​ជនសង្ស័យ​គំរាម​សម្លាប់​លោក​សុខ ទូច ត្រូវ​ប៉ូលីស​ចាប់ខ្លួន​​

សមត្ថកិច្ច​បាន​ចាប់ខ្លួន​បុរស​ ម្នាក់​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ នៅ​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ដោយ​សង្ស័យ​ថា ជា​អ្នក​គំរាម​សម្លាប់​ប្រធាន​ក្រុម​ស្រាវជ្រាវ​កិច្ចការ​ព្រំដែន​នៅ​ រាជបណ្ឌិតសភា​កម្ពុជា​លោក សុខ ទូច តាម​ហ្វេ​សប៊ុក​។

​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ចុះផ្សាយ​ថា ជនសង្ស័យ​រូបនេះ មានឈ្មោះ ផង់ សីហា វ័យ​២៧​ឆ្នាំ ដែល​មាន​ស្រុកកំណើត នៅ​ភូមិ​ព្រៃ​កន្ទ្រង់ ឃុំ​ស្តៅ​កោង ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង​។​

​សមត្ថកិច្ច អះអាងថា ជនសង្ស័យ ផង់ សីហា នេះ បាន​សារភាព​ថា រូបភាព​គំរាម​សម្លាប់ ប្រធាន​ក្រុម​ស្រាវជ្រាវ​ព្រំដែន​នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច ដែល​បាន​បង្ហោះ​លើ​ហ្វេ​សប៊ុក គឺ​គេ​ជា​អ្នកប្រព្រឹត្ត​។

​ជនសង្ស័យ​នេះ ជា​ពលករ​ចំណាកស្រុក​ធ្វើការ​និង​រស់នៅ​ក្នុង​ប្រទេស​ថៃ​ដោយ​«​ខុសច្បាប់​»​។សមត្ថកិច្ច ចាប់ខ្លួន​ជនសង្ស័យ​នេះ ពេល​គេ​ឆ្លងដែន​ចូល​ប្រទេស​កម្ពុជា​វិញ ក្រោយ​អាជ្ញាធរ​ថៃ បណ្តេញ​គេ​ចេញពី​ប្រទេស​ថៃ​កាលពី​ថ្ងៃ​ទី​៥​ ខែ​កញ្ញា​ ឆ្នាំ​២០១៥​។​

​កាលពី​ថ្ងៃ​ទី​២៩ សីហា ២០១៥ លោក សុខ ទូច បាន​អះអាង​ថា​មាន​ជន​មិន​ស្គាល់​មុខ​បាន​ផ្ញើ​សារ​គំរាម​សម្លាប់​លោក​ទាំង​ លើ​បណ្តាញ​សង្គម​និង​តាម​ទូរស័ព្ទដៃ​។ លោក​បណ្ឌិត សុខ ទូច អះអាងថា ​ក្នុង​សារ​គំរាម​សម្លាប់​នោះ ជន​មិន​ស្គាល់​មុខ​បាន​ចោទ​លោក​ថា ជា​ជន​ក្បត់ជាតិ​លក់​ដី​ឲ្យ​វៀតណាម​។​

​ចំណែក​អនុប្រធាន​លេខាធិការដ្ឋាន​អចិន្រៃ្តយ៍​នៃ​អាជ្ញាធរ​ជាតិ​ ទទួលបន្ទុ​កកិច្ចការ​ព្រំដែន លោកស្រី កុយ ពិសី ក៏​បាន​អះអាង​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា លោកស្រី​ក៏​ត្រូវបាន​ជន​មិន​ស្គាល់មុខ គំរាម​និង​ជេរ​ប្រមាថ​តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​ផងដែរ ពី​ករណី​នេះលោកស្រី ចោទ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ដើរ​និយាយ​កុហក​រឿង​ព្រំដែន​៕​


This article was originally published on VOD.

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s