​សមត្ថកិច្ច​ចាប់ខ្លួន​អនុប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ស្រុក​ព្រៃកប្បាស​​

សមត្ថកិច្ច​ខេត្ត​តាកែវ​បាន​ចាប់ខ្លួន អនុប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ស្រុក​ព្រៃកប្បាស​ខេត្ត​តាកែវ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ពាក់ព័ន្ធ​និង​ការ​ចែកចាយ​ឯកសារ​ស្តីពី ​យុទ្ធសាស្ត្រ​វៀតណាម​ក្នុង​ការយក​ទឹកដី​កម្ពុជា​។

​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​តាកែវ លោក ម៉ៅ សុផល បាន​ប្រាប់​VOD ថា លោក ឈា តាំង​ស៊ន ជា​អនុប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ស្រុក​ព្រៃកប្បាស ត្រូវ​អាជ្ញាធរ​ហៅ​ឲ្យទៅ​បំភ្លឺ​នៅ​អធិការ​ស្រុក មុននឹង​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ស្នងការដ្ឋាន​ខេត្ត​តាកែវ​។​

​លោក សុផល មិន​អត្ថាធិប្បាយ​លម្អិត​ពី​ការចាប់ខ្លួន​ពាក់ព័ន្ធ​ការ​ចែកចាយ​ឯកសារ​នេះ គ្រាន់តែ​បញ្ជាក់ថា ការចាប់ខ្លួន​នេះ មិន​មាន​ដីកា​ពី​តុលាការ​គឺធ្វើឡើង​ក្នុង​ហេតុផល​នយោបាយ​ប៉ុណ្ណោះ​។​

​ឯកសារ​ដែល​លោក ឈា តាំង​ស៊ន ចែកចាយ​នោះ គឺ​សរសេរ​ពី​យុទ្ធសាស្ត្រ​២០​យ៉ាង​របស់​វៀតណាម ក្នុង​ការបំបាត់​ពូជសាសន៍​ខ្មែរ ដើម្បី​យក​ទឹកដី​។​

វីអូឌី(VOD) មិនទាន់​អាច​សុំ​ការបកស្រាយ​បន្ថែម​ពី​ស្នងការ​ខេត្ត​តាកែវ​ពី​ការចាប់ខ្លួន ​នេះ បាន​នៅឡើយ​ទេ ដោយ​ទូរស័ព្ទ​មិនអាច​ទាក់ទង​បាន​។​

គិត​មក​ត្រឹម​រសៀល​ថ្ងៃ​សៅរ៍​ទី​០៥ ​ខែកញ្ញា​នេះ មន្ត្រី និង សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ១៦​នាក់​ត្រូវបាន​តុលាការ​សម្រេច​ចាប់​ដាក់​ពន្ធធនាគារ​ជា​បន្តបន្ទាប់ ក្រោម​បទ​ចោទ​ផ្សេងៗ​៕


This article was originally published on VOD.

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s