​អ្នក​មាន​ជម្លោះ​ដីធ្លី សុំឲ្យ​រដ្ឋសភា​ចេញ​អន្តរាគមន៍​រក​ដំណោះស្រាយ​

សហគមន៍​ដែល​មាន​ជម្លោះ​ដីធ្លី​ចំនួន​បី មក​រដ្ឋសភា​ដាក់​ញាតិ​ស្វែងរក​ដំណោះស្រាយ ក្រោយ​ពី​អាជ្ញាធរ​មូលដ្ឋាន​មិន​អាច​ដោះស្រាយ​បញ្ហា​ពួកគាត់​បាន​។​

​នៅ​ព្រឹក​ថ្ងៃទី​៨ ខែកញ្ញា តំណាង​ប្រជា​សហគមន៍​មាន​គ្នា​ជាង​២០​នាក់ មក​ពី​សហគមន៍​បឹងកក់ សហគមន៍​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ(SOS)និង​សហគមន៍​ពាម​ប៉ោ​អូ​បី ក្នុង​ខេត្ត​ក្រចេះ នាំ​មក​រដ្ឋសភា ដើម្បី​យក​ញត្តិ​ជូន​សមាជិក​សភា​ដោះស្រាយ​រឿង​វិវាទ​ដីធ្លីផ្សេងៗ​គ្នា​។

លោក ដួង ឈើ​ត មក​ពី​សហគមន៍​បឹងកក់ប្រាប់ថា បញ្ហា​ដីធ្លី​នៅ​តំបន់​បឹង​កក់ ដែល​មក​ដល់ពេលនេះ​មិន​ទាន់​ទទួល​ដំណោះស្រាយ​ណាមួយ​ឡើយ​។ លោក ដួង ឈើ​ត បញ្ជាក់ថា សហគមន៍​លោកសម្រេចចិត្ត​ដាក់​ញត្តិ​មក​រដ្ឋសភា បន្ទាប់​ពី​សាលា​រាជធានី​ភ្នំពេញ មិនបាន​ធ្វើ​តាម​លិខិត​ណែនាំ​របស់លោក ហេង សំរិន ប្រធានរដ្ឋសភា​ដែល​ស្នើឲ្យ​អាជ្ញាធរ​ដោះស្រាយ​សំណង​សមរម្យ​៖ “រឿង ​សង្ឃឹម​ប៉ុន្មាន​ភាគរយ យើងអត់​​ដឹង​ទេស្រុក​ខ្មែរ​យើង​ ប៉ុន្តែ​សំខាន់​យើង​ទាល់​ច្រក យើង​វេទនា ​យើង​ចេះ​តែ​មក​ព្យាយាម​អ៊ីចឹង​ទៅ។ យើង​គិត​ថា​មាន​សង្ឃឹម​ ទើប​យើង​មក យើង​មិនទាមទារ១០០ភាគរយដូច​ឯកឧត្តម​ ប៉ា សុជាតិវង្ស​ គាត់​ប្រសាសន៍​ទេ​។ យើង​ក៏ បន្ទន់បន្ទាបដែរ យើងគិត​ថា​ទាមទារ​តែ​៥៣ភាគរយ​ទេ​ដែល​អា​ផ្គត់ផ្គង់​ដល់​កូន​ចៅ ឲ្យ​បាន​រៀន​សូត្រ​បាន​រស់នៅ​ឲ្យ​បាន​សមរម្យ​នឹង​គេ​”

