CCHR៖ កម្ពុជា​កំពុង​ដើរ​ឆ្ងាយ​ពី​គន្លង​ប្រជាធិបតេយ្យ​​

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជាកត់សម្គាល់ថាកម្ពុជា​កំពុង​ដើរ​នៅ​លើ​ ផ្លូវ​«​ដ៏​គ្រោះថ្នាក់​» ដែល​នាំឲ្យ​ប្រទេស​កម្ពុជា​ឃ្លាតឆ្ងាយ​ពី​លទ្ធិប្រជាធិបតេយ្យ​។​

សេចក្តីថ្លែងការណ៍​នេះ​ធ្វើឡើង​ចំ​ថ្ងៃទី​១៥ កញ្ញា ២០១៥​នេះ ជា​គម្រប់​ខួប​ពីរ​ឆ្នាំ​នៃ​ការបាញ់​សម្លាប់​យុវជន ម៉ៅ សុខ​ចាន់ នៅ​គ្រា​ដែល​គណបក្ស​ប្រឆាំង​ធ្វើបាតុកម្ម​ប្រឆាំង​លទ្ធផល​បោះឆ្នោត កាលពី​ឆ្នាំ​២០១៣​។ ប៉ុន្តែ​មក​ដល់​ថ្ងៃនេះ ឃាតកមិនទាន់​ត្រូវបាន​អាជ្ញាធរនាំ​មក​ផ្តន្ទាទោស​។​Read More »

​ក្រសួង​ការងារ​ផ្តល់​អាហារូបករណ៍​ផ្នែក​ជំនាញ​បច្ចេកទេស​៧​០០០​កន្លែង​​

​ក្រសួង​ការងារនិង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ប្រកាស​ផ្តល់​អាហារូបករណ៍​ជា​ង​៧​០០០​កន្លែង ដល់​សិស្ស​ដែល​មាន​សញ្ញាបត្រ​ឌី​ប្លូម និង​សិស្ស​ដែល​ជាប់​ឬ​ធ្លាក់​បាក់​ឌុប​។​

បើតាម​សេចក្តីប្រកាស​របស់​ក្រសួង​ការងារចេញផ្សាយ​កាលពី​ថ្ងៃ​១៤ ខែកញ្ញា សិស្សានុសិស្ស​ដែល​បាន​រៀន​ត្រឹម​ថ្នាក់​ទី​៩ ឬ​បាន​ប្រឡង​បាក់​ឌុប​ជាប់ ឬ​ធ្លាក់ អាច​ទទួលបាន​ឱកាស​សិក្សា​ដោយ​មិន​បង់ប្រាក់ លើ​ជំនាញ​បច្ចេកទេស​មួយ​ចំនួនរួមមាន ជំនាញ​អគ្គិសនី អេឡិចត្រូនិច រថយន្ត សំណង់ កុំព្យូទ័រ ធនាគារ និង​បដិសណ្ឋារកិច្ច​។Read More »

សង្គម​ស៊ីវិល​រិះគន់​គណបក្ស​ប្រជាជន​កម្ពុជាដែល​ឲ្យ​គ្រូ​និង​សិស្ស​ធ្វើ​ញត្តិ​គាំទ្រ​នាយករដ្ឋមន្ត្រី​​

សង្គម​ស៊ីវិល យល់ថា​សេចក្តីណែនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ឲ្យ​គ្រូបង្រៀន សិស្ស និង​និស្សិត​ធ្វើ​ញ​តិ្ត​គាំទ្រ​ប្រសាសន៍នាយករដ្ឋមន្ត្រីរឿង​ព្រំដែន​នោះ ជា​គំរូ​មិនល្អ និង​ជា​ការអនុវត្ត​មិន​ស្មើគ្នា បន្ទាប់​ពី​ក្រសួង​អប់រំ បាន​ចេញ​បំរាម​មិនឲ្យ​មាន​សកម្មភាព​នយោបាយ​ក្នុង​គ្រឹះស្ថានសិក្សា​។​Read More »

​សង្គម​ស៊ីវិល​៖ ការដែល ឈូក បណ្ឌិត ព្រម​ទទួល​ទោស​អាចជា​បើកផ្លូវ​ឲ្យ​ចាប់​សកម្មជន​បក្សប្រឆាំង​បន្ថែម​​

សង្គម​ស៊ីវិលនិង​អ្នក​ស្រាវជ្រាវ​យល់ថា ការ​ដែល​ទណ្ឌិត ឈូក បណ្ឌិត ដើរ​ចូល​ពន្ធនាគា​រទ​ទួល​ទោស ពេលនេះ​អាច​ជា​ការ​បើកផ្លូវ​ឲ្យ​បក្ស​កាន់​អំណាចមាន​ឱកាស​កាន់តែ​ច្រើន​ប្រើ ​ប្រព័ន្ធយុត្តិធម៌ តាម​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ដើម្បី​ទប់ស្កាត់​ស​ការរិះគន់​។​Read More »

ក្រសួង​កសិកម្ម​បញ្ជា​ឲ្យ​ផ្អាក​ចរាចរណ៍​ជ្រូក​នៅ​តំបន់​ផ្ទុះជំងឺ​ត្រចៀកខៀវក្នុង​ខេត្តសៀមរាប​

ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់និងនេសាទ បាន​បញ្ជា​ឲ្យស្ថាប័ន​ពាក់ព័ន្ធ​ចាត់វិធាន​ការ​ដោះ​ស្រាយ​សុវត្ថិភាព​តាម​​ កសិដ្ឋាន​នៅក្នុង​តំបន់​ផ្ទុះជំងឺត្រចៀកខៀវ(PRRS)ក្នុង​ខេត្ត​សៀមរាប ដោយ​បញ្ជា​ឲ្យ​ផ្អាក​ជា​បណ្តោះ​អាសន្ន​​ការដឹកជញ្ជូន​ជ្រូក​រស់​ចូល​ចេញ​ តំបន់ទាំង​នោះ។​

ថ្មីៗនេះ សត្វ​ជ្រូក​​រាប់ពាន់ក្បាល​ក្នុង​ស្រុក​សូទ្រនិគមនិងស្រុក​​ជីក្រែង​នៃ​ ខេត្ត​សៀមរាបបាន​ងាប់​និង​ឈឺ​ ​ ដោយ​​​សារ​ការ​ផ្ទុះ​ជំងឺត្រចៀកខៀវ។​Read More »