិក្សា​ថ្នាក់​បរិញ្ញាបត្រ លោក ហេង សូរ ពន្យល់ថារៀន​អ្វី​ក៏ដោយសុទ្ធតែ​មាន​តម្លៃ​ស្មើ​គ្នា មិន​សំខាន់​លើ​ការរៀន​នៅ​សាលា​ជំនាញឬ​រៀន​នៅ​សាកលវិទ្យាល័យ​នោះទេ តែ​សំខាន់​លើ​ការខិតខំ​ប្រឹងប្រែង​របស់​អ្នករៀន​។​

​មុខ​ជំនាញ​បច្ចេកទេស​ដែល​ក្រសួង​ការងារ​រៀបចំ​ឡើង​នេះចែកចេញជា​បី​ កម្រិត មាន​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ​១ សម្រាប់​សិស្ស​ថ្នាក់​ទី​៩ សញ្ញាបត្រ​ជាន់ខ្ពស់ ឬ​បរិញ្ញាបត្ររង​បច្ចេកទេស​/​ឯកទេស សម្រាប់​សិស្ស​ថ្នាក់​ទី​១២ និង​សញ្ញាបត្រ​បច្ចេកទេស​វិទ្យា​/​ឯកទេស​សញ្ញាបត្រ​វិស្វករ សម្រាប់​អ្នក​បាន​បញ្ចប់​បរិញ្ញាបត្រ​រង​បច្ចេកទេស​។​

យោងតាម​ការសិក្សា​មួយ​របស់​គម្រោង​ការងា​រ​យុវជន​(YEP) ការបណ្តុះបណ្តាល​បច្ចេក​ទេស​ដែល​មាន​គុណភាព​ខ្ពស់ អាច​ផ្តល់​ជំនាញ​ពិតប្រាកដ​ដល់​យុវជន ដែល​ក្រុមហ៊ុន​នានា​ឲ្យ​តម្លៃ​។

​ទោះបីជា​យ៉ាងណា​ក៏ដោយ ចំនួន​អ្នករៀន​ជំនាញ​បច្ចេកទេស​នៅក្នុង​ប្រទេស​កម្ពុជា នៅ​មាន​ចំនួន​តិចតួច​នៅឡើយ​។ បើ​តាម​ធនាគារ​អភិវឌ្ឍ​អាស៊ី​(ADB) នៅក្នុង​ឆ្នាំ​២០០៨ មាន​សិស្ស​ជាង​១៥០០​នាក់ បាន​បញ្ចប់​ការសិក្សា​វគ្គ​ខ្លី​ផ្នែក​ជំនាញ​បច្ចេកទេសនិង​មាន​សិស្ស​៧៦៥​ នាក់ បាន​សិក្សា​កម្រិត​បរិញ្ញាបត្រ​ជំ​នា​ញ​បច្ចេកទេស​៕​


This article was originally published on VOD.

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s