​ប្រជា​សហគមន៍ត្រូវ​រង់ចាំ​ជាង​ពីរ​ម៉ោង ដើម្បី​យក​ញត្តិ​ទៅ​ជូន​សមាជិក​សភា​។ ខណៈ​ពេល​រង់ចាំស្ត្រី​សហគមន៍​ពីររូប បាន​ឡើង​លើ​របង​ចំរឹង​ដែក ស្រែក​ឲ្យ​មន្ត្រី​រដ្ឋសភា​ចេញមក​ពិភាក្សា​ជាមួយ​ពួកគាត់​។ ក៏​ប៉ុន្តែ​មន្ត្រី​សន្តិសុខ ស្នើ​ឲ្យ​ស្ត្រី​ទាំងនេះ​ឈប់​ស្រែកដោយ​ប្រាប់ថា អ្នក​ដែល​ដាក់​ញត្តិ​នឹង​បាន​ចូលជួប​ជាមួយ​សមាជិក​សភា ដោយ​អះអាង​ថា តំណាងរាស្ត្រ​កំពុង​ជាប់​ពិភាក្សា​ជាមួយ​ប្រជាពលរដ្ឋ​មួយ​ក្រុម​ទៀតមកពី​ ខេត្ត​កណ្តាល ដែល​មក​រក​ដំណោះស្រាយ​បញ្ហា​ដីធ្លី​នោះ​ដែរ​។​

លោក ស៊ីម ពៅ មក​សហគមន៍​ពាម​ប៉ោ​អូ​បី​ក្នុង​ខេត្ត​ក្រចេះ បាន​ស្នើឲ្យ​រដ្ឋសភា ជំរុញ​ទៅ​អាជ្ញាធរ​ខេត្ត​ចែក​ដី​ដល់​ប្រជាជន​តាម​ទំហំ​ដី​ដែល​ប្រជាពលរដ្ឋ​ បាន​កាន់កាប់ និង​អាស្រ័យ​ផល​ពី​មុន​៖ “ខ្ញុំ​ចង់​ឲ្យ​រដ្ឋសភា​រក​ ដំណោះស្រាយ​ឲ្យ​ពួក​ខ្ញុំ​ ឲ្យ​ដីពួកខ្ញុំ​ដែល​អាស្រ័យ​ផល​យូរ​ហើយ មិនមែនជា​ដី​ឡូត៍​ ដី​ខ្ញុំ​ប៉ុន្មាន កាន់​កាប់​ប៉ុន្មាន​គឺ​ឲ្យប្រជាពលរដ្ឋ​​ខ្ញុំ​ប៉ុណ្ណឹង”

លោក​ក៏​ស្នើឲ្យ​អាជ្ញាធរ​ខេត្ត​ក្រចេះ បញ្ឈប់​ការគំរាមកំហែង​ប្រជា​សហគមន៍​ដែល​តវ៉ា​រឿង​ដីធ្លី​នេះ​។

ចំណែក​សហគមន៍​ SOS ​នៅ​ជិត​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឲ្យ​រដ្ឋសភា​ចេញអន្តរាគមន៍ទៅ​អាជ្ញាធរ ដើម្បី​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដី​ដែល​នៅ​សល់​ពី​កាត់​ទៅឲ្យ​ក្រុមហ៊ុន​។ សហគមន៍​នេះ ក៏​ស្នើ​ឲ្យ​រដ្ឋ​ទិញ​ដី​ និង​ផ្ទះ​ដែល​ត្រូវ​កាត់​យកឲ្យស្រប​តាម​តម្លៃ​ទីផ្សារ​។​

ក្នុងការ​តវ៉ា​នេះ គេ​ក៏​សង្កេតឃើញ​មាន​តំណាង​សហគមន៍​បុរី​កីឡា សហគមន៍​៣​មករា និង​ស្ត្រី​ម្នាក់​មក​ពី​ព្រែក​ព្នៅ ដែល​ផ្ទះ​គាត់​ត្រូវ​អាជ្ញាធរ​រុះរើ ក្រោយ​ហេតុផល​ពង្រីក​ផ្លូវ បាន​មក​ជួយ​គាំទ្រ​ការដាក់​ញត្តិ​របស់​សហគមន៍​ទាំង​បី​នោះ​ដែរ​។​

​រហូតមក​ដល់​ល្ងាច​ថ្ងៃ​អង្គារ​នេះ វីអូឌី(VOD)មិនអាច​ទាក់ទង លោក អេង ឆៃអ៊ាង ប្រធាន​គណៈ កម្មការ​ទី​១ ដែល​ទទួល​ពាក្យបណ្តឹង​ពី​ពលរដ្ឋ​ទាំងនោះ​បាន​នៅឡើយ​៕


This article was originally published on VOD.

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s