WWF​ ស្នើ​រដ្ឋាភិបាល​ឡាវ​ផ្អាក​ការសាងសង់​ទំនប់​ដន​សា​ហុង​

 អង្គការមូលនិធិសកលសំរាប់ធនធានធម្មជាតិកម្ពុជា (WWF-Cambodia) ស្នើ​ឲ្យ​រដ្ឋាភិបា​លឡាវ និង​ម្ចាស់​គម្រោង​អភិវឌ្ឍន៍ ឲ្យធ្វើ​ការពិចារណា​ឡើង​វិញ ហើយ​ផ្អាក​ការសាងសង់​ទំ​បន់ដ​ន​សា​ហុង ដោយសារ​បារម្ភ​ពី​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ និង​ធនធានធម្មជាតិ​ធ្ងន់ធ្ងរ​។

​ការស្នើ​ធ្វើឡើង​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ ​គឺ​ក្រោយពេល​ដឹងថា សភា​ឡាវបាន​អនុម័ត​គម្រោង​សម្បទាន​សាងសង​ទំនប់​វា​រី​អគ្គិសនីដន​សា​ហុង​។​

WWF-Cambodia យល់ឃើញថា ការសម្រេច​របស់​សភា​ឡាវ​នេះ ធ្វើឡើង​ឆាប់រហ័ស​ពេក ដោយ​មិន​ទាន់​បាន​សិក្សា​លម្អិត និង​ដោះស្រាយ​លើ​ផល​ប៉ះពាល់​ដល់​ប្រជាជន និង​ប្រទេស​ជិតខាង​រួមមាន កម្ពុជា វៀតណាម និង​ថៃ​។​

​បើ​យោង​តាមអង្គការ​អន្តរជាតិ​មួយ​នេះ ការសាងសង​ទំនប់​វា​រី​អគ្គីសនី​របស់​ប្រទេស​ឡាវ នឹង​ផ្តល់​ផលប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​នៅ​ទូទាំង​តំបន់​ ទន្លេមេគង្គ​។
WWF-Cambodia និយាយថា​៖ “​ទំនប់​វា​រី​អគ្គិសនី​ដន​សា​ហុង ជា​គ្រាប់បែក​បំផ្លាញ​អេកូឡូស៊ី ដែល​គំរាមកំហែង​ដល់​សុវត្ថិភាព​ស្បៀងអាហារ​របស់​មនុស្ស​រាប់លាននាក់ ព្រមទាំង​ប៉ះពាល់​ដល់​របាយ​ចំនួន​ត្រី​ផ្សោត Mekong Irrawaddy ដែល​កំពុង​ជួប​គ្រោះថ្នាក់​ខ្លាំង”។​

​ជាកា​កត់សម្គាល់​របស់ WWF-Cambodia ​គឺគម្រោង​សាងសង់​នេះ​នៅតែ​ប្រព្រឹត្តទៅ បើទោះជា​ការជំទាស់​ពី​ប្រទេសជិតខាង ពី​អ្នកវិទ្យាសាស្ត្រ​លំដាប់​កំពូលៗ​លើ​ពិភពលោក និង​ពី​ប្រជាជន​ឡាវ​ខ្លួនឯង​ និង​សាធារណជន​រាប់ម៉ឺន​នាក់ ដែល​បាន​ដាក់​ចុះ​ហត្ថលេខា​លើ​ញត្តិ​ប្រឆាំង​នឹង​គម្រោង​នេះ​ក៏ដោយ​។​

WWF-Cambodia អំពាវនាវ​ឲ្យ​រដ្ឋាភិបា​លឡាវ និង​ក្រុមហ៊ុន Malaysia’s MegaFirst Corporation Berhad ដែលជា​អ្នក​អនុវត្ត​គម្រោង ឲ្យ​ផ្អាក​ការសាងសង់ រហូត​ដល់​ការបញ្ចប់​ការសិក្សា​លើ​ផលប៉ះពាល់​បរិស្ថាន​និង​សង្គម ព្រមទាំង​ពិនិត្យ​មើល​ឡើងវិញ​នូវ​នីតិវិធី​ដែល​មានចែង​នៅក្នុង​ កិច្ចព្រមព្រៀង​មេគង្គ ​ឆ្នាំ​១៩៩៥៕


This article was originally published on VOD.

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s