Spa Night: លុយ

តើអ្នក​នឹង​ត្រូវ​ដោះស្រាយ​យ៉ាងដូចម្តេច​ទៅ នៅ​ពេល​ម្តាយ​ឪពុក​របស់​អ្នក​ ពិបាក​រក​ប្រាក់ចំណូល ដើម្បី​ផ្គត់ផ្គង់​ជីវិត​អ្នក​ និង​ជីវិត​គ្រួសារ ហើយ​ពួកគាត់​ចង់​ឲ្យ​អ្នក​​ទៅ​រៀន​បន្ត​នៅ​មហាវិទ្យាល័យ​ល្អ ដើម្បី​ឲ្យ​អនាគត​របស់​អ្នក​ភ្លឺ​ស្វាង​ជាង​ពួកគាត់ខ្លាំង ថែមទាំង​ធ្វើ​ឲ្យ​ពួកគាត់ មាន​មោទកភាព​ចំពោះ​រូប​អ្នក? ពិត​ជា​ស្ថានភាព​មួយ​ដ៏​មហាតានតឹងស្ទើ​រ​ប្រេះ​ទ្រូង​ជា​ចម្រៀកៗ! David  យុវជនកូន​ទោល​ នៅ​ក្នុង​កុន​«Spa Night» ត្រូវ​បង្ខំ​ចិត្ត​កុហក ម្តាយ​ឪពុក​របស់​គេ ថាទៅ​​រៀន​ត្រៀម​ដើម្បី​ប្រឡង​ចូល​មហាវិទ្យាល័យ តែ​តាម​ពិត​រូប​គេ លួច​ទៅ​ធ្វើ​ការ​សោះ ដើម្បី​ជួយ​រក​ប្រាក់​កម្រៃ រំលែក​អំរែង​ប្រាក់​ដ៏​សែនធ្ងន់​របស់​គ្រួសារ​គេ។ មិនមែន​ថា David មិន​ស្រលាញ់​ការ​រៀន និង​មិន​ចង់បន្ត​ជីវិត​នៅ​មហាវិទ្យាល័យ​នោះទេ តែ​ធ្វើ​ម្តេច បើ​លក្ខខណ្ឌ​បង្ខំ​រូប​គេ ឲ្យ​ជ្រើសរើស​យក​ផ្លូវ​មួយ​នេះ។ កុន​នេះ ត្រូវ​បាន​និពន្ធ និង​ដឹកនាំ​សម្តែង​ដោយ​លោក Andrew Anh ហើយ​ត្រូវ​ផលិត​ឡើង​កាល​ពី​ឆ្នាំ​២០១៦។ វា​កម្រ​មាន​រឿង​ផលិត​នៅ​Los Angeles ដែល​លាតត្រដាងពី​ខ្សែ​ជីវិត​ជន​ចំណាកស្រុក​អាស៊ី ទៅ​រក​នៅ​លើ​ទឹក​ដី​សហរដ្ឋអាមេរិក​ណាស់ ហើយ​បើ​និយាយ​ពី​តួជនជាតិ​អាស៊ី គឺ​កម្រ​តែម្តង។ Spa Night ឆ្លុះបញ្ជាំង​ពី​ខ្សែ​ជីវិត​របស់គ្រួសារ​ជនជាតិ​កូរ៉េ​មួយ​គ្រូ។ David ក្រៅ​ពី​ត្រូវ​ច្បាំង​ជាមួយ​ភាព​លំបាក​លំបិន​ផ្នែក​លុយ​កាក់​ហើយ រូ​បគេ​ដែល​ស្ថិត​ក្នុង​គ្រួសារ​កាន់សាសនា​កាតូលិក ត្រូវ​ប្រយុទ្ធដើម្បី​អត្តសញ្ញាណ​ភេទ​របស់​ខ្លួន​ឯងទៀត។ ម្តាយ​គេ​បញ្ជូនទៅស្នាក់​នៅ​ឯ​​សាលា​ក្នុង​ក្តី​ស្រម៉ៃ ដើម្បី​ពិនិត្យ​សិក្សា​ពី​ស្ថានភាព​ទូទៅ មុន​នឹង​គេ​ចូល​ទៅ​រៀន​នៅ​នោះ។ គេ​ស្នាក់​នៅ​ជាមួយ​មិត្តភក្តិ​ប្រុសដែល​ស្គាល់​គ្នា​នៅ​វិហារ​សាសនា។  David សំលឹង​​មើល​ប្រដាប់ភេទ​មិត្ត​រូប​បន្ទប់​នេះមិន​ដាក់​ភ្នែក ខណៈពេល​ស្រវឹង (ពេលនៅ​ក្នុង​បន្ទប់ទឹករួមគ្នា) […]

Crossroads: សៀវភៅ​ល្អ

ម៉ាឡេស៊ី ជា​ប្រទេស​ទីមួយ​សម្រាប់​បទពិសោធ ​នៅ​បរទេស​របស់​ខ្ញុំ។ វា​ជា​កន្លែង​ដែល​ជួយ​ផ្លាស់ប្តូរ​រូប​ខ្ញុំ​ (គួរ​និយាយថា​ ជួយ​កែលំអ​​វិញ ទើបវា​សម​ជាង) ទាំង​ផ្នែក​ចំណេះដឹង​ និង​បុគ្គលិកលក្ខណៈ។ វា​គឺ​ដូចជា​វេទមន្ត​ម្យ៉ាង ដែល​ខ្ញុំ​បាន​ទទួល ក្នុង​ឆាកជីវិតភាព​ជា​និស្សិត​។ ក្រោយ​ពី​ការ​ធ្វើ​ដំណើរ​នៅនោះមក ខ្ញុំ​បាន​ចាប់ផ្តើម ចង់ដឹង ចង់យល់ ពី​ឧបទ្វីប​​នេះ ពី​រឿងរ៉ាវ ពី​ប្រជាជន នៅកប់​លាយឡំ​​ក្នុង​សង្គម​ប្រកប​ដោយ​ចម្រុះ​ជាតិសាសន៍ (truly Asia!)។ ឥឡូវ​នេះ ខ្ញុំ​សូម​ណែនាំ​សៀវភៅ​មួយ​ក្បាល ដែល​បរិយាយ​យ៉ាងពិស្តារ ស្តីពី​ប្រវត្តិ​ដំណើរ​ដើ​ម​ទង​របស់​ម​នុស្សនៅលើ​ទឹកដី​នេះ។ សៀវភៅ​«Crossroads: A popular history of Malaysia and Singapore» ត្រូវ​បាន​និពន្ធ​ឡើង​ដោយ​លោក Jim Baker។ វា​​បាន​បោះពុម្ព​លើក​ដំបូ​ង​ នៅ​ឆ្នាំ​១៩៩៩ ហើយ​ត្រូវ​ធ្វើ​បច្ចុប្បន្នភាព​លើក​ទី​បី (latest updated) នៅ​ឆ្នាំ​២០១៤។ អ្នកនិពន្ធ​ Jim Baker បា​ន​សរសេរ​សៀវភៅ​នេះ ដោយ​រៀបរាប់ និង​វិភាគ​ពី​​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត​សំខាន់ៗ ពិសេស​រឿង​គោលនយោបាយ​ និង​អ្នកដឹកនាំ នៃ​ប្រទេស​ម៉ាឡេស៊ី និង​សិង្ហបុរី ប្រកប​ដោយ​ទេពកោសល្យ ទាក់ទាញ​ខ្ញុំ​​ឲ្យ​ចង់អាន […]