CCHR៖ កម្ពុជា​កំពុង​ដើរ​ឆ្ងាយ​ពី​គន្លង​ប្រជាធិបតេយ្យ​​

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជាកត់សម្គាល់ថាកម្ពុជា​កំពុង​ដើរ​នៅ​លើ​ ផ្លូវ​«​ដ៏​គ្រោះថ្នាក់​» ដែល​នាំឲ្យ​ប្រទេស​កម្ពុជា​ឃ្លាតឆ្ងាយ​ពី​លទ្ធិប្រជាធិបតេយ្យ​។​

សេចក្តីថ្លែងការណ៍​នេះ​ធ្វើឡើង​ចំ​ថ្ងៃទី​១៥ កញ្ញា ២០១៥​នេះ ជា​គម្រប់​ខួប​ពីរ​ឆ្នាំ​នៃ​ការបាញ់​សម្លាប់​យុវជន ម៉ៅ សុខ​ចាន់ នៅ​គ្រា​ដែល​គណបក្ស​ប្រឆាំង​ធ្វើបាតុកម្ម​ប្រឆាំង​លទ្ធផល​បោះឆ្នោត កាលពី​ឆ្នាំ​២០១៣​។ ប៉ុន្តែ​មក​ដល់​ថ្ងៃនេះ ឃាតកមិនទាន់​ត្រូវបាន​អាជ្ញាធរនាំ​មក​ផ្តន្ទាទោស​។​

​សេចក្តីថ្លែងការណ៍​ស្តីពី​ទំនាក់ទំនង​សង្គម​ស៊ីវិល សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​របស់​អង្គការ​សិទ្ធិ​មនុស្ស​មួយ​នេះនិយាយថា លំហ​សង្គម​ស៊ីវិល​នៅ​កម្ពុជាកំពុងតែ​រួម​តូច​ទៅៗ និង​ប្រឈម​នឹង​គ្រោះថ្នាក់ ហើយ​មិន​មាន​លំហ​សិទ្ធិមនុស្ស​គ្រប់គ្រាន់​។​

​លោកស្រី ចក់ សុភាព នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា មានប្រសាសន៍ថា រដ្ឋាភិបាល​កម្ពុជាកំពុង​បន្ទុច​បង្អាក់​នូវ​ការរីក​ចម្រើន​នៃ​ លទ្ធិប្រជាធិបតេយ្យ ដោយសារ​ការបង្ក្រាប​អង្គការ​សង្គម​ស៊ីវិល​។ លោកស្រី​កត់សម្គាល់ថា នៅក្នុង​ប្រទេស​កម្ពុជា បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​អ្នកការពារ​សិទ្ធិមនុស្ស​រង​ការគំរាមកំហែង នៅ​ធ្វើ​ពេល​បំពេញការងារ ដោយ​អាជ្ញាធរ​មូលដ្ឋាន កងសន្តិសុខ និង​ប្រព័ន្ធ​តុលាការ បង្ក្រាប​និង​រារាំង​ការងារ​របស់​សកម្មជន​សិទ្ធិមនុស្ស​។​

​នាយិកា​នៃ​អង្គការ​សិទ្ធិមនុស្ស​នេះ គូសបញ្ជាក់​ពី​ការអនុម័ត​ច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ថា​ធ្វើឲ្យប៉ះពាល់​ដល់​ការអនុវត្ត​ការ​ងារ​របស់​ក្រុម​អង្គការ​សិទ្ធិមនុស្ស ​។ លោក​​ស្រី​បន្ថែមថា ការ​លេច​ធ្លាយ​សេចក្តីព្រាងច្បាប់​ស្តីពី​ឧក្រិដ្ឋកម្ម​លើ​ប្រព័ន្ធ​ បច្ចេកវិទ្យា ក៏​រឹតត្បិត​ដល់​ការបញ្ចេញ​របស់​ប្រជាជន​នៅ​លើ​ប្រព័ន្ធ​អ៊ីន​ធើ​ណែ​ត​។​

​សេចក្តីថ្លែងការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ស្នើ​ឲ្យ​រដ្ឋាភិបាលស្តាឡើងវិញ​នូវ​ដំណើរការ​ប្រជាធិបតេយ្យ និង​បញ្ចប់​ការ​រឹតត្បិត​លើ​សកម្មភាព​របស់​អង្គការ​សង្គម​ស៊ីវិល និង​ក្រុម​សិទ្ធិ​មនុស្ស​។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ក៏​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ស្វែងរក​ឃាតកបាញ់​សម្លាប់​យុវជន ម៉ៅ សុខ​ចាន់ ក្នុង​ព្រឹត្តិការណ៍​ហិង្សា​នៅ​ចំណុច​ស្ពាន​អាកាស​ក្បាលថ្នល់​។​
​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ និង​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគ​បាល​ជាតិ លោក គាត ច័ន្ទ​ថា​រិទ្ធ VOD មិន​អាច​ទា​ក់បាន​នៅឡើយ​៕​​


This article was originally published on VOD.

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s